កូរ៉េខាងត្បូង ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េដោយសុវត្ថិភាព នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ដើម្បីចូលរួម ”កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស” នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី០៣-០៥ កុម្ភៈ ២០២០។ ក្នុងឱកាសដំណើរអញ្ជើញដល់នេះ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងដោយក្តីនឹករលឹកពីសំណាក់បងប្អូនជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងបំរើការងារនៅសាធារណរដ្ឋកូរ៉េយ៉ាងច្រើនកុះករ នៅឯសណ្ឋាគារ ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដល់ ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េដោយសុវត្ថិភាព
Filed in: ព័ត៌មានជាតិ