ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​អ្នកភូមិ​កោះអន្លង់ចិន​តវ៉ា​ឱ្យ​ក្រុមហ៊ុន​សុខ ទៀង​បញ្ឈប់​ការ​បូម​ខ្សាច់​ខ្លាច​បាក់​ច្រាំងទន្លេ​

ខេត្ត​កណ្តាល​ ៖ នៅ​ថ្ងៃ​ទី ២៥  ខែ​មករា ឆ្នាំ​២០១៥ អ្នកភូមិ​នៅ កោះអន្លង់ចិន ឃុំ​អន្លង់​ចិន ស្រុក​ស្អាង ខេត្ត​កណ្តាល បាន​ប្រមូល ផ្តុំគ្នា​ធ្វើ​បាតុក្ម​តវ៉ា​ទៅនឹង​ការធ្វើ អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុមហ៊ុន សុខ ទៀង អ៊ឹម​ផត អ៊ិច​ផ​ត ដែល​អះអាង​ថា មានច្បាប់​អនុ  ញ្ញាត​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង ថាមពល ។​

​យ៉ាងហោច​ណាស់​មាន  ម៉ាស៊ីន​និង​សាឡង់​បូម​ខ្សាច់​ក្រុម ហ៊ុន​សុខ ទៀង អ៊ី​ម​ផ​ត អ៊ិច​ផ​ត  ជិត​១០​គ្រឿង​ចាប់ផ្តើម​ដំណើរ ការ​បូម​ខ្សាច់ កាលពី​ថ្ងៃ​ទី ២៥ ខែ​មករា ឆ្នាំ​២០១៥ ធ្វើឱ្យ​អ្នក ភូមិ​ជ្រួលច្របល់​ព្រួយបារម្ភ​យ៉ាង ខ្លាំង​ពី​ការធ្វើ​អាជីវកម្ម​នេះ​អាច នឹង​ប៉ះពាល់​ដល់​លំនៅឋាន​របស់ ពួក​គាត់​ហើយ​ខាង​ក្រុមហ៊ុន​បាន សម្រេច​ផ្អាក​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​មាន​ដំណោះស្រាយ ។​

​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​បាន​ប្រើ​ផាវ និង​កាំជ្រួច​បាញ់  ដុត​កង់ឡាន​រួមទាំង​ប្រើប្រាស់ ទូក​យ៉ាងតិច​៧​គ្រឿង បើក​តាម  ដង​ទន្លេ​ដើម្បី​ប្រឆាំង​តវ៉ា​ជា​មួយ នឹង​ក្រុមហ៊ុន​មួយ​នេះ ធ្វើ​យ៉ាង ណា​ឱ្យ​អាជ្ញាធរ ស្ថាប័ន​ពាក់ព័ន្ធ  ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​គួរ បញ្ឈប់​ការធ្វើ​អាជីវកម្ម​បូម ខ្សាច់​របស់​ក្រុមហ៊ុន សុខ ទៀង  ដែល​ក្នុង​គោលដៅ​ធ្វើ​អាជីវកម្ម ខ្សាច់​សំណង់​លើ​ផ្ទៃដី​សរុប ៣១ ,៧៧​ហិកតា​នៅ​តំបន់​កោះ​អន្លង់ ចិន ស្រុក​ស្អាង ខេត្ត​កណ្តាល ។​

​អ្នកភូមិ​ជា​ច្រើន​នាក់​និយាយថា ប្រសិនបើ​ពុំ​មាន​វិធានការ អន្តរាគមន៍ ណាមួយ​ពី​អាជ្ញាធរ  ស្ថាប័ន​ពាក់ព័ន្ធ​លំនៅឋាន​របស់ ពួក​គាត់​អាច​ប្រឈម​នឹង​ហានិ ភ័យ​ខ្ពស់​បាក់​ច្រាំង​ប៉ះពាល់​ដល់​ការ​រស់​ប្រចាំថ្ងៃ ។​

​ប្រជាពលរដ្ឋ​ជាច្រើន​បាន  និយាយ​ពួកគាត់​នឹង​បន្ត​នាំគ្នា​ធ្វើ ការតវ៉ា​ដោយ​អហិង្សា​គ្រាន់តែ ប្រើប្រាស់​ទូក​ម៉ាស៊ីន​ដុត​កង់ឡាន  ឬ​ប្រើ​ផាវ​កាំជ្រួច​ដើម្បី​ប្រឆាំង តវ៉ា​ចំពោះ​ការធ្វើ​អាជីវកម្ម​បូម ខ្សាច់​របស់​ក្រុមហ៊ុ ន​សុខ ទៀង អ៊ី​ម​ផ​ត អ៊ិច​ផ​ត ប្រសិនបើ​ពុំ មាន​ដំណោះស្រាយ​ហើយ​ក្រុម ហ៊ុន​នេះ​នៅតែ​បន្ត​សកម្មភាព  របស់​ខ្លួន​តាម​អាជ្ញាប័ណ្ណ​អណ្តូង រ៉ែ​បើក និង​ការដ្ឋាន​វាយ​ថ្ម ដែល  អនុញ្ញាត​ដោយ​លោក​រដ្ឋមន្ត្រី  ស៊ុយ សែម​នោះ ។​

​គួររំលឹកថា កាលពី​ថ្ងៃ​ទី​១៩  ខែ​មករា ឆ្នាំ​២០១៥ លោក  ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង  ថាមពល​បាន​ចេញ​អាជ្ញាប័ណ្ណ អណ្តូងរ៉ែ​បើក និង​ការដ្ឋាន​វាយ ថ្ម​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​សុខ​ទៀង  អ៊ី​ម​ផ​ត អ៊ិច​ផ​ត មាន​អា​សយ ដ្ឋា​ន​ផ្ទះ​លេខ​៣០៨ ភូមិ​ដើម​ចន្ទ  សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ  មានជ័យ ធ្វើ​អាជីវកម្ម​ខ្សាច់​សំ ណង់​នៅ​តំបន់​កោះអន្លង់ចិន  ឃុំ​អន្លង់​ចិន ស្រុក​ស្អាង ខេត្ត កណ្តាល​លើ​ផ្ទៃដី​សរុប​៣១,៧៧  ហិកតា ។​

​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់  ដែល​គេ​ចាត់ទុកថា ជា​មាស​ស  នៅ​ទូទាំង​ប្រទេស​កំពុង​តែ​ត្រូវ ប៉ាន់​សម្រាប់​ក្រុមហ៊ុន​ដែល​រកស៊ី របរ​នេះ តែ​វា​បណ្តាល​ឱ្យ​កើត  ការព្រួយបារម្ភ​ពី​ប្រជាពលរដ្ឋ  ដែល​រស់នៅ​តាម​ដង​ទន្លេ​ដោយ សារ​មាន​ការបាក់​ស្រុត​ច្រាំង ទន្លេ​ជា​បន្តបន្ទាប់​ប៉ះពាល់​យ៉ាង ធ្ងន់ធ្ងរ​ដល់​លំនៅដ្ឋាន​ដីចម្ការ របស់​ប្រជាពលរដ្ឋ​បាក់ស្រុត​ធ្លាក់ ចូល​ក្នុង​បាតទន្លេ​បណ្តាល​ឱ្យ ប្រជាពលរដ្ឋ​ខ្វះ​ទីជម្រក​ក៏ដូចជា  ការបង្កបង្កើន​ផល​ប៉ះពាល់​ដល់ ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​រហូត ដល់​រាជរដ្ឋាភិបាល​ប្រកាស​ផ្អាក ការអនុញ្ញាត​ឱ្យ​បូម​ខ្សាច់​នៅ ទូទាំង​ប្រទេស ប៉ុន្តែ​នៅតែ​មាន ត្រីងៀត​ឆ្លៀត​ពង​ការ​បូម​ខ្សាច់ នៅតែ​មាន​សកម្មភាព និង​មាន ច្បាប់​ទៀត​ផង ៕

2015_01_29 (22)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2026 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.