ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រ​ទេ​ស​ ​មានកា​រ​អភិ​វ​ឌ្ឍ អា​ស្រ័​យលើ ​​កា​រ​បណ្តុះ​បណ្តា​ល ​ធន​ធាន​មនុ​ស្ស ឲ្យ​មា​នឆ​ន្ទៈ​

ខេត្តកំ​ព​ង់ធំ៖ ​​ ព្រឹ​ក​ថ្ងៃទី​២​៧ ​ខែ​មក​រា​ ឆ្នាំ​២​០២​០​នេះ​ ម​ន្ទី​រអ​ប់​រំ​ យុ​វ​ជ​ន ​និង​កី​ឡា ​ខេ​ត្តកំ​ព​ង់ធំ​ ​បាន​ប្រា​រព្ធ​ពិ​ធី​បើក​ស​ន្និ​បាត​បូ​ក​សរុ​ប​វា​យ​ត​ម្លៃកា​រ​ងា​រ​អប់​រំ​ ​យុវ​ជ​ន ​និ​ង​កីឡា​ ​ឆ្នាំសិ​ក្សា​ ​២០​១​៨​-​២០​១​៩ ​និ​ង​លើក​ទិ​ស​ដៅឆ្នាំ​សិ​ក្សា​ ២​០​១៩​-​២​០២​០​ ក្រោ​ម​អធិ​បតី​ឯ​ក​ឧត្ត​ម​ ចា​ន់​ ​តារា​ ​អ​ភិបា​ល​រ​ងខេ​ត្ត​ ​ដោយ​មា​នកា​រ​អញ្ជើ​ញ​ចូ​លរួ​ម​ពីអ​ភិ​បាល​ ​ក្រុង​ស្រុ​ក
​អា​ជ្ញា​ធរ​ឃុំ​ ស​ង្កា​ត់​ អ​ង្គ​កា​រដៃ​គូ​រ​នានា​ ​និង​លោ​ក​គ្រូ ​អ្ន​កគ្រូ​ ​ជា​នាយ​ក​ ប្រ​មា​ណ​ជាង​៤​០​០​នាក់​។​

លោក តាន់ ប៊ុនហុង ប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្ត បានរាយការណ៍សង្ខេប ពីលទ្ធផលការងារកន្លងមក គឺពិតជាមានមោទនភាព អំពីលទ្ធផលសម្រចបានទាំងផ្នែកបរិមាណនិង គុណភាព ដែលជាសកម្មភាពជាអទិភាព និងជាយុទ្ធសាស្ត្រដែលបានអនុវត្ត ត្រូវបានផ្តោតជាសំខាន់ទៅលើ ការលើកកម្ពស់គុណភាព អប់រំតាមរយៈការពង្រឹងសមត្ថភាពគ្រូបង្រៀន សមត្ថភាពគ្រប់គ្រង អភិបាលកិច្ចល្អ ការតាមដានត្រួតពិនិត្យ ការធ្វើអធិការកិច្ច និងការវាយតម្លៃដើម្បីបង្កើនកាលានុវត្តភាពស្មើៗគ្នា ឲ្យដល់កុមារ ទាំងការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដោយធានា ឲ្យពួកគេមានឱកាសរៀនចប់កម្រិតមូលដ្ឋាន៩ឆ្នាំ ក្រោមពាក្យស្លោក « ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ »។

ឯកឧត្តម ចាន់ តារា បានថ្លែងថា «ប្រទេសមានការអភិវឌ្ឍអាស្រ័យលើការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានឆន្ទៈ »។
ឯកឧត្តម បន្តថា ក្នុងបរិបទនេះ រាជរដ្ឋាភិបាល បានធ្វើការកែទម្រង់ លើវិស័យជាអាទិភាពជាច្រើន ក្នុងនោះ ការកែទម្រង់ រដ្ឋបាលសាធារណៈ កំពុងត្រូវបានអនុវត្តយ៉ាងសកម្ម និងស៊ីជម្រៅទាំង នៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយចំពោះមុខ បណ្ដាវិស័យសំខាន់ៗ មួយចំនួន នៅថ្នាក់ជាតិ ត្រូវបានធ្វើវិមជ្ឈការ មកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ទទួលខុសត្រូវអនុវត្ត ដើម្បីឆ្លើយតបទៅនឹង តម្រូវការជាក់ស្ដែងនៅមូលដ្ឋាន ជាពិសេសសកម្មភាពនៃការលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ សេវារដ្ឋបាល និងវិស័យសំខាន់ៗ មួយចំនួន ក្នុងនោះវិស័យអប់រំយុវជន និងកីឡា ក៏ជាផ្នែកមួយដ៏សំខាន់ ក្នុងគោលនយោបាយវិមជ្ឈការនេះផងដែរ។

ឯកឧត្តម បន្ដទៀតថា ដើម្បីឆ្លើយតបទៅនឹងស្មារតីអង្គសន្និបាតនេះ ឯកឧត្តម បានចូលរួមនូវការចាប់អារម្មណ៍ ដូចខាងក្រោមករណីអត្រា នៃការបោះបង់ការសិក្សារបស់សិស្ស សូមឲ្យថ្នាក់ដឹកនាំមន្ទីរការិយាល័យ អប់រំគ្រប់ក្រុង ស្រុក និងថ្នាក់ដឹកនាំគ្រប់មូលដ្ឋានសិក្សា រួមនិងអាជ្ញាធរ មាតាបិតា ត្រូវយកចិត្តទុកដាក់ចាត់វិធានការសមស្របនានា ដើម្បីលើកកម្ពស់អត្រាសិក្សារបស់សិស្ស និងកាត់ បន្ថយ អត្រាបោះបង់ការសិក្សា ឲ្យបាននៅកម្រិតទាបបំផុត ជាពិសេស ការចូលរួមដោយយកចិត្តទុកដាក់ពីសំណាក់លោកគ្រូ អ្នកគ្រូ ចំពោះស្ថានភាពឧបសគ្គរបស់សិស្សានុសិស្ស ត្រូវបន្តពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ ទប់ស្កាត់គ្រប់សកម្មភាពអសកម្មរបស់សិស្ស បញ្ជ្រាបការងារអនាម័យ បរិស្ថាន ថែទាំដាំដើមឈើ ធ្វើយ៉ាងណាអោយសិស្សានុសិស្សលេងកីឡាអោយបានគ្រប់ៗគ្នាបង្ហាត់បង្រៀនដល់សិស្សានុសិស្សនៅគ្រប់កម្រិតឲ្យកាន់តែល្អបន្ថែមទៀត ជាពិសេសពង្រឹងលើគ្រប់ការប្រឡងទាំងអស់ មិនថាប្រចាំខែ ត្រីមាសឆមាស ដើម្បីធ្វើយ៉ាងណាអោយសិស្សពង្រឹងសមត្ថភាពចំណេះដឹង ជំនាញទន់ ចំណេះដឹងភាសាបរទេស ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមប្រឡងថ្នាក់ខេត្ត ថ្នាក់ជាតិ ទទួលបានជោគជ័យ និង បន្តទៅបរិញ្ញាបត្រខាងមុខទៀត ៕ ដោយ តេច ឆេង

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 9016 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.