អន្តរជាតិ ៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ មករា ២០២០នេះ ចំនួនអ្នកស្លាប់ដោយសារការឆ្លងវីរុសកូរ៉ណានៅប្រទេសចិនបានកើនឡើងដល់១០៦នាក់ ខណៈដែលមានករណីថ្មីជិត១.៣០០ត្រូវបានរកឃើញបន្ថែមទៀត។ នេះបើយោងតាមសារព័ត៌មាន CAN។
គណៈកម្មការសុខាភិបាលនៅភាគកណ្តាលខេត្តហ៊ូប៉ីដែលជាចំណុចកណ្តាលនៃការរាតត្បាតបាននិយាយថា មនុស្ស២៤នាក់ទៀតបានស្លាប់ដោយសារវីរុស ហើយមនុស្ស១.២៩១នាក់បានឆ្លងជំងឺនេះដែលបង្កើនចំនួនករណី ដែលសរុបមកដល់ពេលអ្នកឆ្លងមេរោគកូរ៉ូណាវីរុស ចំនួន ៤២០០នាក់ ត្រូវបានរកឃើញក្នុងប្រទេសចិន៕