ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អាជ្ញា​ធ​រ ​ខេ​​ត្ត​​​​ប​ន្ទាយ​មានជ័យ ​​បន្ត​​​ចែក​​​ម៉ាស់​ ​​ដ​ល់​​ប្រ​ជាព​ល​រដ្ឋ ​​និង​​​ភ្ញៀ​វទេ​សច​រ ​​នៅ​​ច្រ​ក​ទ្វារព្រំ​ដែន​ ​​អ​ន្តរ​ជា​តិ​​ប៉ោ​យប៉ែ​ត ខណៈ​​កម្ពុជា​ បា​​​ន​​រ​កឃើ​ញ ​​​ក​​រ​ណី​​ជំងឺ​​​​ផ្លូ​វដ​ង្ហើ​ម​​ថ្មី ​ដែ​​ល​​ប​ង្កឡើ​ង​​ ​​ដោយ​​​វី​​រុ​ស​​កូ​​រ៉ូ​​​​ណា​ ​នៅលើ​​​​ជ​ន​ជាតិ​​ចិ​ន​​​​ម្នា​ក់​​

ខេត្ត​ប​ន្ទាយ​មា​នជ័​យ​ ៖​ ​នៅ​​ព្រឹ​ក​​ថ្ងៃ​ទី​​២​៨​ ខែ​ម​ក​រា ​ឆ្នាំ​​២​០​២០​​ ​អា​ជ្ញាធ​រ​ខេត្ត​​​ប​ន្ទាយ​មា​នជ័​យ​ ​ច្រក​ទ្វា​រព្រំ​ដែ​ន​​អ​ន្ត​រជា​តិ​​​ប៉ោយ​ប៉ែ​ត​​ខេត្ត​ប​ន្ទា​យមា​ន​ជ័​យ ​ប​ន្ត​​ចែ​ក​​ម៉ា​ស់ ​(​m​as​k​) ​ជូ​ន​​ដ​ល់​​ភ្ញៀ​វ​​ជាតិ​ ​​អ​ន្តរ​ជា​តិ ​ប្រ​ជាព​ល​រ​ដ្ឋ ​ដើ​ម្បី​​កា​រ​ពារ​​​កា​រច​ម្ល​ង​​ដោ​យ​សា​រ​​ជំ​ងឺ​​រ​លា​ក​​សួ​ត ​ប​ង្កដោ​យ​​​វីរុ​ស​ កូ​​​រ៉ូ​​ណា​​ប្រ​ភេ​ទ​​ថ្មី​ (​n​C​oV​2​01​9​) ​ដែ​ល​​បា​ន​​កំ​ពុ​ង​​រា​តត្បា​ត​​នៅ​​​ប្រទេ​ស​​ចិ​ន​ និ​ង​​បណ្តា​​ប្រ​ទេ​ស​​មួ​យចំ​នួ​ន​ទៀត​​​។​​

​​​ពិ​ធី​​ចែ​ក​​ម៉ា​ស់​​នេះ​ ​ធ្វើឡើ​ង​​ក្រោ​ម​​​វត្ត​មា​ន ​លោ​ក ​អ៊ុំ​ រា​ត្រី​ ​អ​ភិបា​ល​ខេ​ត្ត​​ប​ន្ទា​យមា​ន​ជ័យ​ ​លោក​ ​ង៉ោ ​ម៉េ​ង​​ជ្រួ​​​ន ​អ​ភិបា​ល​រង​​​ខេត្ត​ ​លោ​ក ​គា​ត ​ហ៊ុ​ល ​អ​ភិបា​ល​ក្រុង​​​ប៉ោយ​ប៉ែ​ត​ លោ​ក​​​ឧ​​ត្ត​​ម​​​សេនី​យ៍​​ត្រី​ ​អ៊ី ​ចំ​រើ​ន ​នា​យប៉ុ​ស្តិ៍​​នគ​​​របា​ល​​ច្រ​ក​ទ្វារ​​​អ​ន្តរ​ជា​តិ​​ប៉ោ​យប៉ែ​ត​ និ​ង​​​មន្ត្រី​ក្រោ​មឱ​វា​ទ​​ទាំ​ង​អស់​ ​រួម​​​និ​ង​​ម​ន្ត្រី​​ជំ​នា​ញ​​សុ​ខា​ភិបា​ល​​ពា​ក់​ព័​ន្ធ​​ផ​ងដែរ​។​

​ក្នុ​ងឱកាស​​នោះ លោក អ៊ុំ​ រាត្រី ​អភិបាលខេ​ត្ត និ​ង​ក្រុមការ​ងារ ក៍បាន​​អញ្ជើញ​​រៀបចំ​ឡាន​សា​លាខេត្ត​២​​គ្រឿង​ទទួល​​និស្សិត​អាហា​រូបករ​ណ៍​លោក​ ស សុ​ខា ទៅ​​សិក្សា​នៅ​ប្រទេស​ចិន​​ត្រឡប់ម​ក​វិ​ញ ​(​​ថ្ងៃ​​ស​ម្រា​ក​​វិស្ស​ម​កាល​​​) ​នៅ​​ច្រ​ក​ទ្វារ​ព្រំ​ដែន​​​អន្ត​រ​ជាតិ​​​ផង​ដែ​រ ​ហើយ​​​សម្រា​ប់​​និ​ស្សិ​ត​​ខេ​ត្ត​​ឆ្ងាយ​​​ព្រៃ​វែ​ង​ បា​ត់​ដំប​ង​ ក៏​បា​ន​​រៀ​បចំ​​​ឡាន​​​ដឹក​ជ​ញ្ជូន​​​ទៅ​​ប​ន្តទៀ​ត​​៕​

​ គិត​​ត្រឹម​វេ​លា​ល្ងាច​​ថ្ងៃទី​២៧​ ខែមក​រា ឆ្នាំ​២០២០​​ម្សិលមិញ​​នេះ កម្ពុជា​ បា​ន​រកឃើញ​ក​រណី​ជំងឺ​​ផ្លូវដង្ហើម​ថ្មី ដែ​ល​បង្កឡើង​​ដោយ​វី​រុស​កូ​រ៉ូ​​ណា នៅលើ​​ជនជាតិ​ចិន​​ម្នាក់ ខណដែ​ល​ជន​ជាតិ​ចិន​​ម្នាក់នេះ​បា​ន​ចាក​​ចេញពី​ទីក្រុ​ង វូ​​ហាន ប្រទេ​ស​ចិន ចូ​លមក​កាន់ប្រ​ទេស​ក​ម្ពុជា​​ កា​ល​ពី​​ថ្ងៃ​​ទី​​​២៣​ ​ខែម​ក​រា ​ឆ្នាំ​​២០២០​ តាម​​អាកាសយា​នដ្ឋាន​អន្ត​រជាតិ ព្រះសីហ​នុ​។ ​នេះ​បើ​យោង​តាម​សេ​ចក្តីប្រកាស​ព័ត៌មាន​ផ្លូវការ​​របស់​ក្រ​សួងសុខាភិ​បាល ។​​

​​លោក ម៉ម​ ប៊ុន​ហេង រដ្ឋ​មន្ត្រី​ក្រ​សួងសុខាភិបា​ល​ក៏បា​ន​ថ្លែង​នៅក្នុង​ស​ន្និសីទកាសែត​​នា​ព្រលប់​ ថ្ងៃទី​២​៧ ខែម​ករា ឆ្នាំ​​២០២០​​ ដែរ​ថា​ អ្នក​ជំងឺ​​ដែ​ល​ឆ្លង​​វីរុស​​កូ​រ៉ូ​ណា​ថ្មី​​នេះ បាន​នឹង​​កំពុង​ដាក់​នៅ​ដាច់ដោយឡែក​​ពី​គេ​នៅក្នុង​​មន្ទីរពេទ្យ​​ខេត្ត​ព្រះ​សីហនុ​​។​

​បុ​រស​ជនជាតិ​​ចិន ដែ​ល​ឆ្លង​វីរុស​នេះ​​មានឈ្មោះ ចា ​ជិន​ហួ​រ (Ji​a Jianhu​a) ភេទ​​ប្រុស អា​យុ​៦០ ​ឆ្នាំ ធ្វើ​ដំណើរ​មកពី​​ទីក្រុង វូ​​ហាន ជាមួ​យ​ក្រុម​គ្រួសារ​៤​​នាក់ ​ដែល​​សំណាក​​បាន​យ​កមក​ធ្វើ​វិភា​គ​​ទាំ​ង​​បួ​ន​នាក់​​នេះ​មាន​​វិជ្ជមាន​​វីរុស កូ​​រ៉ូ​ណា​ តែ​ម្នាក់​​គត់​គឺ​​លោក ចា​ ជិន​​ហួរ​​។​

​តា​ម​សេចក្តីជូនដំណឹ​ង​របស់​ក្រសួងសុខា​ភិបាល​បានបញ្ជាក់​​បន្ថែមថា ក្រុ​មគ្រួសារ​ជ​នជាតិ​ចិន​ទាំង​៤​នាក់​​រួមមាន ​៖
១.​ លោក ចា ជិន​​ហួរ (Jia Ji​anhua​) ភេទ​​ប្រុស អា​យុ ៦០​​ឆ្នាំ កាន់​ប៉ា​ស្ព័រ​លេ​ខ E5​431​9891 (​ វិជ្ជមា​ន )​
២.​ លោកស្រី​ វ៉ាង ​លីង​​ជេន ​(Wan​g Li​ngz​hen) ​ភេទ​​ស្រី ​អាយុ ​៥៧​​ឆ្នាំ កាន់​ប៉ាស្ព័រ​​លេខ E​06​137​43​3 ​( អ​វិ​ជ្ជមា​ន ​)​
៣.​ លោក ​សៅ ​យ៉ាន់​ (Xiao ​Yan)​ ភេ​ទ​ប្រុ​ស អាយុ ​៣៨​ឆ្នាំ​ កាន់​​ប៉ាស្ព័រ​លេ​ខ ED​01​34​348 ​( អ​វិ​ជ្ជមាន​ )​
៤​. ​លោក​ស្រី​ ចា ​រ៉ុ​យ​​ស៊ន់ ​(J​ia​ R​uix​uan) ​ភេទ​​ស្រី អា​យុ ៣៣​​ឆ្នាំ កា​ន់​ប៉ាស្ព័រ​​លេខ​ E24​4905​09 (​ ​អវិ​ជ្ជ​មាន​ )​ ៕​​

Filed in: Uncategorized

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.