ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ឈើ​ក្នុង​ឧទ្យាន​ជាតិ​កែវ​សីមា​ត្រូវ​កាប់​បំផ្លាញ និង​ដឹក​ទៅ​លក់​នៅ​វៀតណាម​តាម​ច្រក​ដាក់​ដាំ​

ខេត្ត​មណ្ឌល​គី​រី​ ៖ សកម្មភាព ដឹកជញ្ជូន​ឈើ​ប្រណីត​ចូលទៅ ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ ខេត្ត​មណ្ឌល​គី​រី កំពុង  មាន​សកម្មភាព​យ៉ាង​អនាធិបតេយ្យ បណ្តាល​ឱ្យ​សម្បត្តិ​ព្រៃឈើ​នៅ ក្នុង​ឧទ្យាន​ជាតិ​កែវ​សីមា​រង​នូវ ការកាប់បំផ្លាញ​យ៉ាង​គំហុក​ពុំ អាច​ទប់ស្កាត់បាន​ចំណែក​មន្ត្រី  ជំនាញ​ពាក់ព័ន្ធ​រួម​មាន​មេព្រៃ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋ កិច្ច​មិន​ដែល​មាន​វិធានការ​បង្ក្រាប បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត ទៅ​លក់​នៅ​ប្រទេស​វៀតណាម បាន​ម្តងណា ឡើយ ។​

​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក  អូររាំង និង​ស្រុក​កែវ​សីមា ខេត្ត មណ្ឌលគិរី​បានឱ្យដឹងថា​ព្រៃឈើ  ក្នុង​មូលដ្ឋាន​របស់​ពួក​គាត់​នៅ តែ​ប្រឈម​នឹង​ការបំផ្លាញ​ឥត ឈប់ឈរ ពិសេស​ឈើ​ប្រណីត និង​ឈើ​ប្រភេទ​លេខ ១ ស្ទើរតែ  វិនាស​ហិនហោច អស់ហើយ ។

​មាន​ឈ្មួញ​២​នាក់ ដែល​ល្បី  ល្បាញ​ខាង​ដឹកជញ្ជូន​ឈើ​ប្រណីត  ទៅ​ស្រុក​យួន​តាម ច្រក​ដាក់​ដាំ  ដោយ​ក្នុង​មួយថ្ងៃៗ ពួក​គេ​ដឹក ជញ្ជូន​ឈើ​តាម​រថយន្ត​ទៅ​លក់ នៅ​ស្រុក​យួន​មិនតិចជាង ៦០  គ្រឿង​នោះ​ទេ ។​

​ប្រជាពលរដ្ឋ​បាន​ឱ្យដឹង ទៀតថា ឈ្មួញ​ឈើ​ខាងលើ គឺ  ជា​អ្នក​មានយស​សក្តិ​មុខ​មាត់ធំ នៅក្នុង​សង្គម​កម្ពុជា​ដែល​សមត្ថ កិច្ច​តូចតាច​ពុំ​ហ៊ាន​ប៉ះ​រោមជើង  ទីបំផុត​មានតែ​សម្របសម្រួល ខ្លួន​ដើម្បី​សុំ​រស់​បើ​ចង់​សុខ​ហើយ ឈរជើង​បាន​យូរអង្វែង ហេតុ  ដូច្នោះ​ហើយ​ទើប​ការដឹក​ជញ្ជូន ឈើ​របស់​មេ​ឈ្មួញ​គ្រាក់​ទាំងពីរ រូប​ខាងលើ​បាន​យ៉ាង​រលូន​ដោយ មាន​ការសម្របសម្រួល​ពី​សមត្ថ កិច្ច​ដើម្បី​លាភសក្ការៈ​ផ្ទាល់ខ្លួន ទៀតផង ។

​ប្រភព​ពី​មន្ត្រី​អង្គការ​ក្រៅ  រដ្ឋាភិបាល​បាន​ឱ្យដឹងថា​អ្នកមាន លុយ​អ្នក​មាន​អំណាច​បាន​បញ្ចុះ បញ្ជូល​ឱ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​យក ម៉ាស៊ីន​ត្រង់​ស៊ី​ន័រចូល​ព្រៃ​ឧទ្យាន ជាតិ​កែវ​សីមា​នៅ​ព្រៃ​សហគមន៍  ដើម្បី​កាប់​ឈើ​ប្រណីត​និង​ឈើ ប្រភេទ​លេខ ១ យកមក​លក់​ឱ្យ ពួកគេ ។

​បើ​តាម​ប្រភព​ពី​ក្រុម​ឈ្មួញ  មួយចំនួន​បាន​ឱ្យដឹងថា ក្នុង​មួយ  ខែៗ​ឈ្មួញ​បាន​ចំណាយ​លុយរាប់ សិប​ម៉ឺន​ដុល្លារ​ក្នុង​ការសម្រួល ដល់​មុខរបរ​ដឹកជញ្ជូន​ឈើ​ប្រណីត​ទៅ​លក់​នៅ​ស្រុក​យួន​ផ្តាច់ មុខ​តាម​ច្រក​ដាក់​ដាំ​ខេត្ត​មណ្ឌល គិរី ។​

​វា​ជា​ការពិត​ណាស់​អ្នក​តាមដាន​សកម្មភាព​បទល្មើស ព្រៃឈើ​នៅ​កម្ពុជា​បាន​ឱ្យដឹងថា  ពួក​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃ  ឈើ​នា​ពេលកន្លងមក​ភាគច្រើន ជា​អ្នកមានអំណាច​មាន​ខ្នង បង្អែក ទើប​អាច​រកស៊ី​របរ​នេះ បាន​ដោយ​រលូន ទោះបីជា​រាជ  រដ្ឋាភិបាល​ព្រមាន​ឱ្យ​ពួកគេ​បញ្ឈប់ សកម្មភាព​ក៏​គេ​ពុំ​ខ្លាចញញើត ប៉ិន​សរសៃសក់​ដែរ នៅតែ​បន្ត​រកស៊ី​បទល្មើស​បំផ្លាញ​ព្រៃឈើ បាន​យ៉ាង​ជោគជ័យ​ដោយ​សារ តែ​ច្បាប់​នៅ​ស្រុក​ខ្មែរ​មាន​ភាព ធូររលុង ពុំ​ដែល​ឃើញ​អូស​.​ក  ឈ្មួញ​រកស៊ី​ធំៗ​ឡើង​មុខ​ក្រចក សេះ​នោះឡើយ​ឃើញ​តែ​ឈ្មួញ តូចតាច​តែប៉ុណ្ណោះ​ដែល​ត្រូវ បង្ក្រាប ៕

2015_01_29 (6)

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.