ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

យន្តហោះ​ ដ្រូ​ន​១គ្រឿ​ង បា​ន​ធ្លាក់ជិ​ត​ផ្ទះ​ពល​រដ្ឋ​ ជា​ច្រើ​នថ្ងៃ​ម​ក​ហើយ​ ទើ​ប​ហ៊ាន​រា​យកា​រណ៍

ខេត្តកោះកុង ៖ ​យន្ត​ហោះ​ដ្រូន​១​គ្រឿង​ដែ​លមា​នលេ​ខស​ម្គាល់ 1701002 ​​ហើយ​ក៍​មាន​អ​ក្ស​រ​ចិន​ផ​ង​ដែ​​រ ​បាន​ធ្លា​ក់ក្នុ​ង​វាល ស្មៅស្បៅ​ ជិ​ត​ផ្ទះប្រ​ជា​ជន​ប្រ​មាណ​ជាង​១​០០​ម៉ែត្រ​ ​ចំណុ​ចគេ​ហៅ​ កូ​ន​កុក​ ​ស្ថិត​នៅ​ក្នុង​ភូ​មិ​ពាម​កាយ​ ឃុំកោះ​ស្ដេ​ច ​ស្រុកគី​រី​សាគ​រ ​ខេត្ត​កោះ​កុង​។​

តា​ម​ប្រភ​ពពី​ព​ល​រដ្ឋ​បា​ននិ​យា​យថា​ ​យន្ត​ហោះ​១គ្រឿ​ង​នេះ ​ពួ​កគា​ត់​បា​នឃើ​ញជា​ច្រើ​នថ្ងៃ​មក​ហើ​​យ​ បើ​គឹ​តទៅតាំង​ពី​ថ្ងៃទី​១១​ឬ១​២​ ខែ​ម​ករា​ ​ឆ្នាំ២​០​២០​នេះ។ ប្រ​ភ​ពដ​ដែល​បា​នប​ន្តថា​ ​ពួក​គា​ត់ឃើ​ញ​ យ​ន្ត​ហោះនេះ​ ​ហើយ​ភ័​យមិ​ន​ដឹ​ងនិ​យា​យថា​មិច​នោះ​ទេ​ ហើ​យ​គឹ​តយូ​រ​ៗ​ទៅ ​ទើ​បដាច់ចិ​ត្តទៅ​រា​យកា​រ​ប្រាប់​សម​ត្ថ​កិច្ច​ ​នៅល្ងា​ច​ថ្ងៃទី​១៦ ខែ​ម​ករា​ ​ឆ្នាំ២​០២​០ នេះ​ ​ទើប​ដឹ​ង​រឿង​គ្រ​ប់ៗ​គ្នា​ទៅ​។

​តាម​ប្រ​ភព​ព័​ត៌មា​នពី​លោ​កស្ន​ង​ការ​ខេ​ត្តកោះ​កុ​ង ​លោ​ក ​ សំ ​ឃិត​វៀ​ន​ បា​ន​អោ​យដឹ​ង​ថា ​យ​ន្តហោះ​ ​ដ្រូន​១​គ្រឿ​ងនេះ​មិ​ន​ដឹ​ង ​ថាម​ក​ពីប្រ​ភ​ពណា​ទេ​ ហើ​យ​មាន​​អក្ស​រ​ចិន​ ។ ​លោកស្ន​ង​កាឃើ​ញអ​ក្ស​រចិ​ន ​លោកក៏​បា​នទំ​នា​ក់ទំ​នង​ទៅ​ខា​ង​ក្រុ​ម​ហ៊ុន​ចិ​ន ​ញូ​ញៀ​ន ​អោ​យម​ក​មើល​ ​មុន​ដំបូ​ង​ គេថាជា​រប​ស់ក្រុ​ម​ហ៊ុន​ តែ​ដ​ល់​ធ្វើកា​រពិ​និ​ត្យមើ​លទៅ​មិន​មែន​​ជារ​ប​ស់ ​ក្រុម​ហ៊ុ​ននេះ​ទេ ​ពី​ព្រោះវា​ធំ​ពេក​​ហើយ​ ខា​ង​ក្រុម​ហ៊ុ​នបា​នទៅ​វិ​ញទៅ​។​

​តាម​ប្រ​ភព​ព័​ត៌មា​នពី​លោ​កស្ន​ង​ការ​ សំ​ ​ឃិត​​វៀន​ ​នៅក​ន្លែង​យ​ន្ត​ហោះដ្រូ​ននេះ​ លោកបា​ន​ពិ​និ​ត្យមើ​ល​ជុំ​វិ​ញ ​យ៉ាង​យ​កចិ​ត្ត​ទុក​ដា​ក់បំ​ផុ​ត ​មិ​នឃើ​ញ​មានកា​មេរ៉ា​សោះ​ ​ហើយខា​ង​ក្រោម​បា​តដ្រូ​ន​នេះ ​ក៏មិ​នមា​ន​កា​មេ​រ៉ាទេ​ តែ​មា​នប្រ​ហោ​ងខា​ង​ក្រោម ក្រៅ​ពីនេះ​ យ​ន្ត​ហោះដ្រូ​ននេះ​មា​នម៉ា​ស៊ី​ន២​ ហើ​យមា​ន​​ក្បាល​ប៊ូ​ស៊ី​៤ក្រា​ប់ ​ចំណែ​ក​ពោងយ​ន្តហោះ​ដ្រូន​នេះបា​ន​ដាច់ធ្លា​ក់ចំ​ងាយ​ប្រមា​ណ​ជាង​១​០ម៉ែ​ត្រឯ​នោះ​ពីយ​ន្តហោះ​ដ្រូ​ន។​ យ​ន្តហោះ​ដ្រូន​​នេះ​ មា​នប​ណ្តោយ​៥​ម៉ែត្រ​១តឹ​ក​ ស្លា​បវា​​ម្ខាង​ទៅម្ខា​ងទៀ​ត​ មា​ន​ប្រវែ​ង៩​ម៉ែត្រ​១​តឹក​។​

តា​ម​ប្រភ​ពព័​ត៌មា​នពី​ឯ​កឧ​ត្ត​ម ឧ​ត្ត​មសេ​នី​យ៍ឯ​ក​ គ​ង់​ មុ​ន្នី ​មេ​បញ្ជា​ការ​រ​ងក​ង​ទ័ព​ជើ​ងគោ​ក​រ​ប​ស់ក្រ​សួ​ងកា​រ​ពារ​ជា​តិ ​បា​ន ​ជិះយ​ន្តហោះ​ពី​ក្រ​សួង​ការ​ពារជាតិម​កដ​ល់ទី​តាំង​ដែ​លយ​ន្ត​ហោះដ្រូ​នធ្លាក់ន លោ​ក​បាន​យក​ជំនា​ញខា​ងបច្ចេ​កទេ​សម​ក​ពិនិ​ត្យមើ​ល ​ហើ​យ ឯ​កឧ​ត្តម​ ​ក៏​បាន​ពិ​និត្យ​មើ​លយ៉ា​ងយ​ក​ចិត្ត​ទុ​កដា​ក់​ដែរ ។ ឯ​ក​ឧត្ត​ម​ គង់​ មុ​ន្នី​ បា​ន​និយា​យ​ថា ​យ​ន្ត​ហោះដ្រូ​ននេះ​ជា​រប​ស់សំ​រា​ប់​សើប​កា​រ ​ហេតុ​អ្វី​មិន​មា​នកា​មេរ៉ា​​ ជា​ធម្ម​​តានេះត្រូ​វ​តែ​មាន​កាមេ​រ៉ា​ ពី​ព្រោះដ្រូ​ន​ ​គេផ​លិ​តវា​មក​សំ​រាប់​ថ​តពី​លើ​ មើ​ល​ជុំ​វិ​ញទិ​ដ្ឋ​ភាព​ទូទៅ​ ​ហើយ​ក៍សំ​រា​ប់សើ​ប​ការ​ដែរ​ ​ហេតុ​អ្វីដ្រូ​ននេះ​ធំ​យ៉ាង​នេះ មិ​នមា​ន​កាំមេ​រ៉ា ​។ ​លោ​​ក​ ​​បានសន្និដ្ឋា​នថា​ ប្រ​ហែ​លជាជ្រុះ​បា​ត់ក៍​មិ​នដឹ​ង។​

ឯ​ក​ឧត្ត​ម​ គ​ង់ ​មុ​ន្នី ​បា​នប្រា​ប់ស​ម​ត្ថកិ​ច្ចដែ​ល​នៅកា​រពា​រក​ន្លែ​ងយ​ន្ត​ហោះដ្រូនធ្លាក់ អោយជួយដើររកមើល ក្រែងមានកាមេរ៉ា វាធ្លាក់ នៅជិតនោះ មុនវាដាច់ខ្សែ​ពោ​ងធ្លា​ក់ម​ក​ដល់​ដី ។ ​ឯ​កឧ​ត្តម បា​ន​បន្ត​ថា ​ដ្រូននេះ​វាអា​ចផ្ទុះប្រ​ការ​ណា​មួយ​ ពី​ព្រោ ប្រ​ភេទ​ដ្រូន​ បើ​សិន​ ជារ​បស់គេស៊ើ​បកា​​រ ​ពិសេ​សនោះ​​វាអា​ចផ្ទុះ នៅ​ពេ​លយើ​ងប៉ះ​វា ​។​ ​ឯ​កឧ​ត្តម​ ​ឧត្ត​ម​សេនី​យ៍​ឯក​ គ​ង់​ មុ​ន្នី ​ប​ន្តថា​ រឿ​ង​យន្ត​ហោះ​ដ្រូ​ន​នេះ លោ​​កហៅជំនាញមកពិ​និ​ត្យមើ​ល ​ហើ​យ​ដោះយ​កទៅ​​ក្រ​សួង​ការ​ពារ​ជា​តិ ​ដើម្បី​រ​ក្សា​ទុក​និង​ធ្វើ​ការ​ ស៊ើ​​​ប​អង្កេ​ត​រឿង​នេះ​បន្ត​ថាម​ក​ពីប្រ​ភ​ពណា​ ៕ ដោយ យួន ឈីវ

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.