ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ពិធី​ក្រុង​ពលី​បញ្ចុះបឋមសិលា​និង​បើក​ការសាងសង់​រមណីយដ្ធាន “ សុខា សៀមរាប “ ខ្នាត​អន្តរជាតិ ផ្កាយ​៥ ខ​ណះពេល​ភ្ញៀវទេសចរ​កំពុងតែ​មាន​ចំនួន​កើនឡើង​!

​ពិធី​ក្រុង​ពលី​បញ្ចុះបឋមសិលា​និង​បើក​ការសាងសង់​រមណីយដ្ធាន “ សុខា សៀមរាប “ ខ្នាត​អន្តរជាតិ ផ្កាយ​៥ ខ​ណះពេល​ភ្ញៀវទេសចរ​កំពុងតែ​មាន​ចំនួន​កើនឡើង​!

សៀមរាប​៖“​នៅ​ព្រឹក​ថ្ងៃទិ​៣០​ខែ​មេសា​មាន​ពិធី​ក្រុង​ពលី​បញ្ចុះបឋមសិលា​និង​បើក​ការសាងសង់​រមនីយដ្ឋាន​សុខា​សៀមរាប​ក្រោម​ការចូលរួម​ពី​លោក ឃឹម​ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​លោកអ្នកឧកញ៉ា​បណ្ឌិត សុខ គង់​ប្រធាន​ក្រុមហ៊ុន​សុខាអូតែល​និង​លោកជំទាវ​និង​លោក សូ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួង​ទេសចរ និង​មន្ត្រី​ជុំវិញ​ខេត្ត​មួយចំនួន​ផង ។ ពិធី​ក្រុង​ពលី​នេះ ស្ថិតនៅ​ពី​ខាងលិច​ឈៀង​ខាងជើង​រង្វង់​មូល​អង្គរ​ឃ្យុ​ង​យូ​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​។​

លោក សូ ម៉ា​រ៉ា រដ្ធលេខាធិការ​ក្រសួង​ទេសចរ បាន ថ្លែង ប្រាប់ ដល់​ក្រុម អ្នក កាសែត  កាល ពី​វេលា ព្រឹក ថ្ងៃ ទី ៣០-០៤-២០១៤​នេះ នៅក្នុង ឱកាស​បើក​ការដ្ធាន សា​សង់ រមណីយដ្ធាន​” សុខា សៀមរាប “ កាលពី ម្សិលម៉ិញ​នេះ ដែល មាន ទីតាំង ស្ថិត នៅ ភូមិ ទ្រាំង សង្កាត់ ស្លក្រាម ក្រុង សៀមរាប (​ទល់មុខ អាគា​រ​រដ្ធបាល​សាលាខេត្ត​សៀមរាប​)​។​លោក រដ្ធលេខាធិការ​ក្រសួង​ទេសចរ បាន ថ្លែង​បន្ត​ទៀត ថា ប្រទេស​កម្ពុជា ជា ប្រទេស​តែ​មួយ គត់​ក្នុង​ភូមិភាគ​អាស៊ីអាគ្នេយ៍​ក៍​ដូចជា​ប្រទេស​ក្នុង​តំបន់​ដែល​បាន​ទទួល​នូវ​លំហូរ​ចូល​នៃ​ភ្ញៀវ​ទេសច​រដ៍​ច្រើន​សន្ធឹកសន្ធាប់​! យើង​ឃើញថា កន្លង មក ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ភ្ញៀវ​ទេសច​រ ជាង ៤ លាន ២ សែន នាក់ ដែល​មាន​កំណើន កើន ដល់ ទៅ ១៧ ចុច ៥ ភាគរយ ដោយ គំរោង​ដែល​គ្រោងទុក​នោះ មាន​ត្រឹមតែ ១៥ ភាគរយ​នោះ​ទេ ! តែ​ធាតុពិត ទទួល​បាន​រហូត ដល់ ទៅ ១៧ ចុច ៥ ភាគរយ​! ។

​លោក​បន្ត​ឱ្យដឹងទៀតថា យើង​ឃើញថា បច្ចុប្បន្ន​នេះ​នៅក្នុង​ខេត្តសៀមរាប ចំនួន សណ្ឋាគារ​នៅ​ខេត្តសៀមរាប មាន​ចំនួន ១៦៤ សណ្ធាគារ ហើយ មាន បន្ទប់​រហូត ដល់ ទៅ ១ ម៉ឺន ៤ ពាន់​បន្ទប់​ទៅហើយ ! នេះ​មិន​ទាំង​គិត​ចូល​ផ្ទះសំណាក់​នឹង​សណ្ឋាគារ​តូចៗ ដែល មាន ចំនួន ៦ ពាន់ បន្ទប់​ថែមទៀត​ផង ! បូក​សរុប​ជិត ២ ម៉ឺន​បន្ទប់ ! ប៉ុន្តែ​សេចក្ដីត្រូវការ​នៃ បន្ទប់​ការ​ស្នាក់នៅ ការផលិត​ធនធាន​សេវា គឺជា​ការ​ចាំ បាច់ ! នៅតែ​បន្ត​ត្រូវធ្វើ ហើយ​ថ្ងៃនេះ ជា​ថ្ងៃ​ថ្មី​មួយទៀត ដែល​ក្រុមហ៊ុន​សុខា​បាន​បន្ត​ធ្វើ​ការវិនិយោគ​លើ​វិស័យ​ទេសចរ “​ដោយ​បាន​សាងសង់ សណ្ឋាគារ – រមនីយដ្ឋាន ដែលមាន ចំនួន ៦០០​បន្ទប់​ទៀត​ជា​ខ្នាត អន្តជាតិ​ផ្កាយ ៥ ដែល គំរោង​បញ្ចប់​ក្នុង​រយះពេល មួយ ឆ្នាំ កន្លះ “ ។ ហើយ​នៅពេល​ខាងមុខ​នេះ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​សហ​រកម្ម អាស៊ាន ហើយ ចំនួន ភ្ញៀវទេសចរ នឹង មាន ចំនួន កើនឡើង អិត ឈប់ឈរ​បន្ថែមទៀត​។

​ជំនួស មុខ ឱ្យ អ្នកឧកញ៉ា​បណ្ឌិត សុខ គង់ ប្រធាន​ក្រុមហ៊ុន សុខា អូ​តែ​ល នា​ព្រឹក​នោះដែរ លោក​ឧកញ៉ា ឌៀប សេង ហេង អគ្គនាយករង ក្រុមហ៊ុន សុខា អូ​តែ​ល​បាន ថ្លែង​នាឱកាស​បើក ការដ្ថាន រមនីយដ្ឋាន សុខា សៀមរាប នេះ (​ជា​លើក​ទី​៦​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​)​ដែល​ត្រូវ​ចាប់ផ្ដើម​ដំណើរការ​សាងសង់​នៅ​ថ្ងៃនេះ​ត្រូវបាន​រៀបចំ​ប្លង់​ស្ថាបត្យកម្ម នឹង ការតុបតែង​ទៅតាម រចនាបទ​ខ្មែរ​ដោយ​គួបផ្សំ​ជាមួយនឹង​រចនាបទ​បែប​ទំនើប​ខ្លះ​ដើម្បី​ធ្វើឱ្យ​សោ​ភណ្ឌ​ភាព កាន់តែ​មាន​ភាព​ប្រណិត នឹង​ការទាក់ទាញ​ថែម​ទៀត​ជាពិសេស​ការរៀបចំ​ប្លង់​គឺ​អនុវត្តន៍​តាម​សៀវភៅ​បន្ទុក​នឹង​ការណែនាំ​របស់​អាជ្ញាធរ​អប្សា​រា​។​រមនីយ​យដ្ឋា​ន​សុខា​សៀមរាប នេះ សាងសង់​នៅលើ​ផ្ទៃដី​ប្រមាណ ១៤ ហិច​តា ក្នុង ផ្ទៃ ដី​សរុប ២៣ ហិច​តា ។ នៅក្នុង​រមនីយដ្ឋាន សុខា សៀមរាប​នេះ​ដែរ ក៍ មាន​សំណង់​ដូចជា សណ្ធាគារ មណ្ឌល កំសាន្ត ដែល រួម មាន អាង ហែល​ទឹក​, ម៉ាហ្សា កន្លែង​ហាត់ប្រាណ នឹង សាល មហា​ស្រព សុខា មាន កន្លែង ប្រជុំ​ខ្នាត​អន្តរជាតិ​សាលប្រជុំ មធ្យម នឹង មាន បន្ទប់​ប្រជុំ តូចៗ ផ្សេងៗ​ទៀត ផង ដែរ​។​

ការសាងសង់​រមនីយដ្ឋាន​នេះ​គឺ ជា ការបង្កើត​ការងារ​ថ្មី​បន្ថែម​មួយទៀត ដល់​ប្រជាជន​កម្ពុជា ចាប់ពី​ដំនាក់កាល សាងសង់​នេះ ទៅ រហូត ដល់ពេល​ដំនើរការ​អាជីវកម្ម​ដែល​អាច​ស្រូប​ទាញ​កំលាំង​ពលកម្ម​កម្ពុជា រាប់ពាន់នាក់ ។ ម្យ៉ាងវិញទៀត​សំណង់​នេះ​នឹង​រួមចំណែក​យ៉ាង​សកម្ម ក្នុង​ការបង្កើតឡើង​នូវ​លទ្ធភាព​នឹង​សក្តានុភាព​ថ្មី​មួយទៀត ក្នុង​ការផ្ដល់​សេវាកម្ម​ទេសចរ​នឹង​ទាក់ទាញ​ភ្ញៀវ​ទេចរ​ជាតិ​នឹង​អន្តរជាតិ​ក៍​ដូច​ជា​ការរួមចំនែក​ដ៍​ធំធេង​ក្នុង​ការ​អភិ​វឌ្យន៍​វិស័យ​ទេចរ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ពិសេស​នៅ​ខេត្ត​សៀមរាប​នឹង​ជាងនេះទៅទៀត​គឺ​ការបង្កើត​ការងារ​ថ្មី​ជូន​ពលករ​កម្ពុជា​នៅក្នុង​ខេត្ត​សៀមរាប​យើង​នេះ​ផងដែរ ៕

​ដោយ  ច័ន្ទ រស្មី

 

2014_05_004 (1) 2014_05_004 (2) 2014_05_004 2014_05_004 (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.