ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​អភិបាលខេត្ត​និង​ស្នងការ​ខេត្ត​បាន​ជម្រុញ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ត្រូវ​បញ្ឈប់​ឱ្យអស់​ល្បែងស៊ីសង​

​ខេត្ត​ឧត្តរមានជ័យ​ ៖ បទ  ល្មើស​ល្បែងស៊ីសង​គ្រប់​ប្រភេទ នៅក្នុង​ខេត្ត​ឧត្តរមានជ័យ ដែល  ឯកឧត្តម ស ថា​វី អភិបាលខេត្ត ឧត្តរមានជ័យ និង​ឯកឧត្តម ម៉ែន  លី ស្នងការ​នគរបាល​ខេត្ត នៅ ក្នុងឱកាស​ប្រជុំ​គណៈបញ្ជាការ ឯកភាព​ខេត្ត កាលពី​ថ្ងៃ​ទី ២៤  ខែ​មករា ឆ្នាំ​២០១៥ បាន​ជម្រុញ  ដល់​អាជ្ញាធរ​នៅតាម​មូលដ្ឋាន  និង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ត្រូវ​ធ្វើ ការទប់ស្កាត់​គ្រប់​ទីកន្លែង​និង ការបញ្ឈប់​រាល់​ល្បែងស៊ីសង គ្រប់​ប្រភេទ ។​

​បន្ទាប់​ពី​បទ​បញ្ជា​របស់  គណៈបញ្ជាការ​ឯកភាព​បាន ប្រកាស​ទូទាំង​ខេត្ត​អាជ្ញាធរ​និង  សមត្ថកិច្ច​បាន​ចុះ​ប្រតិបត្តិការ ភ្លាមៗ បន្ទាប់​ពី​ការប្រជុំ​ដាក់  វិធានការ​ទៅ​តាម​រដ្ឋបាល​ស្រុក  និង​សមត្ថកិច្ច​នានា ដោយ​គេ  សង្កេត​ឃើញ​សកម្មភាព​អប់រំ បញ្ចប់​ល្បែងស៊ីសង​គ្រប់​ប្រភេទ  ដូចជា​ឆ្នោត​កន្ទុយលេខ​និង​បៀរ អាប៉ោង បាន​បិទ​អស់​មួយចំនួន  ផងដែរ​។ ក៏​ប៉ុន្តែ​នៅ​តាម​បណ្តា  ស្រុក​មួយចំនួន​អាជ្ញាធរ​នៅ​មិន ទាន់​បាន​អនុវត្ត​បទបញ្ជា​នេះ ឡើយ ។​

​សកម្មភាព​ល្បែង​ឆ្នោត​កន្ទុយ  លេខ​និង​បៀរ​អាប៉ោង​នៅក្នុង ស្រុក​អន្លង់វែង អាជ្ញាធរ​ស្រុក  សមត្ថកិច្ច​ក្នុង​ស្រុក រួម​នឹង​ប្រជា  ការពារ​បាន​ចុះ​អប់រំ​ណែនាំ​ដល់ មេ​ឆ្នោត និង​អ្នក​ដើរ​លក់​កន្ទុយ លេខ​រួម​នឹង​ទីតាំង​បើក​កន្លែង លេងបៀ អាប៉ោង​មួយចំនួន  ទៀត មិនឱ្យ​ធ្វើ​សកម្មភាព​លេង  ល្បែងស៊ីសង​តទៅ​ទៀត​ឡើយ​។

​ជាងនេះទៅទៀត រាល់​សកម្មភាព​ណា​ក៏​ដោយ​ដែល ពាក់ព័ន្ធ​នឹង​ច្បាប់​មិន​អនុញ្ញាត  ត្រូវ​ហាមឃាត់​មិន​ឱ្យ​បន្ត​កើត មាននៅ​តាម​មូលដ្ឋាន​នោះឡើយ  ព្រោះ​សកម្មភាព​ល្បែងស៊ីសង កើតមាន​នៅ​មូលដ្ឋាន​ណា​ងាយ នឹង​កើត មាន​បទល្មើស​ចោរកម្ម  ឆក់​ប្លន់​ហើយ​ថែមទាំង​ជា​ឧបសគ្គ​រារាំង​ដល់​ការអភិវឌ្ឍន៍​មូល ដ្ឋា​ន​នោះ ។ ក៏​ប៉ុន្តែ​សកម្មភាព  បៀរ​អាប៉ោង​និង​ឆ្នោត​កន្ទុយ លេខ នៅ​ស្រុក​ត្រពាំង​ប្រាសាទ  ដូចជា​បៀរ​អាប៉ោង និង​ឆ្នោត  កន្ទុយលេខ បាន​កើតមាន​ជា  ច្រើន​កន្លែង​នៅ​ក្នុង​កណ្តាល​ផ្សារ ស្រុក​ដែល​អាជ្ញាធរ​និង​សមត្ថកិច្ច  ពុំទាន់​មាន​វិធានការណ៍​ណា មួយ​ទៅ​លើ​អ្នក​បើក​ល្បែង​ស៊ី សង​ទាំងនោះ​ឡើយ ហើយ​មេ  ឆ្នោត​បើក​លេង​ជា​រៀងរាល់ថ្ងៃ  ត្រូវបាន​គេ​ស្គាល់​ច្បាស់​មានឈ្មោះ  ចែ ឡែន និង​ឈ្មោះ ម៉ាប់ ។

​ចំណែកឯ ០២ នាក់ ទៀត ដែល​ជា​មេ​ឆ្នោត​ផង និង​ជា​អ្នក  បើក​កន្លែង​លេងល្បែង​បៀ​រ អាប៉ោង​ផង​មានឈ្មោះ ស៊ឺ សរ  និង​ឈ្មោះ ឃី ។ ចំពោះ​អ្នក​ទាំង  ៤​នាក់​ខាងលើ ត្រូវបាន​គេ​ចាត់  ទុក​ជា​មេ​ធំៗ​ប្រចាំការ​នៅ​ក្នុង ស្រុក​ត្រពាំង​ប្រាសាទ​ហើយក៏ មានកូន​កញ្ច្រែង​ដើរ​លក់​ឆ្នោត  ជាច្រើន​កន្លែង​ផងដែរ ៕

2015_01_29 (12) 2015_01_29 (13)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.