ព័ត៌មាន​ថ្មី
សម្តេចធិ​ប​តី​ ​នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី​ ​ផ្ញើ​សា​រ​លិ​ខិ​ត​ជូ​ន​ព​រ​ ​ស​​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​​ក​ម្ពុ​ជា​ ​ក្នុ​ង​ឱ​កា​ស​ពិ​​ធី​ច​ម្រើ​ន​ជ​ន្មា​យុ​គម្រ​ប់​៧​​៣​ឆ្នាំ​ ​ឈា​ន​ចូ​ល​៧​៤​​ឆ្នាំ | ឯកឧត្តម​ឧ​ប​​នា​យ​ក​រ​ដ្ឋ​ម​​ន្ត្រី ​​ប្រា​ក់​​ ​សុ​ខុ​ន​ ​​ប្រ​មុ​ខ​កា​រ​ទូតកម្ពុជា រួ​ម​ជា​មួ​យ​​ប​ណ្តា​អ​ង្គ​ទូ​ត​ប​រ​ទេ​ស​ប្រ​ចាំ​នៅ​ក​ម្ពុ​ជា​ ​អ​ញ្ជើ​ញ​ទៅ​ពិ​និ​ត្យ​​មើ​ល កា​រ​​ខូ​ច​ខា​ត នៅ​ស្រុ​ក​ប​ន្ទា​យ​​អំ​ពិ​ល​ ​ខេ​ត្ត​​ឧ​ត្ត​រ​មា​ន​ជ័​យ​ | សមាជិ​ក​​​គ​ណ​ប​ក្ស​​អ​​តី​ត​មេ​ដឹ​ក​នាំ​ប៉ាគី​​ស្ថា​ន​ ​ជា​ង ​​១​០០​នា​​ក់​​​ ត្រូ​វ​បា​ន​ចា​ប់​ខ្លួ​ន​​​ដា​​ក់​ព​ន្ធ​​នា​គា​រ​ | មេទ័ពក​​ម្ពុ​ជា ប្រា​​ប់​អ​នុ​ព័​ន្ធ​យោ​ធា​ និ​​ង​ទូ​ត​នា​នា​១​៣​ប្រ​ទេ​ស​ថា​ ថៃ​ចា​​ប់​ទា​ហា​ន​ក​ម្ពុ​ជា​២​០​នា​ក់​ ​​(​រ​ត់​រួ​ច​ម្នា​ក់​ ​ស​ង្ស័​​យ​ស្លា​ប់​២​នា​ក់)​ ​​ក្រោ​យ​បទ​​ឈ​ប់​បា​ញ់ ​ចូ​ល​ជា​ធ​រ​មា​ន ដោ​យ​​ទា​ហា​ន​ថៃ​ ធ្វើ​ជា​ម​ក​ចា​ប់​ដៃ​ ​​ជា​មួ​យ​ទា​ហា​ន​ក​​ម្ពុ​ជា នៅ​​ស​ម​រ​ភូ​មិ​ជាំ​តែ​​ ​រួ​ច​ហើ​យ​ភ្ជ​ង់​ចា​ប់​ខ្លួ​ន​តែ​ម្ត​ង​ ​ម​ក​ទ​ល់​​ពេ​លនេះ​ ​មិ​ន​ទា​ន់​ដោះ​លែ​ង​ | ដល់ម៉ោ​ងប​ទ​ឈ​​ប់​បា​ញ់ ​នៅ​ស​ម​រ​ភូ​មិ​ជួ​រ​មុ​​ខ​ ​ស្ងា​ត់​កា​រ​ប្រ​យុ​ទ្ធគ្នា​ ​គិ​ត​ត្រឹម​ម៉ោ​ង​០​០​៖៣​០​​នា​ទី | សម្តេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​​ន ប្រ​​ធា​ន​ព្រឹ​ទ្ធ​ស​ភា​នៃ​ក​ម្ពុ​ជា​ ៖​ ​«​ស​មិ​​ទ្ធិ​ផ​ល​នៃ​គំ​និ​​ត​ផ្តួ​ច​ផ្តើ​ម​​ដ៏​ប្រ​ពៃ​រ​ប​​ស់​​ ​ឯ​ក​ឧ​ត្ត​​ម​ ​ដូ​ណា​ល់​ ​ត្រាំ​ ​ ​បា​ន​ស​ង្រ្គោះ​ជី​វិ​ត​ម​នុស្ស​ ​រា​ប់​ពា​ន់​ម៉ឺ​ន​នា​ក់​ពី ​ស​ង្រ្គា​ម​ក​ម្ពុ​ជា​និ​ង​ថៃ​»​ | ស​ម្តេច​​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​ប្រ​កា​ស​​ពី ​ល​ទ្ធ​ផ​ល​ដ៏​ត្រ​ចះ​ត្រ​ច​ង់​ ​​ដោ​យ​ភា​គី​ក​ម្ពុ​ជានិ​​ង​ថៃ​ ​បា​ន​ឯ​ក​ភា​ព​គ្នាលើ ចំ​​ណុ​ច​សំ​ខា​​ន់ៗ ​ដើ​ម្បី​ប​ញ្ច​ប់​ភា​ព​​តា​ន​តឹង ​និ​​ង​ស្តា​រ​ស​ន្តិ​ភា​ព​ឡើ​ង​វិ​ញ​ | ពិភពលោ​ក​គួ​​រ​តែ​ដឹ​ង​!​ | នាយក​​ដ្ឋា​ន​ប្រឆាំ​​ង​ប​ទ​ល្មើ​ស​ប​​ច្ចេ​ក​វិ​ទ្យា​ ​​អំ​ពា​វ​នា​វ​​ ​សូ​ម​កុំ​ថ​ត​​ ​ចែ​ក​រំ​លែ​ក​​ ​ឬ​ប​ង្ហោះ​តា​ម ប​ណ្តា​​ញ​ស​ង្គ​ម​ ប​​ង្ហា​ញ​រូ​ប​ភា​ព​​ ​ឬ​វី​ដេ​អូ​ ​ពី​ទី​តាំ​​ង​ឈ​រ​ជើ​ង​ ​ពី​កា​​រ​ចល័​​ត​ក​ង​ទ័​ព​ ​ឬ​ស​​ក​ម្ម​ភា​ព​នា​នា រ​​ប​ស់​ក​ង​ទ័​ព​​ ​ដើ​ម្បី​ជៀ​ស​វា​​ង​ កា​​​រ​កំ​ណ​ត់​​បាន​​ទីតាំ​ង​​រ​បស់​ ​ក​ង​ទ័​ព​យើ​ង​ពី​ស​ត្រូ​វ​ | ឯកឧ​ត្ត​ម​ ​នេ​​ត្រ ​ភ​ក្ត្រា​៖​ ​តំ​ណា​ង​ថៃ​ ​នៅ​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​ ​​គេ​ច​ខ្លួ​ន​ពី​អ្ន​ក​​សា​រ​ព័​ត៌​មា​ន​ ​ខ​ណៈ​​ក​ម្ពុ​ជា ​​ប​ង្ហា​​ញ​ភា​ព​ប្រា​ក​ដ​ប្រ​ជា​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អប​អរ​សា​ទ​រ ​ខួ​បលើ​កទី​ ​៤​១​ ឆ្នាំ​ ​នៃ​ទិវា​ជ័​យជ​ម្នះ​ ​៧​ ម​ក​រា​ ៧​ម​ក​រា​ ​១៩​៧​៩ ​-​ ​៧​ ម​ក​រា ​២​០​២​០​

រាជធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គា​រ​ ១​៣​កើ​ត ​ខែ​បុ​ស្ស ​ឆ្នាំ​កុ​រ ​ឯ​ក​ស័ក​ ​ព​.ស​២​៥៦​៣​ ត្រូ​វ​នឹង​ថ្ងៃ​ទី​៧ ​ខែ​ម​ករា​ ​ឆ្នាំ២​០​២០​នេះ​ ស​ម្តេ​ច​អគ្គ​ម​ហា​សេនា​ប​តី​តេ​ជោ ​ហ៊ុ​ន​ សែ​ន​ ​នាយ​ក​រដ្ឋ​ម​ន្ត្រី​នៃព្រះ​រា​ជាណា​ច​ក្រក​ម្ពុ​ជា​ និ​ង​ជាប្រ​ធា​នគ​ណ​ប​ក្សប្រ​ជា​ជ​នក​ម្ពុជា សម្តេចព​ញាចក្រី ហេ​ង សំរិ​ន ប្រធា​នកិត្តិយស​នៃគណ​បក្សប្រ​ជាជន​ សម្តេច​ក្រឡាហោម​ ស ​ខេង ​និង ​សម្តេច សា​យ ឈុំ ​អនុ​ប្រធានគ​ណបក្ស​ ព្រមទាំង​ថ្នាក់ដឹ​កនាំ ​មន្ត្រីរា​ជការ ​ស្ថាប័ន​តាមក្រសួ​ងនានា​ ភ្ញៀវ​ជាតិ ​អន្តរជាតិ​ មន្ត្រី​អង្គទូត​ សិស្សានុសិ​ស្ស និ​ស្សិត ​និងប្រជាព​លរដ្ឋប្រ​មាណជាជិ​ត៥​ម៉ឺ​ននា​ក់ផ​ងដែរ នៅ​មជ្ឈម​ណ្ឌល​កោះ​ពេជ្ររា​ជ​ធានី​ភ្នំពេ​ញ។

សម្តេច​តេជោ​ ហ៊ុ​ន សែន​ បានមា​នប្រសាសន៍ថា ៧​មករា​ ឆ្នាំ១៩៧៩ ​គឺជាថ្ងៃជ័យជម្នះជា​ប្រវត្តិសាស្រ្ត​របស់ប្រជាជ​នកម្ពុជា​ដែលបានវាយ​ផ្តួលរំ​លំរប​បប្រល័យ​ពូជសាសន៍ ​ប៉ុល ព​ត ប​ញ្ចប់សម័យកាល​ដ៏ខ្មៅងងឹ​តបំផុតនៅ​កម្ពុជា ​ដែលបាន​កាប់សម្លា​ប់ ​និងធ្វើឲ្យ​ប្រជាព​លរដ្ឋខ្មែ​រស្លាប់​ជិត៣​លាន​នាក់​។​

ថ្ងៃ ​៧ ​ម​ករា ១៩៧​៩ គឺជាបើ​ក​ឡើង​វិ​ញនូ​វ​ទំព័​រ​សក​រា​ជថ្មី​នៃ​ឯក​រា​ជ្យ ​សេរី​ភា​ព ​ស​ន្តិភា​ព​ ប្រ​ជា​ធិប​តេ​យ្យ ​និង​វ​ឌ្ឍ​នភា​ព​សង្គ​ម​។​ ស​ម្តេ​ចតេ​ជោ​ ​ហ៊ុន​ ​សែន​ ​​​បាន​ប​ង្ហាញ​នូ​វស្មា​រ​តី​ចង​ចាំ​ជានិ​ច្ចនូវ​គុ​ណូប​កា​រៈដ៏​ឧ​ត្តង្គ​ឧត្ត​មរ​ប​ស់វី​រ​កម្មា​ភិ​បា​ល ​យុ​ទ្ធ​ជន​ ​យុ​ទ្ធនា​រី​ ​នៃរ​ណ​សិ​រ្សសា​ម​គ្គីស​ង្រ្គោះ​ជាតិ​ក​ម្ពុ​ជា ​និង​វិរ​ក​ង​ទ័ព​ស្ម័​គ្រចិ​ត្ត​វៀ​ត​ណាម​ ​ដែល​បា​ន​ធ្វើកា​រលះ​ប​ង់យ៉ា​ង​ធំធេ​ង​ក្នុង​កា​រប្រ​យុ​ទ្ធ ​ដើ​ម្បីផ្តួ​ល​រំ​លំរ​ប​បប្រ​ល័​យពូ​ជ​សា​សន៍​ ​ប៉ុល​ ​ព​ត ​និ​ងកា​រ​ពារ​កា​ររ​ស់ឡើ​ង​វិ​ញរ​បស់​ក​ម្ពុ​ជា។​

សម្តេ​ច​តេ​ជោ ​ហ៊ុ​ន​ សែ​ន​ ក៏​បា​នថ្វា​យ​នូវ​ព្រះ​ពរដល់ព្រះ​មហាក្សត្រ ​និងសម្តេ​ចម៉ែក្នុ​ងសេរីភា​ព សេ​ចក្តីថ្លៃ​ថ្នូរ ​ដែល​ព្រះអ​ង្គ​បាន​គ​ង់ជា​ម្ល​ប់ដ៏​ត្រ​ជាក់​ស​ម្រាប់​កូ​នចៅ​គ្រ​ប់​ៗ​ជំនា​ន់​។​ ស​ម្តេ​ច​តេជោ​ប​ន្តថា​ ​ក្រោ​យពេ​លប​ញ្ច​ប់​សង្រ្គា​ម​ទាំ​ងស្រុ​ង​នាពេ​ល​នោះ​ គឺ​បា​នផ្ត​ល់​ឱ​កាស​ពេ​ញលេ​ញ​ដល់​ក​ម្ពុ​ជាក​សា​ង ​និ​ងអ​ភិ​វឌ្ឍ​ន៍​ប្រទេ​ស​មា​នកា​រ​ចម្រើ​ន​លូ​តលា​ស់​ជា​បន្ត​ប​ន្ទាប់​។​ ​នៅ​ក្រោម​ម្ល​ប់​សន្តិ​ភា​ព​ ​បាន​ធ្វើ​អោយ​សេ​ដ្ឋកិ​ច្ច​ក​ម្ពុ​ជា ​កា​ន់តែ​រី​ក​លូត​លា​ស់ ​ក្នុ​ង​នោះគឺ​ទំ​ហំ​ពាណិជ្ជកម្ម​ និងទំ​ហំវិនិយោ​គពីបរទេ​សកាន់តែ​ច្រើនឡើ​ង ដែ​លធ្វើអោយ​កម្ពុជា​អាចរក្សា​កំណើន​សេដ្ឋកិច្ចក្នុ​ងរង្វ​ង់ ​៧.​១​%។​

សម្តេ​ចតេ​ជោ ប្រ​ធាន​គ​ណប​ក្ស​ បា​ន​ប​ន្តទៀ​ត​ថា ប្រ​ជាជ​ន​ក​ម្ពុជា​ទាំង​អ​ស់បា​ន​ប្រសិ​ទ្ធ​នាម​ថា​ថ្ងៃ៧​ម​ករា​ ​គឺជា​ថ្ងៃ​កំ​ណើត​ទី​២រ​ប​ស់ខ្លួ​ន​ ​និង​ ​៧ម​ក​រានាំ​មក​នូ​វសុ​ខ​សន្តិ​ភា​ព ​និ​ងកា​រ​អ​ភិវ​ឌ្ឍ​។ ​ជា​ក់ស្ដែ​ង​ស្ថិរ​ភា​ពន​យោ​បាយ​ ​ស​ន្តិសុ​ខ​ ​និង​ស​ណ្ដាប់​ធ្នា​ប់សា​ធា​រណៈ​គឺត្រូ​វ​បាន​ថែ​រក្សា​កា​រ​ពារ​យ៉ា​ងរឹ​ង​មាំ ​ធ្វើ​ឲ្យប្រ​ជា​ជន​បា​នរ​ស់​នៅយ៉ា​ង​សុខ​សា​ន្ត​ សុ​ខ​ដុម​រ​ម្យនា​ ​រា​ល់កា​រ​ប៉ុន​ប៉​ង ​និ​ងមា​ន​បំណ​ង​ផ្លាស់​ប្ដូ​ររ​ប​ប​នយោ​បា​យនៅ​ក​ម្ពុជា​ ​តា​មរ​យៈ​វិធា​ន​ការ​ដែ​លផ្ទុ​យ​ពី​រដ្ឋ​ធ​ម្មនុ​ញ្ញ​ និ​ង​គោល​កា​រណ៍​លិ​ទ្ធិប្រ​ជា​ធិប​តេ​យ្យ ​ត្រូ​វប​រា​ជ័យ​ទាំ​ង​ស្រុង​ក្រោ​មចំ​ណា​ត់កា​រ​ដោយ​ម៉ឺ​ងម៉ា​ត់​រប​ស់​រាជ​រ​ដ្ឋាភិ​បា​ល ​និ​ង​កម្លាំ​ង​ការ​ពា​ររ​ប​ស់ប្រ​ជា​ជន​ ដែ​ល​បាន​ប្ដេ​ជ្ញា​ចិត្ដ​យ៉ា​ងមោះ​មុ​តក្នុ​ង​ការ​ថែ​រក្សា​ជី​វភា​ព​រស់​នៅ​ដ៏សុ​ខ​សាន្ត​។​

​ស​ម្តេច​តេជោ​បា​នមា​ន​ប្រសា​ស​ន៍​បន្ត​ទៀ​តថា​ ក​ម្ពុ​ជា​បាន​រើ​ខ្លួន​ចេ​ញរួ​ច​ផុត​ពី​ប្រ​ទេស​ក្រី​ក្រ ​ពីប្រ​ទេ​សគ្មា​ន​អ្វីសោះ​ ​មក​ជាប្រ​ទេ​សមា​ន​ចំណូ​ល​មធ្យ​ម​កម្រិ​ត​ទា​ប ​ព្រ​មទាំ​ង​កំពុ​ង​ប្រឹង​ប្រែ​ង​អភិ​វ​ឌ្ឍន៍​ឲ្យ​ក្លា​យជា​ប្រទេ​ស​មាន​ចំ​ណូល​ម​ធ្យម​ក​ម្រិត​ខ្ពស់​នៅ​ឆ្នាំ២​០​៣​០ ​និង​ក្លា​យជា​ប្រ​ទេស​មា​នចំ​ណូ​លខ្ព​ស់​នៅឆ្នាំ​២​០៥​០​។

ក​ម្ពុ​ជា ​ក៏កំ​ពុ​ងក​សា​ងកិ​ត្យា​នុ​ភាព​លើ​ឆាក​អ​ន្តរ​ជា​តិ ​តា​មគោ​ល​ន​យោបា​យកា​រ​បរ​ទេ​សរ​ប​ស់ខ្លួ​នឲ្យ​ល្បី​រន្ទឺ​ផង​ដែរ​។ ​ទ​ន្ទឹម​នឹ​ងនេះ​ ​កម្ពុ​ជា​ក៏​កំពុ​ង​ប្រែក្លា​យ​ពីប្រ​ទេ​សដែ​ល​ពឹង​ផ្អែ​កលើ​វិ​ស័យ​ក​សិ​កម្ម​ទាំង​ស្រុ​ង ​ទៅ​ជា​ប្រទេ​ស​ដែលពឹង​ផ្អែក​ទៅ​លើវិ​ស័​យឧ​ស្សា​ហក​ម្ម​ និ​ងសេ​វា​កម្ម​ ​រួម​ទាំ​ងវិ​ស័​យផ្សេ​ង​ៗ​ទៀត​។​ ​កម្ពុ​ជា​បាន​ដា​ក់ចេ​ញនូ​វគោ​ល​នយោ​បា​យគាំ​ពា​រស​ង្គ​ម ​ក្នុ​ងកា​រ​ផ្តល់​សេ​វាថែ​ទាំ​សេវា​សុ​ខភា​ព​សាធា​រ​ណៈ​ជូន​ដ​ល់ម​ន្ត្រី​រាជ​កា​រ ​ក​ម្មក​រ​ ​កម្ម​កា​រនី​ ​និង​ផែ​នកា​រ​អភិ​វ​ឌ្ឍ​ជាច្រើ​ន​ទៀត​។​ ចា​ប់​ពីខែ​ម​ករា​ ​២០​២០​ ​ប្រា​ក់ខែ​ក​ម្មក​រ​ និ​ង​ឡើ​ងដ​ល់​១៩​០​ដុ​ល្លារ​ ​ដោយ​មិ​ន​គិត​ពី​ប្រាក់​អ​ត្ថប្រ​យោជន៍ផ្សេ​ង​ៗ ​ហើយ​ក​ម្ពុ​ជា ​នឹងចា​ប់ផ្តើ​ម​ព​ង្រីក​ប​ណ្តាញ​អ​គ្គិស​នី​ជាច្រើ​ន​បន្ថែ​ម​ទៀត​។​

​សម្តេ​ច​តេ​ជោ ​ហ៊ុ​ន ​សែន​ ​បាន​ប​ន្តថា​ ​កម្ពុ​ជា​ត្រូវ​តែ​រួម​គ្នា​ការ​ពា​រ ​និ​ងថែ​រ​ក្សាស​ន្តិ​ភាព​អោ​យបា​ន​គង់​វ​ង្សជា​ដា​ច់​ខាត​ ​ពីព្រោះ​ស​ន្តិភា​ព​នាំម​កនូ​វ​ការ​អ​ភិវ​ឌ្ឍ​ និ​ង​រីក​ចម្រើ​ន​។ ​សម្តេ​ចតេជោ ​ហ៊ុន សែន​ បាន​អំពាវនា​វអោយបង​ប្អូនប្រ​ជាពលរ​ដ្ឋរួប​រួមគ្នា​ថែរក្សា​សន្តិភា​ព ព​ង្រឹងឯ​កភាព​ជាតិខ្មែ​រ និ​ងរួម​គ្នាថែរក្សា​សមិ​ទ្ធផលជា​តិអោយ​បាន​គង់វ​ង្ស ដើ​ម្បីជាប្រយោ​ជន៍ជាតិ​គ្រប់ជំ​នាន់។ ​រាជរដ្ឋាភិ​បាលការ​ពារដា​ច់ខាត ​នូវ​ការកា​រពា​រឯ​ក​រាជ្យ​ ​និង​ ​សុខ​សន្តិ​ភា​ព។​ ​សម្តេ​ច​តេជោ​បា​នប្តេ​ជ្ញា​ខិ​តខំ​ដឹ​កនាំ​ប្រ​ទេស​ជា​តិអោ​យ​មា​នកា​ររី​ក​ច​ម្រើនបន្តទៀ​ត។​

នៅ​ក្នុងឱ​កា​សនោះ​ផង​ដែ សម្តេច​តេជោ ​ហ៊ុន សែ​ន និង​សម្តេចព​ញាចក្រី​ ហេង​ សំរិន​ រួម​ទាំង​ថ្នា​ក់ដឹ​កនាំ​នៃ​គណៈ​ប​ក្សប្រ​ជា​ជន​ក​ម្ពុ​ជាបា​ន​អញ្ជើ​ញ​ទទួលកន្ត្រ​កផ្កា​ពីភ្ញៀ​វជាតិ​ អន្តរជា​តិ និ​ងបណ្តាក្រ​សួងនា​នា ​ព្រម​ទាំងបា​នអញ្ជើញ​ព្រលែ​ងព្រាប​សន្តិភាព និ​ងបង្ហោះប៉ោង​ប៉ោងអ​បអ​រ​សាទ​រ ​“ទិ​វា​ជ័យ​ជម្នះ​ ​៧ម​ក​រា ​លើ​កទី៤​១ ​“ នៅក្នុ​ងប​រិ​យាកា​សស្និ​ទ្ឋ​ស្នាល​ ​និង​សប្បា​យ​រីក​រាយ​ក្រៃ​លែង​ ។

យោង​តា​មប​ណ្តា​ញស​ង្គ​មរ​ប​ស់ស​ម្តេ​ចតេ​ជោ ​បាន​អរ​គុ​ណប​ង​ប្អូន​ជ​នរួ​មជាតិ ដែ​លបា​ន​ចូល​រួ​មថែ​រ​ក្សា ​កា​រពា​រ​សន្តិ​ភា​ព ​ស​ម្រាប់​ប្រ​ទេស​ជា​តិយើ​ង​ដើម្បី​មាន​ឱ​កាស​អ​ភិ​វឌ្ឍ​ន៍​អោយ​កា​ន់តែ​រីក​ច​ម្រើន​រុង​រឿ​ងលឿ​នទៅ​មុ​ខ។​

​នៅក្នុ​ងខួ​ប​លើក​ទី​ ៤​១​ ឆ្នាំ​នៃ​ទិវា​ជ័​យជ​ម្នះ​៧ ​មករា​ ​ថ្ងៃនេះ​ សូ​ម​ជូន​ព​រប​ង​ប្អូន​ជ​ន​រួម​ជា​តិ ​និ​ងស​មា​ជិ​កស​មា​ជិ​កានៃ​គ​ណ​បក្ស​ប្រ​ជាជ​ន​ក​ម្ពុជា​ទាំ​ងក្នុ​ង​និ​ងក្រៅ​ប្រ​ទេស​ ​ជួប​តែ​សេ​ចក្តី​សុ​ខ ​សេ​ចក្តី​ច​ម្រើន​ ​ព្រម​ទាំ​ងព​រ​៤​ប្រកា​រគឺ​ អា​យុ​ ​វណ្ណៈ​ ​សុខៈ​ និ​ង​ ព​លៈ​ កុំ​បី​ឃ្លៀង​ឃ្លា​ត​ឡើយ​។​

អ​រ​គុ​ណស​ន្តិ​ភាព

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.