ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ឈ្មួញ​លោត​ត្របាក់​ច្បាប់​អនុញ្ញាត​ដឹក​ឈើ​របស់ អភិបាល​ខេត្ត​កំពង់ធំ​មាន​តំលៃ​ដល់​ទៅ​២០០០​ដុល្លារ​

​ខេត្ត​កំពង់ធំៈ សមត្ថកិច្ច​ផ្នែក​រដ្ឋបាល​ព្រៃ  ឈើ​កំពង់ថ្ម​ឃាត់​រយ​ថ​ន្ត​យី​ឌុប មួយគ្រឿង លួច​ដឹក​ឈើ​ខុសច្បាប់  ដោយ​ប្រើ​ច្បាប់​អស់​សុពលភាព របស់​អភិបាល​ខេត្ត​កំពង់ធំ ដឹក  មួយ​ជើង​ហើយ​មួយ​ជើង​ទៀត  ទីបំផុត​អស់ល័​ក្ខ​ត្រូវ​បាន​មេព្រៃ ក្របួច ទើប​បែក​រឿង​ឈ្មួញ​ទិញ ច្បាប់​អនុញ្ញាត​របស់​អភិបាល ខេត្ត​កំពង់ធំ ក្នុង​មួយ​សន្លឹក ២. ០០០​ដុល្លា ។ កាលពី​ថ្ងៃ​ទី ៨  ខែ មករា ឆ្នាំ ២០១៥ លោក  សុទ្ធ ម៉ា​រី នាយ​ផ្នែក​រដ្ឋបាល​ព្រៃ ឈើ​កំពង់ថ្ម​និង​មន្ត្រីក្រោមឱវាទ  បាន​ដឹកនាំ​បង្ក្រាប​រថយន្ត​យី​ឌុប មួយគ្រឿង ពណ៌​ខៀវ អត់​ស្លាក លេខ ដឹក​ឈើ​លេខ ២ ដែល​ត្រូវ  បាន​គេ​ស្គាល់ ឈ្មោះ ប្រាក់ ថា  ជា​អ្នក​រត់​ការដឹកឈើ​ដុះ​ស្លែ ចេញពី​ភូមិ​៩៩ ឃុំ​មាន​រិទ្ធ ស្រុក  សណ្តាន់ ខេត្ត​កំពង់ធំ ឆ្ពោះទៅ ដាក់​នៅ​ស្រុក​បារាយណ៍ ខេត្ត ស្គុន ខេត្ត​កំពង់ចាម តែ​ត្រូវបាន សមត្ថកិច្ច​ក្របួច​បាន​ដោយសារ តែ​ច្បាប់​អនុញ្ញាត​របស់​អភិបាល ខេត្ត​កំពង់ធំ អស់​សុពលភាព ។​

​ប្រភព​ពត៌មាន​បានឱ្យដឹងថា  មាន​រថយន្ត​ជាច្រើន​គ្រឿង ខ្លះ  មានច្បាប់​សេះ​ហោះ​ដឹក​មិនចេះ អស់​សុពលភាព​ខ្លះ​ក្លែងបន្លំ​ច្បាប់  ដឹកជញ្ជូន​ដូច​ហែ​កឋិន តែ​ពុំ​ត្រូវ បាន​លោក សៅ វណ្ណី នាយផ្នែក  រដ្ឋបាល​ព្រៃឈើ​សណ្តាន់​បង្ក្រាប នោះឡើយ ព្រោះ​មាន​ការឃុប  ឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ក្នុង ជួរ​រដ្ឋបាល​ព្រៃឈើ​សណ្តាន់ បណ្តែតបណ្តោយ​ឱ្យ​មានកា​រ ដឹកជញ្ជូន​យ៉ាង​រលូន ជាក់ស្តែង  រថយន្ត​យី​ឌុប​មួយគ្រឿង​នេះ​បាន ដឹក​ដោយរ​លូន​មក​ដល់​ស្រុក​បារាយណ៍​តែ​ត្រូវ​បាន​ជាប់អន្ទាក់ សមត្ថកិច្ច ក៏​ព្រោះតែ​លោក ប្រាក់​ថា ពុំ​បាន​រត់​ផ្លូវ​មុន ។​

​តាម​ការ​ឱ្យ​ដឹង​ពី​លោក ហេង ឈុន​ហ៊ី នាយ​ប៉ុស្តិ៍​បាល កំពង់ថ្ម​បានឱ្យដឹងថា លោក​មិន  ទទួលខុសត្រូវ​ជា​ដាច់ខាត ចំពោះ  ច្បាប់​របស់​គាត់​ដែល​បាន​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត កំពង់ធំ​ចេញ​ឱ្យ​ទិញ​ដឹកឈើ​ចំនួន  ៣២ ម៉ែត្រគូប ដើម្បី​យក​មក​ធ្វើ  ប៉ុស្តិ៍​រដ្ឋបាល​កំពង់ថ្ម​តែ​លោក​បាន លក់​លោក ហេង ឈុន​ហ៊ី នាយ  ប៉ុស្តិ៍​បាន​យក​លិខិត​នេះ​លក់​ឱ្យ  ទៅ​ឈ្មួញ​ក្នុង​តំលៃ ២.០០០  ដុល្លារ ដែល​បាន​ចេញ​តាំងពី​ថ្ងៃ ទី​៤ ខែ​មីនា ឆ្នាំ ២០១៤ ឈ្មួញ  បាន​ឆ្លៀតឱកាស​ជាច្រើន​ដង  ដោយ​ប្រើ​លិខិត​ដដែល លុះដល់  ថ្ងៃទី ៨ ខែ​មករា ឆ្នាំ ២០១៥  ឈ្មួញ​ដឹក​ឈើ​ម្តងទៀត ត្រូវបាន  សមត្ថកិច្ច​ឃាត់​យកមក​ទុក នៅ  ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម ។​

​ពាក់ព័ន្ធ​នឹង​លោក ហេង  ឈុន​ហ៊ី នាយប៉ុស្តិ៍​រដ្ឋបាល​កំពង់​ថ្ម   បច្ចុប្បន្ន​នៅ​ក្នុង​ខ្ទម​នៅឡើយ  យក​ចំណី​ស្ទឹង​ជី​និត ធ្វើ​ជា​ប៉ុស្តិ៍  រីឯ​ឈើ ក៏​ពុំ​មាន សូម្បីតែ​មួយ​ដុំ  ចំណែក​លុយ ក៏​រក​មុខ​មិន​ឃើញ  ថា ធ្លាក់​ទៅ​ណា​អស់​ពាក់ព័ន្ធ  ទៅ​នឹង​ចម្ងល់​នេះ លោក ជូ  សំអាន ស្នងការ​ខេត្ត​កំពង់ធំ  បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា​លោក បានដឹង​ពី​រឿង​នេះ​ហើយ​លោក និង​ចាត់​ឱ្យមាន​ការសាងសង់ ប៉ុស្តិ៍​ឡើង​វិញ​និង​ត្រូវបាន​ត្រួត​ពិនិ ត្យនូវការ​ដឹកជញ្ជូន នឹង​ថវិការ​។​

​ឯកឧត្តម អ៊ុត សំអន អភិបាល​ខេត្ត​កំពង់ធំ​បានឱ្យដឹងថា ទូរស័ព្ទ​ថា​លោក​អគុណ​អ្នកព័ត៌ មាន​ខ្លាំងណាស់ តែងតែ​សហ ការផ្តល់​ពត៌មាន​ពី​លទ្ធផល អសកម្ម​មួយចំនួន ពី​ថ្នាក់​ក្រោម  ចំណែក​លិខិត​ដែល​បាន​ចេញ​នោះ  លោក និង​បញ្ជា​ឱ្យ​សមត្ថកិច្ច  ជំនាញ​អនុញ្ញាត​ចោល​ដោយ សារ​ហួស​សុពលភាព​ហើយ ឈ្មួញ​ចេះតែ​ដឹកយក​ទៅ​ប្រើ ប្រាស់​ដោយ​ខុសច្បាប់ ចំណែក ប៉ុស្តិ៍​រដ្ឋបាល ឯកឧត្តម​និង​អោយ  គណៈកម្មការ​ចុះ​ត្រួតពិនិត្យ​ថា  ហេតុអ្វី​បានជា​មិនទាន់​ធ្វើ ចុះ  បើ​មិន​ទាន់​ធ្វើ​តើ​លុយ​ទៅ​ឯណា អស់ ។​

​លោក សុទ្ធ ម៉ា​រី នាយផ្នែក  រដ្ឋបាល​ព្រៃឈើ បានឱ្យដឹងថា  ការដឹកឈើ​របស់លោក​ប្រាក់​ថា នេះ បាន​ដឹក​ជាច្រើន​ដង​ហើយ  កន្លង​មក​ចេះ​អនុគ្រោះ តែ​ពេល  នេះ​មិន​អាច​អនុញ្ញាតិ​ទៀត​ទេ ចំណែក​ឈើ​តាម​ការប៉ាន់ស្មាន  ជាង ២០ ម៉ែត្រគូប បើ​ផាក ពិន័យ​តាមច្បាប់ ស្មើរ​នឹង ៦០  លាន​រៀល តែ​ពេល​នេះ​ពុំទាន់  ធ្វើការ​វាស់វែង​ពិតប្រាកដ​ទេ  ដោយសារ​តែ​អភិបាលខេត្ត​កំពង់ ធំ ឱ្យ​ធ្វើ​របាយការណ៍​ជូន​ខេត្ត  ព្រោះ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចេញ លិខិត ដោយ​អភិបាលខេត្ត ៕

2015_01_29 (7) 2015_01_29 (8)

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.