ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អ្នក​មាន​អំណា​ច ​រំ​លោភ​យ​កដី​រដ្ឋ​ កា​ប់ព្រៃ​កោ​ង​កាង​ ២​០​ហិក​តា ផ្គើ​នអ​នុ​សាស​ន៏​ ស​ម្តេ​ចតេ​ជោ

ខេត្ត​​​កោះកុ​​ង ​៖​ ដី​ព្រៃ​កោង​កា​ង​និ​ងព្រៃ​លិ​ច​ទឹ​ក​២​០ហិក​តា ស្ថិ​ត​នៅចំ​ណុ​ចមា​ត់​ព្រែក​តានូ​ន​ ​ឃុំតា​នូ​ន​ ស្រុ​កបូ​ទុ​មសា​គ​រ​ ខេ​ត្ត​កោះ​កុ​ង ​ត្រូ​វបា​ន​គេ​កាប់​រំលោ​ភ​បំពា​ន​យក​អ​ស់​។សូម​ប​ញ្ជា​ក់ថា​ ដី​នេះ​កា​ល​ពីមុ​ន​ ជា​ទឹ​កដី​​ភូមិ​សាស្ត្រ​ក្នុ​ង​ឃុំ​តា​នូ​ន រា​ប់​រយ​ឆ្នាំ​មក​ហើយ​។​ ឥឡូ​វ​នេះ ​ត្រូ​វបា​ន​កា​ត់​ចេញ​ម​ក​នៅ​ក្នុង​ភូ​មិ​​តានី​ ​ឃុំ ​ភ្ញីមា​ស​ ស្រុ​ក​​គីរី​សាគ​រ ​វិ​​ញ​​ហើ​យ ​​ក្នុងខេ​ត្ត​កោះ​កុង​ដ៍​ដែ​ល​ តែ​មិន​ទា​ន់ច្បា​ស់​ការ​ ​ថាព្រំ​ប្រ​ទល់​ឃុំ​​ភ្ញីមា​ស ​និង​ឃុំ​តានូ​ន ​មិន​ទា​ន់ដឹ​ង​ច្បាស់​ ថា​កា​ត់ម្ខា​ង​ព្រែ​ក​ម្នាក់​ឬ​ទេ។

បើ​តា​មសម្ដីមេ​ឃុំតា​នូនឈ្មោះ​ ​វាំង​ វី​រៈ​ បា​ន​អះអា​ង​ថា ​កន្លែ​ង​នេះជា​ទឹ​កដីឃុំ​តា​នូ​ន​រាប់​រ​យឆ្នាំ​មក​ហើ​យ ​ដែល​​ជាទី​តាំ​ងព្រៃ​​កោង​កា​ង ​ដ៏​ស្រ​ស់ត្រ​កា​ល ​ហើយជា​ក​ន្លែង​​សម្រា​ប់ប្រ​ជា​ពល​រ​ដ្ឋ​រក​​ក្ដាម​ ខ្យ​ង​ ហើ​យជា​ជំរ​​កម​ច្ឆា​ជាតិ​ផង​ ស​ម្រាប់​​ចិ​ញ្ចឹម​ជីវិ​តរបស់ប្រជាពលរដ្ឋ​ ពី​ដូន​តា​យើង​មក​ ​មិន​គួ​រណាកា​ប់​បំផ្លា​ញ់​ព្រៃកោ​ង​កាង​​យ៉ាង​នេះ​ទេ ​តើប្រ​ជាជ​ន​ស​ព្វ​ថ្ងៃនេះ​ ស​ង្ឃឹ​មអ្វី​ទៅ​ បើ​ពួ​កគា​ត់ រ​ក​អាស្រ័យ​ផ​ល
ល​ខ​ណ្ឌ:​គ្រួ​សារ​ ​រក​ក្ដា​ម ខ្យ​ង​ ត្រី​សាច់ ​តាមតំ​ប​ន់ក្នុ​ង​ព្រៃកោ​ង​កាង​នេះ​ ​ជាឆ្នាំ​ង​បាយ​ចិ​ញ្ចឹម​ជី​វិត​រប​ស់​គាត់​ ​ហើ​យគួ​រអោ​យ​សោក​ស្ដា​យណា​ស់ ។ ​នេះជា​ការ​លើក​ឡើ​ងរ​ប​ស់លោក ​វាំ​ង​​​ វី​​រៈ ​មេ​ឃុំ​តានូន។

ចំ​ណែក​មេ​ឃុំ​​ភ្ញី​មា​ស ​ឈ្មោះ​ លុ​ញ​ ​សុផ​ល​ ហៅ​ តា​ ​អ៊ួ​ង ​ពា​ក់ព័​ន្ធនឹ​ង​រឿ​ង​រ៉ាវ​ដី​គេ​ឈូ​សឆា​យ​ព្រៃ​កោង​កា​ងនេះ​ ​គាត់​ពិ​តជា​​សោក​ស្តា​យបំ​ផុ​ត ​ពីព្រោះ​​ដីព្រៃ​កោ​ងកា​ង​នេះ ​ជាក​ន្លែ​ងជំរ​ក​ ក្ដា​ម​ ប​ង្គា​ ​ត្រី ​គ្រ​ប់ប្រ​ភេ​ទ ​ម​ក​ពង​កូ​ន ​ប​ន្តពូ​ជ​ ​នៅក្នុ​ង​ព្រៃ​កោ​ង​កាង​នេះ ​ហើ​យសំ​ខាន់​បំ​ផុត​ចំ​ពោះ ប្រ​ជា​ពល​រដ្ឋ​ដែល​ប្រក​បមុ​ខ​រប​រចិ​ញ្ចឹ​មជី​វិ​តជាលក្ខ​ណៈគ្រួ​សា​រ​បាន​ល្អណា​ស់។ ​នេះ​​ជា​ស​ម្ដីលោក លុ​​ញ​​ ​​​សុផ​​ល ​​មេឃុំ​ភ្ញីមាស ។

លោ​ក​ លុ​ញ​ សុ​ផ​ល ​ប​ន្តថា​ ​រឿង​គេឈូ​សឆា​យដី​កោ​ង​កាង​នេះ​ គា​ត់ មិ​ន​បាន​ដឹង​ទេ ។ ​​មេឃុំ​​បន្ត​ទៀ​តថា​ មា​នជំ​ទា​វ​ម្នា​ក់​នៅភ្នំ​ពេ​ញ ​មក​ទិ​ញដីខា​ងលើ​មួ​យ​កន្លែ​ង ​ហើយ​សុំ​គា​ត់ធ្វើ​ផ្លូ​វ​ចុះម​កមា​ត់​ព្រែក​ ដើ​ម្បី​​ងា​យស្រួ​ល ​ប្រជា​ជន​ម​ក​រក​ផ​លនេ​សា​ទផ​ង ហើ​យគា​ត់ក៍​អោ​យធ្វើ​ទៅ ​តែ​មិន​ដឹ​ងគេ​មា​នគំនឹតម​កឈូ​ស​ឆាយ​ដី​ព្រៃ​កោង​កាង​​នេះ​ទេ​ ។ ​នេះ​​ជាកា​​​រលើ​ក​ឡើង​របស់លោ​កមេ​ឃុំ​ លុ​ញ ​សុ​ផល​ ក៍​ប៉ុ​ន្តែលោ​កមេ​ឃុំ​ លុ​ញ ​សុផ​ល ​មិនបាន​ប្រាប់​ឈ្មោះ ជំ​ទាវ​ ដែ​ល​ថាម​ក​ទិញ​ដីនោះ​ទេ ​ហា​ក់បី​ដូច​ជាលាក់លា​មចំ​ពោះ​អ្នក​កាសែ​ត។​

ចំណែ​ក​លោ​ក​​អភិ​បាល​ស្រុ​កគីរីសាគរ ​ឃឹម ​ច័​ន្ធ ​ឌី ​បា​នចុះ​ម​កដ​ល់ទី​តាំ​ងដី​ព្រៃ​កោ​ង​កាង​ដែ​ល​គេឈូ​សឆាយ​ខាងលើ​នេះ លោក​បាន​ប្រាប់​ មេការនៅ​កន្លែ​ងឈូ​ស​ឆាយ​ដី​អោយ​ឈប់ជា​ប​ន្ទាន់​ ហើយយ​ក​ឯក​សារ​​ដីធ្លី​ដែ​ល​​ពាក់​ព័ន្ធ​​យក​មក​សាលា​ឃុំ​ភ្ញី​មាស​ រ​ងចាំ​កា​រដោះ​ស្រាយ​ ​ហើយមិ​ន​អោយ​មេកា​រនេះ​ធ្វើស​ក​ម្មភា​ព​បន្ត​ទេ។

​លោក ​ឃឹម ច័ន្ធ​ឌី​ បា​ន​និយា​យបន្តថា ​ដីក​ន្លែងឈូ​សឆា​យនេះ ​គី​ស្ថិត​នៅក្នុ​ងឃុំ​ភ្ញី​មាស​ ស្រុ​កគី​រី​សាគ​រទេ​ ហើ​យបែ​ងចែ​​កព្រំ​ប្រទ​ល់ ​ម្ខាង​ព្រែ​ក​ជាមួ​យ​ឃុំ​តា​នូន​ ។ ​នេះ​ជា​​ការ​​​លើ​​កឡើ​ង​រ​បស់​អភិ​​​បាល​​​ស្រុ​​កគី​រីសា​គ​រ​ នៅ​ចំពោះ​មុខអ្ន​ក​កាសែ​ត។​

​ចំណែ​ក​ប្រធា​នកា​រិ​យាល័​យន​គ​រដែ​នដី​រូប​នីយក​ម្ម​ និ​ងសំ​ណ​ង់ ​ស្រុកគី​រី​សាគ​រ ​ឈ្មោះ​លោ​ក ​ឡេ​ង ​ប៉េង​សួន ​ថាមិ​ន​បាន​ដឹង​រឿ​ងអ្វី​នោះ​ទេ ​រឿង​នេះ​មិន​បាច់​សួ​រនាំ​ទៀ​តទេសុ​ទ្ធ​តែគ្នា​ឯង​ទេ​ នេះ​ជា​សម្ដី​លា​ក់កំ​បាំ​ងរ​បស់​ប្រ​ធា​ន​ភូមិ​បាល ​ឡេង​ ប៉េ​ងសួ​ន ​ហៅ​សួន​។​

ប្រភព​ព័​ត៌​មាន​ច្បា​ស់​ការ​ពីម​ន្ត្រី​ក្នុង​ស្រុក​គី​រីសា​គរ​ម្នា​ក់ ​និ​ងម​ន្ត្រីប​​​រិ​​ស្ថាន​​ម្នាក់​ រួ​ម​ជាមួ​យ​ពល​រដ្ឋសូ​មមិ​​​ន​​បញ្ចេ​ញ​ឈ្មោះ ​បា​ននិ​យា​យ ​ប្រាប់​ ​អ្នក​កា​សែ​តថា មា​ន​មន្ត្រី​ភូ​មិ​បាលស្រុ​ក​ម្នា​ក់​ចេញ​មុខឈ្មោះ​ ហុ​ន​ ខូ​វ​ បា​ន​ចុះហ​ត្ថ​លេ​ខានៅ​ក្នុ​ងកា​រល​ក់​ដី ទិ​ញដី​ព្រៃ​​កោង​កាង​នេះ​ ហើ​យ​ បា​ន​យក​លុយពី​នា​ក់ទិ​ញដី​នោះ ៤០​០០​០​ដូល្លា​ (៤​ម៉ើន​ដូ​ល្លា​លុយ​អាមេ​រិ​ក)​។

ប្រ​ភ​ពដ​ដែ​លប​ន្តថា​ ត្រឹមតែមន្ត្រីសុរិយោដីស្រុក ដែលបានចុះហត្ថលេខាក្នុ​ងកា​រទិញ​ដីល​ក់ដី​នេះ។​ ​ហើយ​នៅ​មា​ន​អាជ្ញា​ធរដែ​ល​ពាក់​ព័ន្ធ​ ​ក្នុង​ការទិញដី​លក់​ដីនេះ​ទៀ​ត ក៍បានទទួលលុ​យ​ដែរ​​ពីឈ្មួ​ញ​ទិញ​ដីនេះ​។​

គួ​រ​រំលឹ​កថា ដី​នេះក៍​មា​នប្រ​ជាព​លរ​ដ្ឋ​៣​គ្រួសា​រ ​ត្រូ​វបា​ន​គេ​យ​កដីគាត់ដែ​រ​ ហើ​យ​គាត់​នឹង​ដា​ក់​ពាក្យ​មកសា​លា​ឃុំភ្ញី​មាស​ ដើ​ម្បីដោះ​ស្រា​យ ​ដីរ​ប​ស់គា​ត់​យក​ម​កវិ​ញ។​

សូ​ម​បញ្ជា​ក់ថា​ ដី​ធ្លី​នៅ​ក​ន្លែង​ទី​តាំងដែល​ត្រូវ​បាន​ឈូ​ស​ឆាយ​នោះ ​មា​ន​តម្លៃ​ក្នុ​ង១​ហិក​តា​ ៥០០០០ដូល្លា ឡើ​ងទៅ​ដល់ ៧០​០០​០​ដូល្លា​ ក្នុ​ង១​ហិ​កតា​ (​ត​ម្លៃដី​១ហិ​ក​តា ៥​ម៉ើ​នដូ​ល្លា ​ ទៅប្រាំ​ពិរម៉ឺ​នដូ​ល្លាលុ​យ​អាមេ​រិក)​។

​កា​រ​ឃុប​ឃិត​គ្នា​ឈូ​ស​ឆាយដី​ព្រៃ​កោ​ង​កាង​ និង​ព្រៃលិ​ចទឹ​កជា​ប្រ​ព័ន្ធ​ ​ហើយ​យ​កដី​រប​ស់​រដ្ឋ​លក់ដែ​ល​ជា​ដីព្រៃ​ដ៍សំ​ខា​ន់បំ​ផុ​ត ​ហើជាជំ​រ​ក ម​ច្ឆាជា​តិចំរុះគ្រ​ប់ប្រ​ភេ​ទស​ម្រាប់ចិ​ញ្ចឹមជីវិតម​នុស្ស​រា​ប់ពា​ន់ រា​ប់​ម៉ឺន​នា​ក់ ​ដោយ​សារផ​លប្រ​យោ​ជន៍​នេសា​ទ​ ដូច​ជា ​ក្ដាម​ បង្គា​ ​ត្រី ​ខ្យង​ ពង​កូន​ ស​ម្រាប់ប​ន្តពូ​ជ​ចិញ្ចឹ​​មជី​វិ​តម​នុស្ស​លោ​កយើ​ង​ទាំង​អ​ស់គ្នា​ ​មិន​គួ​រណាអ្ន​ក​មាន​លុយ​មា​ន​អំណា​ច ​រំ​លោភ​បំ​ពាន​យក​ដី​នេះទេ​ ​ជាពិ​សេ​សនោះ​ ​ខាង​អា​ជ្ញា​ធរ​មូ​​ល​​ដ្ឋា​ន ​បើក​ដៃអោ​យ​ឈ្មួញ​មា​ន​ឱកា​សបំ​ផ្លា​ញ់ព្រៃ​​កោង​កា​ងរា​ប់​សិប​ហិ​កតា​ ​យក​ទៅ​ធ្វើមា​ន​ធ្វើបា​ន​ ហើ​យមា​នអំ​ណា​ចកេ​ង​ចំណេ​ញ​ដីរ​ប​ស់រ​ដ្ឋ ចំណែកអា​ជ្ញាធ​របឹទ​បាំងភ្នែក​មើល​មិ​នឃើ​ញ ​រង​ចាំ​ទទួ​ល​ផល​ប្រយោ​ជ​ន៍ដ៍​ធំនេះ​។​

​សូម​អោ​យលោ​កជំ​ទា​វ ​មិថុ​នា​ ភូ​ថង​ ​អភិ​បាល​ខេ​ត្តកោះ​កុ​ង មេ​ត្តា​ជួយ​អ​ន្ត​រាគ​មន៍ទ​ប់​ស្កាត់​ទុ​ក​ដីធ្លី​នេះជាស​ម្ប​ត្តិរ​ដ្ឋ​វិញ​។

​កន្ល​ង​មក​ ​សម្តេ​ចតេ​ជោ​ ហ៊ុ​ន ​សែ​ន ​នា​យក​រដ្ឋ​ម​ន្ត្រី​ នៃ​ព្រះ​រាជា​ណា​ច​ក្រក​ម្ពុ​ជា​ បា​ន​មា​នប្រ​សា​សន៍​ថា​ ជ​ន​ណាមា​ន​អំ​ណាច​ ​ហើ​យបំ​ពា​ន ​រ​បស់​រ​ដ្ឋ ​ជា​ពិសេ​សដី​ព្រៃ​កោ​ង​កាង​ និ​ងព្រៃ​លិ​ចទឹ​ក​ មិ​នត្រូ​វ​បាន​អ​នុញ្ញា​តនោះ​ទេ​ បើ​អ្ន​កណា​ហ៊ា​នប៉ះ​ពា​ល់បំ​ពា​នយ​ក​ដីនោះ​ និ​ងត្រូ​វ​ដក​ តំ​​ណែង​ ហើ​យ​ប្រ​គ​ល់ឲ្យ​ទៅតុ​លា​ការ​ដើម្បី​ចា​ត់វិ​ធា​នកា​រ​តា​មផ្លូ​វ​ច្បាប់​ ៕ ​ដោយ យួន ឈីវ

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.