ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មន្ត្រី​អ​.​ស​.​ប​ទទួលស្គាល់​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​កំពុង​មាន​ដំណើរការ​ល្អ​ប្រសើរ​

ភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២០ ខែ​មករា ឆ្នាំ​២០១៥ ក្រោយ  ពី​ជួប​ជាមួយ​លោក សម រង្ស៊ី  និង លោក កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ ជាតិ លោក ស៊ូ​ប៊ែ​ឌី អ្នក​រាយ ការណ៍​ពិសេស​នៃ​អង្គការ​សហ ប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​សិទ្ធិ មនុស្ស​នៅ​កម្ពុជា​បាន​បញ្ជាក់ថា  កម្ពុជា​អាច​បោះជំហាន​ទៅមុខ  និង​រក​ភាពភ្លឺស្វាង​បាន​លុះត្រា មាន​កិច្ចព្រមព្រៀង​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណ  បក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការកែប្រែ រដ្ឋធម្មនុញ្ញ​និង​ការបង្កើត​តួនាទី សម្រាប់​មេដឹកនាំ​សំឡេង​ភាគ តិច្ប​ជាមួយនិង​ការបន្ត​ធ្វើ​កំណែ ទម្រង់ គ​.​ជ​.​ប អោយបាន​នៅ  ដំណាច់​ខែ​កុម្ភៈ ។ លោក​បន្តថា “​នេះ​ជា​ការលើកទឹកចិត្ត​ហើយ ខ្ញុំ​សង្ឃឹមថា នឹង​មិន​មាន​ភាគី  ណា​មួយ​បង្ក​ការរារាំង​ដល់ ដំណើរការ​នៃ​កំណែទម្រង់​, កំ ណែ​ទម្រង់​ជាទូទៅ និង កំណែ  ទម្រង់​របស់ គ​.​ជ​.​ប នៅ​ចុងខែ កុម្ភៈ​នេះ​ឡើយ ។ ខ្ញុំ​សង្ឃឹមថា  គណបក្ស​ទាំង​ពីរ គឺ ជ​ភ​ភ និង ជណ​ភ្រ ត្រូវ​ប្រឹងប្រែង​ឱ្យអស់  ពី​សមត្ថភាព​ក្នុងការ​ធ្វើ​ឱ្យ​ប្រាកដ ច្បាស់​ថា រីកចំរើន​រុងរឿង​ផ្នែក សេដ្ឋកិច្ច ដែល​សមរម្យ​បំផុត  មានន័យ​ថា គ្រប់ៗ​គ្នា​ពិតជា  ទទួលបាន​នូវ​ផលប្រយោជន៍​ពី លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​នេះ​” ។​

​លោក សូរិយា ប្រាសាទ​ស៊ូ ប៊ែ​ឌី អ្នករាយការណ៍​ពិសេស​នៃ អង្គការសហប្រជាជាតិ 9​ណូប  ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​និង  កោតសរសើរ​ថា​លទ្ធិ​ប្រជា​ធិប តេ​យ្យ​នៅ​កម្ពុជា ក្នុង​រយៈពេល  នៃ​ការបំពេញ​ការងារ​រយៈ​ពេល ជិត​៦​ឆ្នាំ​របស់​លោក​បាន​វិវឌ្ឍន៍ ល្អប្រសើរ​ជាង​បណ្តា​ប្រទេស មួយចំនួន ដែល​លោក​ធ្លាប់បាន  បំពេញការងារ ។ លោក ស៊ូ​ប៊ែ​ឌី និយាយ  បែប​នេះ​ក្នុងឱកាស​ជួបពិភាក្សា ជាមួយ​លោក​ស​ខេង​នាយក​រដ្ឋ មន្ត្រី​ស្តីទី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង មហាផ្ទៃ​នា​រសៀល​ថ្ងៃទី​២១ ខែ  មករា ឆ្នាំ​២០១៥ ។​

​យោង​តាម​មន្ត្រី​អ្នកនាំពាក្យ  លោក ស៊ូ​ប៊ែ​ឌី បាន​វាយតម្លៃ  ខ្ពស់​ចំពោះ​ការ​វិវឌ្ឍន៍​នៃ​លទ្ធិ  ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក៏ ដូចជា ការទទួលយក​នូវ​កំណែ   ទម្រង់​ដីធ្លី​និង​កំណែទម្រង់​បោះ  ឆ្នោត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក ស៊ូ​ប៊ែ​ឌី បាន​សម្តែង ការពេញចិត្ត​ពេញ​ថ្លើម ចំពោះ  ការ​វិវឌ្ឍន៍​លើ​ផ្នែក​នយោបាយ នៅ​កម្ពុជា ជាពិសេស​ការបង្កើត  បាន​នូវ​វប្បធម៌​នៃ​ការសន្ទនា​រវាង គណបក្ស​ប្រជាជន​កម្ពុជា​ដែល កំពុងកាន់​អំណាច​និង​គណបក្ស សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស ប្រឆាំង ។ លោក​បាន​បន្តថា  ទោះ​បី​រូប លោក​ត្រូវបាន​បញ្ចប់  បេសកកម្ម​និង​ចាកចេញ​ពី​កម្ពុជា យ៉ាងណាក្តី តែ​លោក​សប្បាយ  រីករាយ​ដោយ​បាន​ឃើញ​ស​មិទ្ធ ផល​ជា​ផ្លែផ្កា​ល្អ​ប្រសើរ​តាមផ្លូវ វិជ្ជមាន​តាម​បែប​លទ្ធិ​ប្រជា​ធិប តេ​យ្យ​ល្អប្រសើ​រជាង​បណ្តា  ប្រទេស​មួយចំនួន​ដែល​លោក ធ្លាប់​បាន​បំពេញ​ភារកិច្ច ។

​លោក ស៊ូ​ប៊ែ​ឌី ក៏​បាន​ថ្លែង  អំណរគុណ​ផង​ដែរ​ដល់​រាជ​រដ្ឋា ភិបាល​កម្ពុជា ដែល​បាន​គាំទ្រ និង​ផ្តល់​ភាពកក់ក្តៅ​ក្នុង​ដំណើរ បេសកកម្ម​ការងា​រ​រយៈពេល​ជិត  ៦​ឆ្នាំ​របស់​លោក ។ លោក ស៊ូ​ប៊ែ​ឌី ក៏​បាន​មើល  ឃើញ​ទៀតថា អ្វី​ដែល​កម្ពុជា ត្រូវការ គឺ​កិច្ចពិភាក្សា​ជាមួយ នឹង​ភាគី​ពាក់ព័ន្ធ និង​មេដឹកនាំ  សំខាន់ៗ​នៃ​គណបក្ស​កាន់អំណាច  ព្រម​ជាមួយ​គណបក្ស​ប្រឆាំង ។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ  ថា​“​បច្ចុប្បន្ន​នេះ​កិច្ចពិភាក្សា​នៅ តែ​បន្ត ហើយ​ប្រទេស​នេះ កំពុង  តែ​បោះជំហាន​ទៅ​មុខ​ហើយ  យើង​ពិតជា​មាន​អនាគត​ដ៏​ភ្លឺ ស្វា​ង ។ ខ្ញុំ​មាន​ឱកាស​ពិសេស  និង​ការចូលរួមចំណែក​ដ៏​តូច​មួយ  ក្នុង​ការអភិវឌ្ឍ​លទ្ធិ​ប្រជា​ធិបតេ យ្យ​នៅក្នុង​ប្រទេស​មួយ​នេះ ។ ប្រសាសន៍​ជា​អនុសាសន៍  របស់លោក ស៊ូ​ប៊ែ​ឌី បាន​ធ្វើឡើង  ក្រោយពី​មាន​ការ​ឌឺដង​ដាក់គ្នា ជា​ពាក្យសម្តី​រវាង​មេដឹកនាំ​គណ បក្ស​សង្គ្រោះ​ជាតិ​និង​មេដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា ។​

​នាយករដ្ឋមន្ត្រី​ស្តីទី លោក  ស ខេង បាន​មានប្រសាសន៍​តប  វិញ​ថា សមិទ្ធិផល​នៃ​លទ្ធិ​ប្រជា ធិបតេយ្យ​និង​កំណែទម្រង់​នានា  លើ​ស្ថានភាព​នយោបាយ​ដែល កម្ពុជា​ទទួលបាន​នាពេល​បច្ចុប្បន្ន​បាន​កើតចេញ​ពី​ការ​ហែល ឆ្លង​នូវ​ឧបសគ្គ​ផល​លំបាក​និង ភាព​អត់ធ្មត់​ជាច្រើន ។ នាយករដ្ឋមន្ត្រី​ស្តីទី​បាន  សង្កត់​ធ្ងន់​ផងដែរ​ថា សមិទ្ធិផល ទាំងអស់នេះ ក៏​មាន​ការចូលរួម  ចំណែក​មួយ​ផ្នែក​ធំ​ពី​លោក  ស៊ូ​ប៊ែរ​ឌី​ផងដែរ ។ លោកនាយក  រដ្ឋមន្ត្រី​ស្តីទី​បាន​ថ្លែងអំណរគុណ  ដល់​លោក ស៊ូ​ប៊ែ​ឌី បាន​ចូលរួម បញ្ចោ​ញ​នូវ​ទស្សនៈ​យោបល់​នានា  ប្រកប​ដោយ​ការស្ថាបនា ។​

​លោក ស៊ូ​ប៊ែ​ឌី ក៏បាន បញ្ជាក់​ផង​ដែរ​ថា រូបលោក​នឹង  ត្រៀមខ្លួន​ជានិច្ច​សម្រាប់​ជួយ ដល់​កម្ពុជា​ប្រសិនបើ​កម្ពុជា​នៅ ត្រូវការ រូបលោក ។​

​សូមបញ្ជាក់​ថា លោក ស៊ូ ប៊ែរ​ឌី ដើមកំណើត​ជនជាតិ​នេ  ប៉ាល់​បាន​ផ្តើម​ទស្សនកិច្ច​នៅ កម្ពុជា កាលពី​ថ្ងៃ​ទី​១៧ ខែ មករា​កន្លងទៅ ដោយ​មាន​រយៈ  ពេល​៩​ថ្ងៃ ។ នេះ​ជា​ដំណើរ​ទស្សន  កិច្ច​ចុងក្រោយ​របស់​លោក​ក្នុង ការបំពេញ​បេសកកម្ម​ផ្នែក​សិទ្ធិ មនុស្ស នៅ​កម្ពុជា ៕

2015_01_29

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.