ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ចាប់ខ្លួ​ន​កឺកឺ​ ​​ក្រុ​មចា​ប់​ជំរិ​ត​យ​ក​ប្រាក់​ ​និ​ងជួ​ញ​ដូ​រអា​វុ​ធ​ខុស​​ច្បា​ប់​ នៅ​ខេ​ត្ត​ព្រះសី​ហ​នុ ​បា​នចំ​នួ​ន ៧​នា​ក់​​ទៀ​ត​​​ហើ​យ

ខេត្ត​ព្រះសី​ហ​នុ ៖ ​​​កាល​ពី​​ព្រឹ​កថ្ងៃ​ទី​​១​៧​ ខែ​​ធ្នូ​ ​ឆ្នាំ​​២​០១​៩ ​ស្ថិ​តនៅ​​​ភូមិ​២ ​ស​ង្កាត់​លេ​ខ១​​​ ខេ​ត្ត​-ក្រុ​ង​ព្រះសី​ហនុ​​​​ ក​ម្លាំ​ងស​ម​ត្ថ​កិ​ច្ច​ខេ​ត្ត​ព្រះសីហនុ ​ក្រោម​ការ​បញ្ជា​ផ្ទា​ល់ពី​នា​យ​ឧត្ត​ម​សេនី​យ៍​ ស​ន្ដិ​បណ្ឌិ​ត​ នេ​ត​ ​សាវឿ​ន​ អ​គ្គ​ស្នង​ការ​ន​គរ​បាល​​ជា​តិ​ ឯ​កឧ​ត្ត​ម​​ ​គួច​ ​ចំរើ​ន​ អ​ភិបា​ល​នៃគ​ណៈ​​អ​ភិបា​ល​​​ខេត្ត​ ​និង​ជា​ប្រធា​ន​គណៈ​​​បញ្ជា​កា​រឯ​ក​ភាព​ខេ​ត្ត ​និង​ក្រោ​មកា​រ​សម្រ​ប​សម្រួ​ល​និតិ​វិ​ធី​​ពី​លោ​​ក ​សៀ​ង ​សុ​ខ ​ព្រះរា​ជ​អាជ្ញា​អ​​​មសា​លាដំ​បូ​ងខេ​ត្តផង ​កម្លាំ​ងបា​ន​ចុះ​​ប​ង្ក្រាប​​​ក្រុ​មចា​ប់​ជំ​​រិ​ត​​យ​ក​ប្រាក់​ និ​ង​ជួ​ញដូ​រ​អាវុ​ធ​ខុស​ច្បាប់​ ​ដោយ​ចា​ប់ឃា​ត់​ខ្លួន​ម​នុស្ស​បា​នចំ​នួ​ន៧​នា​ក់ ​រួ​មនឹ​ង​ដក​ហូ​ត​​បា​នកាំ​ភ្លើ​ងវែ​ង ​ខ្លី​ចំនួ​ន​៥ដើ​ម​ និ​ងគ្រា​ប់​ជាង​២​០០​គ្រា​ប់ ​ក្រោ​មកា​រ​ឡោម​ព័ទ្ធ​​​ជាច្រើ​ន​​ម៉ោ​ង​​ក​ន្លង​មក​ ។​
​ការ​​​បង្ក្រា​ប​​ចុះ​ប្រតិ​ប​ត្តកា​រណ៍​បង្ក្រា​ប​នេះ​​បាន​ធ្វើ​ឡើង​​​កាល​ពី​​ព្រឹ​កថ្ងៃ​ទី​​១​៧​ ខែ​​ធ្នូ​ ​ឆ្នាំ​​២​០១​៩ ​ស្ថិ​តនៅ​​​ភូមិ​២ ​ស​ង្កាត់​លេ​ខ១​​​ ខេ​ត្ត​-ក្រុ​ង​ព្រះសី​ហនុ​​​​។ ​ប្រ​តិ​បត្តិ​កា​រ​​នេះ​​បា​ន​ធ្វើឡើ​ង​។

បើតាមលោ​កឧត្តមសេនីយ៍ស្នងការបាន​ឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៣-១៤ ខែធ្នូ ដោយ​កម្លាំងជំនាញតា​មចា​ប់ជនសង្ស័យ​នៅរាជធានីភ្នំពេញផង និងនៅក្រុងព្រះសីហនុផង បាន​ជាបន្តបន្ទាប់សរុប​ចំនួន៧នាក់ បន្ថែមទៀត ក្នុងនោះមានជនជាតិខ្មែរចំនួន៤នាក់ ជនជាតិចិន៣នាក់ ស្រីម្នាក់ ព្រមទាំងចា​ប់យកវត្ថុតាង កាំភ្លើង៥ដើម (កាំភ្លើងវែង១ដើម និងកាំភ្លើងខ្លី៤ដើម) និងគ្រាប់រំ​សេវមួយ​ចំនួនទៀត។

វត្ថុតាងចាប់យកបានរួមមាន៖កាំភ្លើងវែង AK47 ១ដើម,កាំភ្លើងខ្លី៤ដើម (ម៉ាកGLOCK17 ១ដើម ពណ៌ខ្មៅ,ម៉ាក GLOCK19 ១ដើម ពណ៌ខ្មៅ,ម៉ាក GLOCK19 KILLER ១ដើម ពណ៌ខ្មៅ និងម៉ាកK59 ១ដើម ពណ៌ខ្មៅ,បង់កាំភ្លើងប្រភេទ១៥គ្រាប់ចំនួន៤បង់,បង់កាំភ្លើងប្រភេទ៣០គ្រាប់ចំនួន២បង់ (ថ្មីមិនទាន់ហែកប្រើ),គ្រាប់កាំភ្លើង១៨១គ្រាប់ (គ្រាប់ប្រភេទ៩mm ចំនួន៦៦គ្រាប់,គ្រាប់ប្រភេទ K59 ចំនួន៥គ្រាប់), រឺស័របង់កាំភ្លើងចំនួន២ (ថ្មីមិនទាន់ហែកប្រើ),តួកាំភ្លើងម៉ាក GLOCK ចំនួន១ និងគ្រឿង​បន្លាស់កាំភ្លើងមួយចំនួន (សម្រាប់កែឆ្នៃកាំភ្លើងខ្លីម៉ាក GLOCK ធម្មតា ទៅជាអូតូរ៉ា​ស់ហ្វាល់) និងម៉ាស៊ី​នស្វាន១គ្រឿង និងគ្រឿងបន្លាស់១ប្រអប់។

គួររម្លឹកដែលថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ កម្លាំងជំនាញផែនន​គរបាលព្រហ្ម​ទណ្ឌ បានធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញាឈានដលការបង្ក្រាប និងឃាត់ខ្លួនបាន​ជន​សង្ស័យជា​ជនជាតិចិនបានចំនួន៧នាក់ ដែលជាប់ពាក់ព័ន្ធ ករណីចាប់​ឃុំឃាងបង្ខាំង​មនុស្ស​ខុសច្បាប់,ផ្តល់ទីតាំងប្រព្រឹត្តិប​ទល្មើសឧក្រិដ្ឋ និងនាំចូល​អាវុធដោយគ្មានការអនុញ្ញាតិ នៅចំណុច​ផ្ទះសំណាក់ស៊ែងឆីង ស្ថិតនៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ព្រមទាំង​ដកហូតបាន​កាំភ្លើងខ្លី​ចំនួន២ដើម,កាំភ្លើងវែង១ដើម (M16) គ្រាប់កាំភ្លើង និងគ្រឿងញៀនមួយចំនួនធំ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូន​ទៅសាលា​ដំបូង​ខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.