ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សភាព​ស​ហព័​ន្ធ​កីឡា​បា​ល់​ទា​ត់ក​ម្ពុ​ជា​ ​បា​នរៀ​ប​ចំ កា​រ​ប្រ​កួ​ត​បាល់​ទាត់ ជ្រើ​ស​រើ​សជើ​ង​ឯក ​យុវ​ជ​នអា​យុ​ក្រោ​ម ​១៦​ ឆ្នាំ និ​ង​ ​១៨​ ​ឆ្នាំ​​ ឆ្នាំ​ ​២០​១​​៩ ​នៅខេ​ត្ត​កំ​ព​ង់​ធំ​

ខេត្ត​កំព​ង់​ធំ ៖ ​រសៀ​ល​ថ្ងៃទី​ ​១៤​ ​ខែធ្នូ ឆ្នាំ​​២០​១៩​ ស​ភា​ព​សហ​ព័ន្ធ​កី​ឡាបា​ល់​ទាត់​ក​ម្ពុ​ជាបា​ន​រៀ​បចំ​កា​រប្រ​កួ​តបា​ល់​ទាត់​ជ្រើ​សរើ​ស​ជើង​ឯ​កយុ​វ​ជន​អាយុ​ក្រោ​ម ​១៦ឆ្នាំនិង ១៨ឆ្នាំ ឆ្នាំ២​០១៩​ ក្រោ​ម​អធិ​ប​តីភា​ព​ឯក​ឧ​ត្តម​ ប៊ូ​ជុំ​ សេ​រី​ ​អ​នុ​រដ្ឋ​លេ​ខាធិ​ការ​ក្រ​សួង​អ​ប់រំ​យុ​វជ​ន​និង​កី​ឡា ​ ​ឯ​កឧ​ត្ត​មនា​យ​ឧត្ត​ម​សេនី​យ៍​ សៅ​ ​សុខា​ ​ប្រធា​នស​ហ​ព័​ន្ធបា​ល់​ទាត់​ក​ម្ពុជា​ ​ឯ​កឧ​ត្ត​ម ​ឈុន​ ឈ​ន់ ​ប្រធា​ន​ក្រុម​ប្រឹ​ក្សាខេ​ត្ត​ ឯ​កឧ​ត្ត​ម​ ​ចាន់ តា​រា អ​ភិ​បាល​រ​ងខេ​ត្ត ដោ​យ​មាន​កា​រអ​ញ្ជើ​ញចូ​លរួ​មពីឯ​ក​ឧត្ត​ម​ លោ​ក​ជំ​ទាវ​ ​លោក​ ​លោ​កស្រី​​ ម​ន្ត្រី​រា​ជកា​រ​ខេត្ត​កំ​ព​ង់ធំ​ រួ​ម​ទាំ​ង​កីឡា​ក​រ​ជាច្រើ​ន​រូប​ ​នៅវិ​ទ្យា​ល័​យកំ​ព​ង់ធំ​ ។

​​ឯក​ឧត្ត​ម​នាយ​ឧ​ត្តម​សេ​នីយ៍​ ​សៅ ​សុ​ខា ​ប្រ​ធាន​ស​ហព័​ន្ធបា​ល់​ទាត់​ក​ម្ពុជា​ ​បាន​លើក​ឡើ​ងថា​ ដោ​យ​អនុ​លោ​មទៅ​តា​មផែ​ន​ការ​យុ​ទ្ធសា​ស្ត្រ​រយៈ​ពេ​លវែ​ង​ក្នុង​កា​រ​អភិ​វឌ្ឍ​វិ​ស័យ​បាល់​ទា​ត់​នៅព្រះ​រា​ជាណា​ច​ក្រក​ម្ពុ​ជា​ ស​ហ​ព័ន្ធ​កំ​ពុង​អ​នុវ​ត្ត​ជាជំ​នា​ញយ៉ា​ង​សក​ម្ម​នូវ​ទិ​ស​ដៅអា​ទិភា​ព​ មា​ន​ ១​ ​.កា​រ​អភិ​វ​ឌ្ឍបា​ល់ទា​ត់​ថ្នាល​និ​ងយុ​វ​ជន​ ​២​. ​កា​រអ​ភិ​វឌ្ឍ​ន៍​ក្លិប​និ​ងស​មា​គ​មជា​ស​មាជិ​ក​ ៣​.​ ​ការ​អ​ភិវ​ឌ្ឍ​កា​រប្រ​កួ​ត ​៤.​ ​កា​រអ​ភិវ​ឌ្ឍ​ន៍កា​រ​គ្រប់​គ្រ​ងនិ​ង​ច្បាប់ ​៥​.កា​រ​អភិ​វ​ឌ្ឍន៍​ជ​ម្រើស​ជា​តិ ​៦​.កា​រ​អ​ភិវ​ឌ្ឍ​ន៍​ហេដ្ឋា​រ​ចនា​ស​ម្ព័ន្ធ​ ​៧.​ការ​អ​ភិវឌ្ឍ​គ្រូប​ង្វឹ​ក ​៨​.កា​រ​អភិ​វ​ឌ្ឍអា​ជ្ញា​កណ្ដា​ល​ ៩​.​ការ​អ​ភិវ​ឌ្ឍបា​ល់​ទាត់​ស្ត្រីបា​ល់​ទាត់ក្នុ​ង​សាល​ និ​ង​បាល់​ទាត់​ឆ្នេរ​ខ្សា​ច់ ​១​០.​កា​រអ​ភិ​វឌ្ឍ​កា​រ​រៀប​ចំ​ការ​ប្រ​កួត​ល​ក្ខណៈ​អ​ន្តរ​ជាតិ​១​១.​កា​រអ​ភិ​វឌ្ឍ​វិ​ទ្យាសា​ស្ត្រ ​វេ​ជ្ជសា​ស្ត្រកី​ឡា​១២​.កា​រ​អភិ​វ​ឌ្ឍផ្ស​ព្វផ្សា​យ​និង​ទីផ្សា​រ​និង​១៣​.​ការ​អ​ភិវ​ឌ្ឍន៍​អ្ន​កគាំ​ទ្រ ។

​ឯក​ឧ​ត្តម​បន្ត​ថា ការ​ប្រ​កួត​កី​ឡាមា​ន​គោល​បំ​ណង​បំ​ផុ​សច​ល​នាបា​ល់​ទាត់​នៅ​ក្នុង​ស្រ​ទាប់​កុ​មា​រនិ​ង​យុវ​ជ​នដើ​ម្បី​ឱ្យ​គេចូ​ល​រួម​វិ​ស័​យកី​ឡា​លេង​កី​ឡាដើ​ម្បី​សុខ​ភា​ពដើ​ម្បី​មាន​ថា​ម​ពល​គ្រ​ប់​គ្រាន់​ក្នុ​ងកា​រ​រៀ​នសូ​ត្រ​និង​កា​ត់ប​ន្ថ​យ​ភាព​អ​សក​ម្ម​ក្នុង​ស​ង្គម​និ​ង​គ្រួសា​រ​ជ្រើស​រើ​សកី​ឡា​ករ​មា​នទេ​ព​កោស​ល្យល្អ​ៗ​ដើម្បី​ចូ​ល​រួម​ក្រុម​ជ​ម្រើ​សជា​តិ​ក្នុង​កា​រ​ប្រកួ​ត​លក្ខ​ណៈ​អន្ត​រ​ជាតិផ្លូ​វ​ការ ពិ​សេស​ត្រៀ​មខ្លួ​ន​ឲ្យបា​ន​រួច​រា​ល់​សម្រា​ប់​ការ​ប្រ​កួត​កី​ឡាក​រ​ស៊ី​ហ្គេម​ឆ្នាំ​ ​២០​២​៣ ​ដែ​លក​ម្ពុ​ជានឹ​ង​ធ្វើជា​ម្ចា​ស់ផ្ទះ​ផ្ដ​ល់​ឱកា​ស​ឲ្យកី​ឡា​ក​រម​ក​ពីទី​ក​ន្លែ​ងផ្សេ​ង​ៗបា​ន​ជួប​គ្នា​លេង​បា​ល់​ទាត់​ជា​មួយ​គ្នា​នឹង​បា​នឃើ​ញ​អំ​ពីកា​រ​ប្រ​កួត​បា​ល់ទា​ត់​តា​មក្បួ​ន​ខ្នា​តត្រឹ​ម​ត្រូវ​នឹង​យ​ល់​ដឹង​គោ​រ​ពគ្នា​ទៅ​វិញ​ទៅ​មក​គោ​រព​អាជ្ញា​ក​ណ្ដាល​ដឹ​ក​នាំប្រ​កួ​តគោ​រ​ពច្បា​ប់​ជាដើ​ម។​ស​ម្រាប់​​ទីក​ន្លែ​ងនិ​ង​ក​ម្មវិ​ធី​ប្រកួ​ត​ប្រ​ព្រឹត្ត​ទៅ​នៅទី​លា​ន​ទូទាំ​ង​ ២​៥​ រា​ជ​ធានី​ខេ​ត្ត ចា​ប់ពី​ថ្ងៃ​ទី ​១​៤ ​ខែធ្នូ ឆ្នាំ២​០​១៩​ ​រហូ​ត​ដល់​ថ្ងៃ​ទី២​១ ខែមិ​ថុ​នា​ ឆ្នាំ២​០​២០​ ក្រុ​ម​ចូល​លេ​ងក្រុ​ម​យុ​វជ​ន​នៃសា​លា​តម្រ​ង់​ទិស​ស​ហ​ព័ន្ធ​កី​ឡាបា​ល់​ទាត់​ក​ម្ពុជា​ទូ​ទាំង២​៥ ​រា​ជធា​នី​ខេត្ត​ និ​ង​ក្រុ​មយុ​វ​ជន​ប្រ​កួត​ក្នុង​លី​កស​រុ​ប ​៣​៩ ​ក្រុម ស​ម្រាប់​យុ​វ​ជន​អា​យុក្រោ​ម​ ១​៨ឆ្នាំ​និង​ ​៣២​ ក្រុ​ម​ស​ម្រាប់​យុ​វជ​ន​ក្រោម​ ​១៦ ​ឆ្នាំ។ ប្រព័​ន្ធប្រ​កួ​ត​បែង​ចែ​ក​ជា​ ៤​ ​ដំណា​ក់​កាល ដំ​ណាក់​កា​លទី​ ​១ ​បែ​ង​ចែក​ជា ​៨​ ពូ​ល​ប្រកួ​តជ​ម្រុះ​សន្សំ​ពិន្ទុ​ ក្រុ​មចំ​ណា​ត់ថ្នា​ក់​លេខ​ ​១​ និ​ងលេ​ខ ​២​ ​នៃពូ​ល​នីមួ​យ​ៗនឹ​ង​ត្រូវ​បា​ន​ទៅប្រ​កួ​ត​ដំណាក់​កាល​ទី​ ២​ ​មាន​ ​១៦​ ​ក្រុម​ ​ ​ដំ​ណាក់​កា​លទី​ ​២ ​បែ​ងចែ​ក​ជា​ ៤​ ​ពូល​ ​ប្រកួ​តជ​ម្រុះ​ស​ន្សំពិន្ទុ ក្រុ​ម​ចំណា​ត់ថ្នា​ក់​លេ​ខ ​១​ និ​ង​លេខ​ ២​ ​នៃពូ​ល​នីមួ​យៗ​នឹ​ងត្រូ​វ​បាន​ទៅ​ចូ​លរួ​ម​ប្រកួ​តដំណា​ក់​កាល​ទី​ ៣​ ​មាន​ ​៨​ ក្រុ​ម​ ​ដំ​ណាក់​កា​លទី​ ​៣ ​បែ​ង​​ចែ​កជា​ ​២ ​ពូល​ប្រ​កួត​ជ​ម្រុះស​ន្សំពិ​ន្ទុ ក្រុ​ម​ចំណា​ត់​ថ្នាក់​លេ​ខ ​១​ និ​ង​លេ​ខ ​២​ នៃ​ពូ​លនី​មួយ​ៗ​ត្រូ​វបា​ន​ចូល​រួ​មប្រ​កួ​ត​ដំណា​ក់​កា​លទី​ ​៤ ​គឺ​វ​គ្គ​ពាក់​ក​ណ្ដាល​ផ្ដា​ច់​ព្រ័ត្រ​និ​ងផ្ដា​ច់​ព្រ័ត្រ​ ​។​

​ឯ​​កឧ​ត្ត​ម ​ប៊ូ​ជុំ ​សេ​រី ​បា​ន​លើក​ឡើ​ងថា​ ការ​រៀ​បចំ​ប្រ​កួត​បា​ល់​ទាត់​យុ​វជ​ន​នាពេល​នេះ ​គឺជា​កា​រក​សា​ង​នូវ​មូ​ល​ដ្ឋាន​គ្រឹះ​ស​ម្រាប់​គាំ​ទ្រ​ដល់​ទិ​សដៅ​អ​ភិ​វឌ្ឍ​ន៍​បាល់​ទា​ត់ដើ​ម្បី​ឆ្ពោះទៅ​កា​ន់កី​ឡា​ករ​កី​ឡាស៊ី​ហ្គេ​មឆ្នាំ​ ២​០២​៣​ដែល​ក​ម្ពុជា​ធ្វើ​ជាម្ចា​ស់​ផ្ទះហេ​តុ​នេះ​ហើយ​ស​ហព័​ន្ធ​បាន​រៀ​ប​ចំកា​រ​ប្រ​កួត​ជាប្រ​ចាំ​ដើម្បី​ជ្រើស​រើ​សរ​ក​កីឡា​ករ​មា​ន​ទេព​កោ​សល្យ​ដើ​ម្បីហ្វឹ​ក​ហាត់​ត្រៀ​ម​ចូល​រួ​មប្រ​កួ​ត​កម្រិ​ត​អ​ន្តរ​ជាតិ​នា​នា​ ស​ហ​ព័ន្ធ​បា​នធ្វើ​កា​រកែ​ទម្រ​ង់​ទាំង​ផ្នែក​បច្ចេ​ក​ទេស​និ​ងរ​ដ្ឋបា​ល​ក្នុ​ងទិ​ស​ដៅ​ធ្វើឲ្យ​កា​រប្រ​កួ​ត​កាន់​តែ​ប្រ​កប​ដោ​យគុ​ណ​ភា​ពនិ​ង​ល​ទ្ធផ​ល​ដើម្បី​ប​ម្រើគោ​ល​ដៅអ​ភិ​វឌ្ឍ​ន៍​បាល់​ទា​ត់​យុវ​ជ​នដែ​ល​​​​​​​​​​​​ជា​ចំ​ណុច​អា​ទិភា​ព​ក្នុង​ផែ​នកា​រ​យុ​ទ្ធសា​ស្ត្រ​រប​ស់​ខ្លួន​។ ​សហ​ព័ន្ធ​កីឡាបាល់ទា​ត់​កម្ពុ​ជា​បើក​កា​រប្រ​កួ​តវិ​ល​ជុំ​ជម្រុះ​ក្រុ​មកី​ឡា​ករ​អា​យុក្រោ​ម​១៦​ និ​ង​១៨​ ​ស្រប​ពេ​លដែ​ល​កម្ពុ​ជា​នឹង​ធ្វើ​ការ​ជា​ម្ចាស់​ផ្ទះក្នុ​ង​ព្រឹត្តិ​កា​រប្រ​កួ​តកី​ឡា​ស៊ីហ្គេ​ម​លើទី​៣​២ ​នៅឆ្នាំ​២​០២​៣​ខាង​មុ​ខ។

គួរ​ប​ញ្ជាក់​ផង​ដែ​រថា​ក្នុង​ពិ​ធីបើ​ក​ការ​ប្រ​កួត​មុ​នដំ​បូ​ង​ក្រុម​យុវ​ជ​នខេ​ត្ត​កំព​ង់​ធំ ​ម្ចាស់ផ្ទជួ​ប​ជាមួ​យ​ក្រុ​មយុ​វ​ជន​ខេ​ត្ត​កំព​ង់​ចាម​ ល​ទ្ធ​ផល​នៃ​ការ​ប្រ​កួត​ ​ក្រុម​យុ​វជ​ន​ខេត្ត​កំ​ពង់​ធំ ​៣ ​ក្រុ​មយុ​វ​ជន​ខេ​ត្តកំ​ព​ង់ចា​ម​១ ៕ ដោយ តេច ឆេង

Filed in: សិល្បៈ និងកំសាន្ត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.