ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ពិធី​សម្ពោធ​អគារ​ម​តេ្ត​យ្យ​សិក្សា​ហ្គូ​ត​ហេន​ជ្រាវ

អគារ​ម​តេ្ត​យ្យ​សិក្សាមួយ​ខ្នង​មាន​៥​បន្ទប់​ធ្វើ​អំពី​ថ្ម​ប្រក់​ក្បឿង​ដែល​ជា​អំណោយ​របស់​អង្គការ​ដៃ​ល្អ​នៃ​សាធារណរដ្ឋ​កូរ៉េ ផ្តល់​តាមរយៈ​អង្គការ​ដៃ​ល្អ កម្ពុជា ក្នុង​ការសាងសង់ ស្ថិតនៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង ខេត្ត សៀមរាប ត្រូវបាន​បើកសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី ២២ ខែ មករា ឆ្នាំ​២០១៥ ក្រោម​ព្រះអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ព្រះ​អគ្គ​មហាសង្ឃរាជ​រាជាធិបតី  ទេព វង្ស    សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចព្រះសង្ឃរាជ សុង វ៉ុន​ជូ  ប្រធាន​អង្គការ​ដៃ​ល្អ នៃ​សាធារណរដ្ឋ​កូរ៉េ រួម​ជាមួយ​ប្រតិភូរ សម្ខាន់ៗ​ជាច្រើនរូប ព្រមទាំង​គ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ ផងដែរ ។​

​ឯកឧត្តម គឹម ឆៃ​ហៀ​ង  អភិបាលរង​ខេត្ត បានបញ្ជាក់​ថា នេះ​ជា​ទឹកចិត្ត​សប្បុរសធម៌​ដ៏​ជ្រាលជ្រៅ ក្នុង​ការប្រឹងប្រែង​របស់​អង្គកា​រដៃ​ល្អ​កម្ពុជា​ក្នុង ការរួមចំណែក​អភិវឌ្ឍន៍​លើ​វិស័យ​អប់រំ​នៅ​ខេត្តសៀមរាប ។ ជាក់ស្តែង​នូវ​សាលា​មត្តេយ្យ​សិក្សា​នេះ​ជា​សមទ្ធិ​ផល ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​កុមារ​តូចៗ ជា​កូនចៅ​ប្រជាជន​នៅ​សង្កាត់​ជ្រាវ បាន​ចូល​សិក្សា ។ ម្យ៉ាងទៀត ក៏ ជា​ការចូលរួម​បណ្តុះបណ្តាល​នូវ​ធនធានមនុស្ស​នៅក្នុង​មូលដ្ឋាន ដែល​ជា​សសរស្តម្ភ នៃ​គ្រឹះ​រឹងមាំ​ក្នុង​កិច្ច​អភិវឌ្ឍន៍​ប្រទេស កម្ពុជា ។

​មាន​សង្ឃដិកា​សំណេះសំណាល សម្តេច​សង្ឃរាជ សុង វ៉ុន​ជូ  ប្រធាន​អង្គការ​ដៃ​ល្អ នៃ​សាធារណៈរដ្ឋ​កូរ៉េ បានបញ្ជាក់​ថា ដើម្បី​សាងសង់ អគារ  មត្តេយ្យ​សិក្សា​ហ្គូ​ដ​ហេន​ជ្រាវបា​ន គឺ​មកពី​រួម​កិច្ចសហប្រតិបត្តិការ​ជាមួយ ដ្រី​មមាញ​នើ​ស​ហ្វោ​ន​ដេ​សិន មូលនិធិ ផ្សព្វផ្សាយ​ព្រះពុទ្ធសាសនា​កូរ៉េ ។ ម្យ៉ាង​ទៀត​ព្រះអង្គ​បាន​សហ​ប្រតិ​ប​តិ្ត​ការ​ជាមួយ​មហា​សង្ឃ​ជុំវិញ​ពិភពលោក ជា ពិសេស​ជាមួយ​សម្តេច​ព្រះសង្ឃរាជ ទេព វង្ស ដើម្បី​បង្កើតឲ្យមាន​សន្តិភាព និង ភាពរុងរឿង​នៅ​កម្ពុជា ផងដែរ ។ ព្រះអង្គ បាន​បន្តទៀតថា អង្គការ​ដៃ​ល្អ បាន​ចូលរួម​អភិវឌ្ឍន៍​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​រយៈពេល​១១​ឆ្នាំ បាន​ជួយ​សាងសង់ សាលារៀន​បាន ៧​ខ្នង ផ្តល់​អណ្តូង​ទឹកស្អាត ចំនួន​២​ពាន់​១៦៨ ព្រមទាំង​ផ្លូវ ថ្មល់ ស្ពាន  បង្គន់​អនាម័យ និង ជួយ ជួសជុលផ្ទះ​ប្រជាជន​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ទៀត​ផង ។ ព្រះអង្គ​ក៏​មាន​ព្រះទ័យ​សង្ឃឹម​ជឿជាក់  នៅពេល​អគារ សាលា​មត្តេយ្យ​ដំណើរការហើយ យើង​នឹង​ទទួលបាន​នូវ​ធនធាន​ដ៏​មាន​តម្លៃ នៃ​គ្រឹះ​រឹងមាំ​សម្រាប់​ការអភិវឌ្ឍន៍​នៅក្នុង តំបន់​នេះ ព្រមទាំង​ធានា​នូវ​គុណភាព​នៃ​ការអប់រំ​ទៀតផង ។

​មាន​សង្ឃដិកា​សំណេះសំណាល​នា​ឱកាស​នោះ​ដែរ សម្តេចព្រះ​អគ្គ​មហាសង្ឃរាជ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកឡើង​ថា បើ​ចង់​កសាង និង អភិវឌ្ឍន៍​ប្រទេសជាតិ គឺ​ចាំបាច់ តម្រូវការ​នោះ គឺ​ធនធាន​មនុស្ស និង ផែនការ​ផលិតកម្ម​មួយ​ដែល​ទំនើប ឲ្យ​តាមទាន់​កាលៈទេសៈ នៃ​ការរីកចម្រើន​នៃ ពិភពលោក ។ ដូច្នេះ​ការងារ​អប់រំ វា​ជា​គន្លឹះ​មួយ​យ៉ាង​សំខាន់​បំផុត សម្រាប់​ការកសាង​ធនធានមនុស្ស ដែល​សង្គម​ទាំងមូល​ត្រូវតែ​ចូលរួម​វិនិយោគ ឲ្យបាន​ខ្លាំងក្លា ដោយ​ប្រើប្រាស់​ពេលវេលា​ដ៏​យូរអង្វែង ។ សម្តេចព្រះ​អគ្គ​មហា​សង្ឃ រាជ មានបន្ទូល​លើកឡើង អំពី​គោលបំណង នៃ​ព្រះពុទ្ធសាសនា​នៅតាម​បណ្តា​ប្រទេស​នានា  សម្រាប់​អនាគត ដ៏​ភ្លឺស្វាង​របស់​កុលបុត្រ​កុលធីតា​គ្រប់រូប ។ ដោយ​កត្តា​នេះ​ហើយ ទើប​ព្រះអង្គ​បាន​ធ្វើ​ការចុះហត្ថលេខា​ជាមួយ​អង្គការ ដៃ​ល្អ ដើម្បី​ស្វែងរក​ជំនួយ ក្នុង​ការចូលរួម​កសាង​អគារ​មត្តេយ្យសិក្សា ឲ្យមាន​នៅក្នុង​ភូមិ​ស្រុកកំណើត​របស់​ព្រះអង្គ ក្នុង​ការបម្រើ​ដល់​តម្រូវការ​របស់​កុមារ​តូចៗ ដែល​ជា​កូនចៅ​បងប្អូន​ប្រជាពលរដ្ឋ ហើយក៏​ជា​គោលបំណង​មួយ​របស់ សម្តេចព្រះ​អគ្គ​មហាសង្ឃរាជ ក្នុង​ការបណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស ដែល​ផ្តើម​ចេញពី​ការកសាង​សមត្ថភាព និង ការ អប់រំ​សីលធម៌ និង ការរស់នៅ​របស់​កុមារ និង យុវជន​យើង ទាំង​បញ្ញា​ស្មារតី កាយសម្បទា សញ្ចេ​ត​នា និង បំណិ​ន ជីវិត​គ្រប់បែបយ៉ាង ដែល​ជា​កត្តា ចម្បង​សម្រាប់​កិច្ច​អភិវឌ្ឍន៍​ប្រទេស ដោយ​ចៅៗ​កុមារ​ទាំងនេះ​ហើយ ដែល​ជា​ទំពាំង ស្នង​ប្ញ​ស្សី និង ក្លាយខ្លួន​ជា​អ្នក បន្ត​វេន កសាង និង អភិវឌ្ឍន៍​ប្រទេស​ទៅ​ពេល​អនាគត ។  ព្រះអង្គ​ក៏​បាន​មានបន្ទូល គូសបញ្ជាក់ថា វិស័យ​ពុទ្ធចក្រ និង អាណាចក្រ ត្រូវ​ដើរ​ទន្ទឹម​គ្នា និង សហការ​គ្នា​ល្អ ដែល​បាន​បង្កប់​ទៅ​ដោយ​អត្ថន័យ ដ៏​ជ្រាវ​ជ្រៅ សម្រាប់​ពុទ្ធសាសនិក​ដែល​បាន​ព្យាយាម ដើម្បី​សម្រេច​នូវ​ការ​ត្រាស់ដឹង​ដ៏​យូរអង្វែង​ទៅ​អនាគត ។

​បន្ទាប់​ពី​ការប្រទាន​នូវ​វត្ថុ​អនុស្សាវរីយ៍​រួចមក សម្តេច​សង្ឃរាជ និង គណៈអធិបតី ក៏​បាន​យាង​និមន្ត អញ្ជើញ កាត់​ខ្សែបូរ​ជា​និមត្តរូប បើក​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ  ៕
​ប៊ុនធឿន ( សៀមរាប )

2015_01_23ch1 (1) 2015_01_23ch1 (2) 2015_01_23ch1

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.