ខេត្តកណ្តាល ៖ នៅវេលាម៉ោង ៩យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ បុរសម្នាក់ដែលសង្ស័យរោគចិត្ត ត្រូវបានគេវ៉ៃបែកមុខ បន្ទាប់ពីធ្វើសកម្មភាព ចូលក្នុងបន្ទប់ទឹកស្រីៗ ហើយលួចមើល កេរ្តិ៍ខ្មាសនារីៗ ពេលចូលបន្ទប់ទឹក ។
ហេតុការណ៍នេះ បានកើតឡើងត្រង់ចំណុចហ្គារ៉ាស់សាំង PTT ដែលគេសង្ស័យថា បុរសកើតរោគចិត្តនោះនៅចំណុចវង្វង់មូលស្រីបីគួរស្រូវ ផ្លូវជាតិលេខ២ ខេត្តកណ្តាល។
ប៉ុន្តែយ៉ាងណាក៏ដោយ ជនរងគ្រោះក្នុងករណីនេះមិនបានដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទេ ហើយបានធ្វើដំណើរចេញពីចំណុចខាងលើបាត់ទៅ ។ ចំណែកបុរសសង្ស័យខាងលើនេះត្រូវបានគេស្គាល់ថា មានមុខរបរជាគ្រូបង្រៀន៕
មិនដឹងកើតរោគចិត្ត រឺយ៉ាងណា លួចមើលកេរ្តិ៍ភេទនារីៗ ក្នុងបន្ទប់ទឹក ត្រូវបានគេវ៉ៃបែកមុខ
Filed in: សន្តិសុខ សង្គម