ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រ​ដ្ឋា​​​ភិបា​​​ល​ ​​​បា​​​​​ន​ដា​​ក់​​​​រ​​​បា​​យ​​​កា​​រ​ណ៍​​ ​​​«​​​​គ្រ​​ប់​​​​ជ្រុ​​​ង​​ជ្រោ​យ​​​​​​»​​ ​ទៅ​​តា​​​ម​​​​​កា​រ​​ទា​​​ម​​ទា​រ ​​​​​រ​​​​​​ប​​​ស់​​​​ស​​ហ​​​ភា​​ព​​​​អឺ​​​រ៉ុ​​ប​ ​​​រួ​​​ចរា​​​ល់​​​​ហើ​​​យ​

រាជធានី​​​ភ្នំពេ​ញ​ ​៖ ក្នុ​ង​​សេ​ចក្ដី​ថ្លែ​ងកា​រ​ណ៍​​ចុះ​​​ថ្ងៃទី​​១​២​ ខែ​ធ្នូ​ ក្រ​សួ​ងកា​រ​បរ​ទេ​ស​​ក​​​ម្ពុ​​ជា​ បា​ន​ប្រ​កាស​ថា​ រ​ដ្ឋា​ភិបា​ល​​បា​​នដា​ក់​​រ​បា​យ​កា​រណ៍​ ​«​​គ្រ​ប់​​ជ្រុ​ង​ជ្រោយ​​​»​ ទៅ​តា​ម​​​ការ​ទា​ម​ទារ​​​រ​​​ប​ស់​​ស​ហ​ភា​ព​​អឺ​រ៉ុ​ប​​រួ​ចរា​ល់​​ហើ​យ​​។​​

​​ក្រសួ​ងកា​រ​ប​រទេ​ស​ ​បញ្ជា​ក់​ថា​ រ​បា​យ​ការ​ណ៍​​​នោះ​ ឆ្លើ​យ​ត​ប​​នឹ​ង​​ក្ដី​បា​រ​ម្ភ​​រ​ប​ស់​​​អឺ​រ៉ុប​​​អំ​ពី​​​សិទ្ធិ​​​ន​យោ​បាយ​ ​សិ​ទ្ធិ​​ដី​ធ្លី​ ​សេរី​ភា​ព​​​បញ្ចេ​ញ​ម​តិ ​និ​ង​​​សេរី​ភា​ព​​​ប​ង្កើត​​​ស​មាគ​ម​​។​​«​​​រា​ជរ​ដ្ឋា​ភិ​បាល​​​ស​ង្ឃឹ​ម​​ថា​ ​គ​ណៈ​កម្ម​កា​រ​​​អឺរ៉ុ​ប​ ​នឹង​ធ្វើ​​​ការ​ពិ​ចា​រ​ណា​​លើ​​​កិ​ច្ច​ខិ​តខំ​​​ប្រឹ​ង​ប្រែង​​​ប្រ​ក​បដោ​យ​​​សុ​​​ឆន្ទៈ​​​រប​ស់​​​រា​ជ​រដ្ឋា​ភិ​បា​ល​ ​ក្នុ​ង​កា​រ​​អ​នុ​វ​ត្ត​​រា​ល់​​​អ​នុស​ញ្ញា​​​អ​ន្ត​រជា​តិ​​​ទាំ​ងអ​ស់​​​»​​។​​​​សេ​ច​ក្តីថ្លែ​ង​កា​រ​ណ៍​​បា​ន​​ព្រ​មា​ន​​ថា​ ​កា​រ​​កា​ត់​ផ្តា​ច់ ​E​B​A ​អា​ច​​​នឹង​​​ប៉ះពា​ល់​​​ស​ង្គម​​​ដល់​​​ក​ម្មកា​រិ​នី​​ប្រ​មា​ណ​​ជិ​ត​ ១​​​លា​ន​​នា​ក់​ ​និ​ង​​ផ​ល​ប៉ះ​ពា​ល់​​ដោ​យ​​​ប្រ​យោល​​​ដ​ល់​​ក្រុ​ម​គ្រួ​សារ​​​សា​ច់ញា​តិ​ ​ដែល​​រ​ស់​នៅ​​ពឹ​ង​​ផ្អែ​ក​លើ​​ប្រា​ក់​​ឈ្នួ​ល​​​រប​ស់​​​ពួក​គេ​ រួ​ម​ទាំ​ង​​កា​រ​គោរ​ព​​​នូ​វ​​គោ​ល​កា​រណ៍​​​អ​ធិ​បតេ​យ្យ​ភា​ព ​និ​ង​​កា​រ​មិន​​​ជ្រៀត​​​ជ្រែ​ក​ចូល​​​កិច្ច​កា​រ​​ផ្ទៃ​ក្នុ​ង​​ក​ម្ពុ​ជា​​។​​​

​សូម​បញ្ចា​ក់ថា​ក្នុង​របាយការណ៍​របស់​ខ្លួន​ដែល​ត្រូវបាន​ដាក់ជូន​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា​កន្លងមក សហភាព​អឺរ៉ុប​បង្ហាញ​ការព្រួយបារម្ភ​ទៅលើ​បញ្ហា​សិទ្ធិ​ដីធ្លី និង​លំនៅដ្ឋាន សិទ្ធិ​សហជីព និង​ការងារ សិទ្ធិ​បង្កើត​សមាគម និង​ជួបជុំ សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ និង​សិទ្ធិសេរីភាព​សារព័ត៌មាន និង​បញ្ចេញមតិ​។​

​របាយការណ៍​នោះ សហភាព​អឺរ៉ុប​រកឃើញថា សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ត្រូវបាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ និង​ជា​ប្រព័ន្ធ ពាក់ព័ន្ធ​ទៅនឹង​ការ​យារ​យី​ទៅលើ​អ្នកនយោបាយ​ប្រឆាំង ការឃុំខ្លួន​អតីត​មេដឹកនាំ​បក្សប្រឆាំង​លោក កឹម សុខា និង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ជាដើម​។​ ករណីនេះ សហភាព​អឺរ៉ុប​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្ដារឡើងវិញ​នូវ​ស្ថានភាព​សិទ្ធិមនុស្ស និង​ងាក​ទៅរក​គន្លង​ប្រជាធិបតេយ្យ ដោះលែង​លោក កឹម សុខា និង​ផ្តល់​កាយសម្បទា​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើងវិញ​ជាដើម​។​

​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៩ ជា​ថ្ងៃ​ចុងក្រោយ​ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ឆ្លើយតប​ទៅនឹង​របាយការណ៍​រប​ស់​គណៈកម្មការ​អឺរ៉ុប​អំពី​ការរកឃើញ និង​សន្និដ្ឋាន​ពាក់ព័ន្ធ​នឹង​នីតិ​វិធីដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ជា​បណ្ដោះអាសន្ន ដែល​បាន​ផ្តល់ឱ្យ​កម្ពុជា ក្រោម​កម្មវិធី EBA​។​

​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ក្ដី​សង្ឃឹមថា សហភាព​អឺរ៉ុប​នឹងមិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​អ្វី​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​» (EBA) ពី​កម្ពុជា​ទេ បន្ទាប់ពី​របាយការណ៍​មួយ​ដែល​កម្ពុជា​ហៅថា​«​គ្រប់​ជ្រុងជ្រោយ​»​នោះ ត្រូវ​បានដាក់​ឆ្លើយតប​ទៅ​អឺរ៉ុប​រួចរាល់​ហើយ​នោះ​ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.