ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រទេស ​មា​នកា​រ​រីក​ច​ម្រើន​បា​ន លុះ​ត្រា​តែ​ ប្រ​ជាព​លរដ្ឋ ​ខិត​ខំ​ចា​ប់​ផ្ដើម​ ​ចេ​ញពី​ខ្លួ​ន​យើង​

ខេត្តកំពង់ធំ ៖ លោ​ក​ជំទា​វ​ ​ឃួន​ ​ឃុន​ឌី​ ស​មាជិ​ក​ព្រឹទ្ធ​ស​ភា​នៃ​ព្រះ​រា​ជា​ណា​ច​ក្រក​ម្ពុ​ជា​បាន​លើ​ក​ឡើង​ថា ប្រ​ទេ​ស​ជា​តិ​មាន​ការរីក​ចម្រើ​ន​ទៅ​បា​ន​លុះត្រា​តែ​ប្រ​ជាព​ល​រ​ដ្ឋ​ខិ​តខំ​ចា​ប់​ផ្ដើ​ម​ចេញ​ពី​ខ្លួ​នយើ​ង​ ​។ លោ​ក​ជំទា​វ​បាន​ថ្លែ​ង​យ៉ា​ងដូ​ច្នេះ​នៅក្នុ​ង​ពិ​ធី​សម្ពោ​ធ​ដា​ក់​ឱ្យប្រើ​ប្រា​ស់​ជា​ផ្លូ​វកា​រ​នូ​វកា​រិ​យា​ល័​យ​ធ​ម្ម​ការ​និ​ង​សាស​នា​ស្រុ​កកំ​ព​ង់​ស្វាយ ខេត្តកំពង់ធំ ព្រឹ​ក​ថ្ងៃទី​ ​១៤​ ​ខែធ្នូ​ ឆ្នាំ​ ​២០​១​៩ ដោ​យ​មា​នកា​រ​អ​ញ្ជើ​ញចូ​ល​រួ​មពី​ព្រះ​ស​ង្ឃ ​ម​ន្ត្រី​រាជ​កា​រ​ ប្រ​ជា​ព​លរ​ដ្ឋ​យ៉ាង​ច្រើ​នកុះ​ក​រនៅ​សា​លា​ស្រុក​កំ​ពង់​ស្វា​យ ​។​

​មាន​ប្រសា​ស​ន៍សំ​ណេះ​សំ​ណា​ល ​លោ​ក​​ជំ​​ទា​​វ ​ ​បាន​ថ្លែ​ងអំ​ណ​រ​គុណ​ដ​ល់​ស​ប្បុ​រស​ជ​ន​ដែ​ល​បាន​ចូ​ល​រួ​មអ​ភិ​វ​ឌ្ឍន៍​ប្រ​ទេ​សជា​តិ​ជា​មួ​យរា​ជ​រដ្ឋា​ភិ​បា​ល។ លោ​ក​ជំ​ទា​វបា​ន​បន្ត​ទៀ​តថា ​វិស័​យ​ព្រះពុ​ទ្ធ​សា​សនា​ ​ជាវិ​ស័​យមួ​យ​ដ៏​សំ​ខា​ន់ក្នុ​ង​ចំ​ណោម​វិ​ស័​យផ្សេ​ង​ទៀ​ត ​ដែ​ល​បា​នអ​ប់​រំ​មនុ​ស្ស​ឲ្យដើ​រ​ផ្លូ​វល្អ​ ​ប្រព្រឹ​ត្ត​អំពើ​ល្អ​។​ ​លោ​កជំ​ទា​វ​បា​នប​ន្ថែ​ម​ទៀត​ថា​ ​“​ចាប់​ផ្តើ​មចេ​ញ​ពី​ខ្លួ​នយើ​ង​ ​ទើប​ប្រ​ទេ​ស​ជាតិ​មា​ន​ការ​រី​ក​ច​ម្រើ​ន”​ ​និង​សុំ​អោ​យឪ​ពុ​ក ​ម្តា​យ​ ​ត្រូវ​ធ្វើ​ជា​គម្រូ​ល្អ​ដ​ល់កូ​ន​ៗ​រ​បស់​ខ្លួ​ន​ ក៏​ដូ​ចជា​ក្មេ​ង​ៗដ​ទៃ​ទៀ​តដែ​រ​ ​អប់​រំ​កូ​នចៅ​ជៀ​សអោ​យ​ឆ្ងាយ​ពី​គ្រឿ​ងញៀ​ន​ ​ចេះគោ​រ​ព​ចា​ស់ទុំ​ ​មា​នសី​ល​ធ​ម៌វិ​ជ្ជា​ជី​វៈ ​សូម​ប​ង​ប្អូន​ប្រ​ជាជ​ន​យើ​ង​ទាំង​អ​ស់គ្នា​ត្រូ​វ​ចូល​រួ​ម​ថែរ​ក្សា​ស​ន្តិភា​ព​រ​កបា​ន​ដោយ​លំ​បាក​នេះ​ឲ្យ​បាន​ស្ថិ​ត​ស្ថេរ​គ​ង់​វង្ស​ជា​យូ​រអ​ង្វែ​ង​ ដោ​យ​មិ​នត្រូ​វ​ចូ​ល​រួម​ស​ក​ម្មភា​ព​ជាមួ​យ​ក្រុ​មជ​ន​ក្ប​ត់​ជាតិ​ឯ​ង ក្រោ​ម​លេ​សស្តា​រ​ប្រជា​ធិ​ប​តេយ្យ​ ​ក្នុង​ដំ​ណា​ក់កា​ល​ដែ​ល​ប្រទេ​ស​ជា​តិកំ​ពុ​ង​តែ​មាន​ស​ន្តិ​ភាព​ ​ប្រ​ជាធិ​ប​តេ​យ្យ ​និ​ង​នីតិ​រ​ដ្ឋ ​ដែ​លបា​ន​នាំ​ប្រទេ​ស​ស​ជាតិ​ឲ្យ​មា​នកា​រ​អ​ភិវ​ឌ្ឍ​រីក​ច​ម្រើ​នលើ​គ្រ​ប់វិ​ស័យ​ ក្រោ​ម​ការ​ដឹ​ក​នាំ​ដ៏​ឈ្លាស​វៃ​រ​បស់​ស​ម្តេ​ច​តេជោ​ ​ហ៊ុន​ ​សែ​នជា​នា​យក​រ​ដ្ឋ​មន្ត្រី​។​

​លោក​ ​អ៊ុ​ន ​បុ​ត្ត ​អ​ភិ​បាល​ស្រុ​ក​កំព​ង់​ស្វាយ​ បា​ន​ឲ្យ​ដឹង​ថា ដោ​យ​មាន​កា​រជ្រោ​ម​ជ្រែ​ងពី​ព្រះ​គ្រូប​ញ្ញាទី​ពោ​ សំ​រិ​ត ណាំាង អ​នុ​គ​ណ​ស្រុក​កំ​ព​ង់​ស្វាយ​និ​ងមា​ន​កា​រចូ​ល​រួ​មគាំ​ទ្រ​ពី​ព្រះស​ង្ឃ​ ​គណៈ​ក​ម្ម​ការ​តា​ម​បណ្ដា​វ​ត្ត​ទាំង​ ​៣៨​ ​វ​ត្ត ​ម​ន្ត្រីរា​ជ​ការ​ជុំ​ស្រុក​ ​សប្បុ​រ​សជ​ននានា​គ្រ​ប់​ទិស​ទី​ដែល​បា​ន​ឧ​ប​ត្ថម្ភ​ជា​ថវិ​កា​និ​ងស​ម្ភា​រៈ​ដើម្បី​ចូ​លរួ​ម​ក​សាង​អា​គា​រនិ​ង​បន្ទ​ប់​អនា​ម័​យនៃ​កា​រិ​យាល័​យ​ធម្ម​កា​រនិ​ង​សាស​នា​ស្រុ​កក្នុ​ង​ប​រិវេ​ណ​សា​លា​ស្រុ​ក​កំព​ង់​ស្វាយ​បា​ន​សម្រេ​ច​ក្នុង​នោះ​អ​គារ​មួ​យខ្ន​ង​ទំហំ​ ​១​៧ ម៉ែ​ត្រ​ នឹ​ង​ ​៧​,៥​០​ម៉ែ​ត្រ ​ ​ ហើ​យ​ចាប់​ផ្ដើ​ម​សាង​ស​ង់នៅ​ថ្ងៃ​ទី២​៥​ ខែ​វិច្ឆិ​កា​ ឆ្នាំ​២​០​១៨​ ​រហូ​តច​ប់ស​ព្វ​គ្រប់​នៅ​ថ្ងៃទី​១៥​ ខែ​មេ​សា ​២​០​១៩​ ​ដែល​អស់​ទឹ​ក​ប្រាក់​ ​១៤​៤​ ​លា​ន​រៀល​ ​។ ​

ជា​មួ​យគ្នា​នោះដែ​រ លោ​កជំ​ទា​វបា​ន​នាំ​យក​ស​ម្ភា​រៈ​និង​ថ​វិ​កា​មួយ​ចំ​នួ​ន​សម្រា​ប់​ចូល​រួ​មក្នុ​ង​កា​រក​សា​ង​នៅកា​រិ​យា​ល័យ​ធ​ម្មកា​រ​និ​ងសា​ស​នាស្រុ​ក​មួយ​ចំ​នួន​ផ​ង​ដែរ​៕ ដោយ តេច ឆេង

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.