កីឡា ៖ កាលពីថ្ងៃពុធកន្លងទៅ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ត្រូវបានបញ្ចប់ដោយរលូន ជាមួយគ្នានេះ ជម្រើស១១នាក់ល្អបំផុតវិញ្ញាសាបាល់ទាត់បុរសប្រចាំព្រឹត្តិការណ៍កីឡាលើកទី៣០ កម្រិតតំបន់មួយនេះ ត្រូវបានបង្ហាញ ដែលមានឈ្មោះកីឡាកររបស់កម្ពុជាយើង១រូបផងដែរ។
ជម្រើស១១នាក់ល្អបំផុតនៅស៊ីហ្គេមលើកទី៣០រួមមាន
អ្នកចាំទី៖ Sann Satt Naing (មីយ៉ាន់ម៉ា)
ខ្សែការពារ៖ Doan Van Hau (វៀតណាម), Amani Aguinaldo (ហ្វីលីពីន) និង Asnawi Bahar (ឥណ្ឌូនេស៊ី)
ខ្សែបម្រើ៖ សៀង ចន្ធា (កម្ពុជា), Do Hung Dung (វៀតណាម), Myat Kaung Khant (មីយ៉ាន់ម៉ា) និង Saddil Ramdani (ឥណ្ឌូនេស៊ី)
ខ្សែប្រយុទ្ធ៖ Osvaldo Haay (ឥណ្ឌូនេស៊ី), Ha Duc Chinh (វៀតណាម) និង Nguyen Tien Linh (វៀតណាម)៕