ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អង្គការ​វ៉ា​យ​អេដស៍ ត្រូវបាន​អ្នកស្រី​ស៊ិន​ចាន់​ថេត​ប្តឹង​ទាមទារ​សំណង​ប្រមាណ​ជាង​3​ម៉ឺន​ដុល្លា​អា​មេ​រិច​

ខេត្ត​កោះកុង ៖ អ្នកស្រី ស៊ិន ចាន់​ថេត រស់នៅ​ភូមិ​ព្រែក​ស្វាយ​ឃុំ​ថ្ម​ដូន​ពៅ​ស្រុក​ថ្មបាំង​ខេត្ត​កោះកុង បាន​ប្តឹង​អង្គការ​សម្ពន្ធ័មិត្ត​សត្វព្រៃ​ហៅ​វ៉ាយ​អេដស៍​ទៅ​តុលារការ កាលពី​ថ្ងៃ​ទី 03 ខែ​កុម្ភះ ឆ្នាំ​2014 ដែល​មាន​គ្នា​ប្រមាណ​20​នាក់​ក្នុងនោះ​មាន​កងរាជអាវុធហត្ថ​កំលាំង​មេព្រៃ​និង​ជនបរទេស​2​នាក់​បាន​មក​លួច​កាប់​បំផ្លាញ​ដំណាំ​ម្រេច​របស់គាត់ ដែល​ទើប​និង​អោយ​ផល​ក្នុង​ទំហំ​ជិត 1 ហិច​តា ស្ថិតនៅ​ភូមិ ឃុំ​ខាងលើ​អោយ​សង​ការខូចខាត​ទាំងស្រុង​ជាង​3​ម៉ឺន​ដុល្លា ។​

​អ្នកស្រី ស៊ិន ចាន់​ថេត ពេល​ថ្មីៗ​នេះ​បាន​មក​ស្វែងរក​អន្តរាគមន៍​ពី​អង្គការ​លីកាដូ និង​ប្រពន្ធ័​ផ្សព្វផ្សាយ ដើម្បី​ជួយ​ជំរុញ​អោយ​ស្ថាប​ន៏​ពាក់​ពន្ធ័ រក​យុត្តិធម៏​ជូន​គាត់​និង​ពន្លឿន​និតីវិធី​ចាត់ការ​សំណុំ​រឿង​របស់​គាត់​អោយ​បាន​លឿន​ផងដែរ ។ អ្នកស្រី​បាន​បន្តថា គ្រួសារ​គាត់​រំពឹង​ទៅលើ​ដំណាំ​ម្រេច​នេះ​តែប៉ុណ្ណោះ​ដើម្បី​ដោះ​សង​ទៅ​ធនាគារ តែ​ពេល​នេះ​ដំណាំ​ម្រេច​ត្រូវបាន​បំផ្លាញ​អស់ តើ​អោយ​គាត់​រំពឹង​អ្វី​ទៀត​។​យោងតាម​ពាក្យបណ្តឹង របស់​អ្នកស្រី​ស៊ិន​ចាន់​ថេត ចុះ​ថ្ងៃ​ទី​03​ខែ​កុម្ភះ​ឆ្នាំ​2014​បានអោយដឹងថា ដំណាំ​ម្រេច​កំពុង​ទទួល​ផល 158​ជ្រលង់ ។ ដំណាំ​ម្រេច​ថ្មី​ទើប​ដាំ​រយះពេល ១​ឆ្នាំ​ចំនួន​200​ជ្រលង់​ម៉ាស៊ីនបូមទឹក​01​គ្រឿន និង​ទុយោ​ទឹក​150​ដើម​និង​សំភា​រះ​ជាច្រើន​ទៀត​ត្រូវបាន​ក្រុម​វ៉ា​យ​អេដស៍​កាប់​បំផ្លាញ​ទាំងស្រុង ហើយ​អ្នកស្រី​បាន​អះអាង​ថា​ដី​ដាំ​ម្រេច​នេះ​ក្រុម​យុវជន​ស្មគ្រ័ចិត្ត​បាន​វាស់វែង​រួចរាល់​ហើយ​ដែរ​។

​លោក អ៊ិន គង់ ជិត​អ្នកសម្របសំរួល​អង្គកា​រ​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង បានអោយដឹងថា អ្នកស្រី ស៊ិន ចាន់​ថេត កាលពី​ថ្ងៃ​ទី​30 ខែ​មេសា ឆ្នាំ​2014​នេះ បាន​មក​សុំ​ការ​អន្តរាគ​ម​ន៏ ដើម្បី​អោយ​ស្ថាបន៍​តុលាការ​ចាត់ការ​រឿង​របស់​គាត់ អោយ​បាន​លឿន ។ លោក​បន្តថា ខាង​លោក​ក៏​បាន​ទូរ​សព្ទ័​ទៅខាង​សូរិយោដី​ផងដែរ ហើយ​លោក​បាន​រួមចំណែក​សោកស្តាយ ផលដំណាំ​ម្រេច​ដែល​បាន​ទទួល​ផល​ហើយ បែរជា​ត្រូវ​បំផ្លាញ​ដូចនេះ ។

​ទាក់ទិន​និង​បណ្តឹង​ចោទប្រកាន់​របស់​អ្នកស្រី ស៊ិន ចាន់​ថេត នៅ​ថ្ងៃ​ទី​30​ខែ​មេសា​ឆ្នាំ​2014​នេះ យើង​មិន​ទាក់ទង​សុំ​ការពន្យល់​បំភ្លឺ​ពី​អង្គការ​វ៉ា​យ​អេដស៍​បាន​ទេ ដោយ​កន្លងមក អង្គការ​សត្វព្រៃ​មួយ​នេះ​មិនសូវ​ទទួល​ការជួប​ទំនាក់ទំនងរ​បស់​អ្នកការ​សែ​ត និង​សង្គម​ស៊ីវិល​ទេ ។​

​លោក កែ ពុទ្ធី ប្រធាន​សូរិយោដី​ខេត្ត​បានអោយដឹងថា ដី​ដំណាំ​ម្រេច​របស់​ឈ្មោះ ស៊ិន ចាន់​ថេត​គឺ​ក្រុម​យុវជន​ស្មគ្រ័ចិត្ត​បាន​វាស់វែង​រួច​មែន ក្នុង​គំរោង​វិនិច្ឆ័យ មិន​ទាន់​ចេញ​ប្លង់​កម្ម​សិទ្ធ នៅឡើយ​ទេ ម្យ៉ាងទៀត ដី​នេះ​ត្រូវបាន​អង្គការ​វ៉ា​យ​អេដស៏​ប្តឹង​ផង​ដែរ ។​

​លោក​ព្រះរាជអាជ្ញារង ស្រី ម៉ាក​នី ដែលជា​អ្នក​កាន់​សំនុំរឿង​នេះ​បាន​អោយដឹង​តាម​ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី 01 ខែ 05 ឆ្នាំ 2014 នេះ​ថា​រឿង​នេះ​បាន​អង្កេត​បឋម​រួចហើយៗ​កោះហៅ​អ្នក​ពាក់​ពន្ធ័​មក​សាកសួ​ររួចរាល់​អស់​ហើយ ដែរ​ចំណែក​សំរេច​យ៉ាងណា​នោះ​មិន​ទាន់​ដឹង​ទេ​ព្រោះ​ត្រូវ​បញ្ចូនទៅ​អោយ​ចៅក្រម ។

​គួរ​រំលឹក​ផងដែរ​ថា បណ្តឹង​របស់​អ្នកស្រី​ស៊ិន​ចាន់​ថេត​រហូតមកដល់​ពេលនេះ​មាន​រយះពេល​ជាង​3​ខែ​ហើយ​អ្វី​ដែល​អ្នកស្រី​ចង់បាន គឺ​សងលុយ​ទៅ​ធនាគារ អេស៊ីលីដា ដែល​អ្នកស្រី​ចងការ ។​
​លីម ហួរ​

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.