ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេច ​ហ៊ុ​ន​ សែ​ន​ នា​យ​ករ​ដ្ឋ​មន្ត្រី​​​ក​ម្ពុជា​ លើ​ក​ទឹ​ក​ចិត្ត ​​កី​ឡា​ករ​​​បា​ល់​ទាត់​ ​កែ​វ ​សុ​ខ​​ផេ​ង​ ឲ្យ​​​ខិត​ខំ​​ប​ន្ត​ទៀត​​​

​​រា​ជ​ធា​នី​​ភ្នំ​ពេ​ញ ​៖​ ​សម្តេ​ច​ ហ៊ុ​ន​ ​សែន​ ​នាយ​ក​រ​ដ្ឋម​ន្ត្រី​​​ក​ម្ពុជា​ ​នៅ​ថ្ងៃនេះ​​ បា​ន​​​បញ្ជូ​ន​​សា​រលើ​ក​ទឹក​ចិ​ត្ត​​ដ​ល់​​កី​ឡាក​រ​​​បាល់​ទា​ត់​ ​កែវ​ ​សុ​ខ​​ផេ​ង​ ឲ្យ​​​ខិ​តខំ​​​ប​ន្ត​ទៀត​​​កុំ​​​បា​ក់​​ទឹ​ក​ចិ​ត្ត​​ឲ្យ​​សោះ​ ​ព្រោះ​​កី​ឡា​​គឺ​​​បើ​​មិ​ន​​ចា​ញ់​​គឺ​​​ឈ្នះ​ ​។ ​ទ​ន្ទឹម​​​នោះ​ ​សម្តេ​ច​​​ក៏​​លើ​ក​ឡើ​ងថា​ ​គ្រា​ប់​​បាល់​​​ហ្វី​​ឃី​​​ត​​មួ​យគ្រា​ប់​​រ​ប​ស់​​កី​ឡា​ក​រ ​កែ​វ​ សុ​ខ​​​ផេង​ ​កា​លពី​​​ម្សិល​មិ​ញ​​​គឺ​​គ្រា​ប់​​​បាល់​​​ដ៏​​អ​ស្ចា​រ្យ ​។​​​

​សូ​ម​ជម្រា​ប​ថា​ ​កា​រ​​ថ្លែ​ង​​​លើ​ក​ទឹក​ចិ​ត្ត​​កី​ឡា​ក​រ ​កែ​វ ​សុ​ខ​​ផេ​ង​ ​នោះ​​ធ្វើ​ឡើង​​​ក្នុ​ងឱ​កា​ស ​ស​ម្តេ​ច​នាយ​ក​​រ​ដ្ឋ​ម​ន្ត្រី​ ហ៊ុ​ន​ ​សែន​ ​ចូ​ល​រួម​​​ជា​​អ​ធិ​បតី​ភា​ព​​​ក្នុង​​​ពិ​ធី​​ចែ​ក​​​សញ្ញា​ប័​ត្រ​​​ដ​ល់​​សិ​ស្ស​ និ​ស្សិ​ត​​​នៃ​​សា​ក​លវិ​ទ្យា​ល័​យ​​ឯ​ក​ទេស​​​នៃ​​ក​ម្ពុ​ជា​ (​C​US​)​​​នា​​ព្រឹ​ក​​ថ្ងៃ​ទី​​១១ ​​ខែ​ធ្នូ​ ​ឆ្នាំ​​​២០​១​៩​​នេះ។
​ ​
​សម្តេច ហ៊ុន សែន បាន​ថ្លែង​ការលើកទឹកចិត្ត​ដល់​កីឡាករ កែវ សុខ​ផេង នោះ​បន្ទាប់ពី កែវ សុខ​ផេង បាន​សរសេរ​បង្ហោះ​នៅលើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា « កំហុស​ទាំងអស់​គឺ មកពី​រូបខ្ញុំ » ខណដែល​ខ្លួន​គាត់​ទាត់​បាល់​ប៉េ​ណាំង​ទី​មិន​ចូល​នៅពេល​ប្រកួត​ចុងក្រោយ​រវាង ក្រុម​ជម្រើសជាតិ​កម្ពុជា​និង​ក្រុម​ជម្រើសជាតិ​មី​យ៉ាន់​ម៉ា​កាលពី​រសៀល​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន ។​
​ ​
​សម្តេច ហ៊ុន សែន បាន​លើកឡើងថា ការទា​ត់បាល់​ប៉េ​ណាំង​ទី មិន​ចូល​នេះ​គឺ​មិនមែន មានតែ កែវ សុខ​ផេង នោះទេ សូម្បីតែ​កីឡាករ​លំដាប់​ពិភពលោក​និង​ល្បីល្បាញ​លោក ដេវីត ប៊ែ​ក​ខាំ ក៏​ទាត់​មិន​ចូល​ដែរ រួមទាំង​កីឡា​ល្បីៗ​ជាច្រើន​ទៀត ។​
​ ​
​សម្តេចនាយក​រដ្ឋមន្ត្រី​ក៏បាន​រម្លឹក​ដែរ​ចំពោះ​ការរិះគន់​របស់​អ្នកគាំទ្រ​មួយចំនួន​ទៅលើ កីឡាករ កែវ សុខ​ផេង នៅពេល​ទាត់​បាល់​ប៉េ​ណាំង​ទី​មិន​ចូល​ពេល​ប្រកួត​វគ្គ​ពាក់កណ្តាល ផ្តាច់ព្រ័ត្រ​ជាមួយ​ប្រទេស​វៀតណាម ។ សម្តេច​លើកឡើងថា ការរិះគន់​មួយចំនួន​មិនអាច ទទួលយកបាន​នោះឡើយ ព្រោះ​គេ​រិះគន់​រហូត​ចោទថា កីឡាករ កែវ សុខ​ផេង ជា​កូន​វៀតណាម​ទៅវិញ ។​
​ ​
​សម្តេច​បាន​ហៅ​ការរិះគន់​បែបនេះ​ថា ជា​ក្រុមប្រឆាំង​ផ្កាប់មុខ​ដែល​ពួកគេ​តែងតែ​យក មក​ប្រើ​លាប​ពណ៌​លើ​អ្នកផ្សេង ដើម្បី​តែ​បំ​រើម​ហិ​ច្ឆិ​តា​នយោបាយ​របស់ខ្លួន​, ជាក់ស្តែង​ពេល​គេ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច​ព្រះ​ន​.​សីហនុ​ក៏​គេ​ប្រើ​នយោបាយ​លាប​ពណ៌​ដូច្នេះ​នេះដែរ​។ ទន្ទឹម​នោះ​នយោបាយ​របស់​ក្រុមប្រឆាំង​នៅ​កម្ពុជា​គឺជា នយោបាយ​ហិង្សា​គំនុំ​គំ​គួ​ន​ដូចជា​កន្លងទៅ​គេ​ប្រើ​នយោបាយ « មាន​ស៊ី​អត់​សែន​, មាន​សែន​អត់​ស៊ី » ជាដើម ។​
​ ​
​ពាក់ព័ន្ធ​ករណី​កីឡាករ កែវ សុខ​ផេង សម្តេច​បាន​បន្ថែមថា កែវ សុខ​ផេង ជា​កីឡាករ ឆ្នើម​របស់​កម្ពុជា ហើយ​កីឡាករ​ម្នាក់នេះ​បាន​ត្រូវ​គ្រូ​ប​ង្វិ​ក​រួមទាំង​អ្នកគាំទ្រ​កីឡាបាល់ទាត់ វៀតណាម​ប្រាប់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​កីឡាករ​ម្នាក់នេះ​ឲ្យ​មែនទែន​នៅពេល​វៀតណាម​ជួប​កម្ពុជា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត​។​
​ ​
​សម្តេច​បាន​សង្កត់ធ្ងន់​ថា ដូច្នេះ​កីឡា កែវ សុខ​ផែង មិនមែនជា​កីឡាករ​ធម្មតា​នោះឡើយ នៅពេលដែល​កីឡាករ​រូបនោះ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​និង​ប្រុងប្រយ័ត្ន​ពី​គូរ​ប្រកួត ។​ផ្តើម​ពី​នោះ​សម្តេច​លើកទឹកចិត្ត​ឲ្យ​កីឡាករ កែវ សុខ​ផេង បន្ត​ការខិតខំ​ទៀត​កុំ​បាក់​ទឹកចិត្ត​ឲ្យ​សោះ​ ៕

Filed in: សិល្បៈ និងកំសាន្ត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.