ខេត្តក្រចេះ ៖ កាលពីរសៀលម្សិលមិញ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបរថយន្ដដឹកឈើ ចំនួន២គ្រឿង នៅភូមិព្រែកចំឡាក់ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ។ ដោយឡែកនៅថ្ងៃដដែលនោះ សមត្ថកិច្ចក៏បានបង្ក្រាបទូកដឹកឈើខុសច្បាប់១គ្រឿងទៀតនៅក្នុងទន្លេ នៅភូមិឬស្សីចារ ឃុំថ្មគ្រែ ស្រុកឆ្លូង ខេត្តក្រចេះ ។ ក្រោយបង្ក្រាបទាំងរថយន្តទាំងទូករួមទាំងឈើខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចនាំយកទៅរក្សាទុកនៅស្ថានីយ៍បណ្ដុះកូនឈើខ្សា ដើម្បីចាត់តាមច្បាប់ ៕
រថយន្ដដឹកឈើ២គ្រឿង និងទូកដឹកឈើមួយគ្រឿង បំរុងលោតឆត្រ័ ត្រូវសមត្ថកិច្ចខេត្តក្រចេះ បង្ក្រាបបាននៅស្រុកឆ្លូង
Filed in: សន្តិសុខ សង្គម