ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ក្រុមហ៊ុន​ខ្មែរ​ទូល​វែល​ហ៊ែរ​សឺវី​ស​ខូ​អិល​ធី​ឌី ចាប់ផ្តើម​លក់​ឆ្នោត​កោស​រង្វាន់​ផ្តល់​សុជន​ភាព​

​ភ្នំពេញ​ ៖ នៅ​ថ្ងៃ​ទី ០១ ខែ​មករា ឆ្នាំ  ២០១៥​ក្រុមហ៊ុន​ទូល​វែល​ហ៊ែ​រ សឺ​វី​ស ខូ​អិល​ធី​ឌី បាន​សម្ពោធ ដំណើរការ​បើក​លក់​ឆ្នោត​កោស​រង្វាន់​ផ្តល់​សុជនភាព​ដែលមាន ប្រាក់រង្វាន់​ច្រើនជាងគេ តម្លៃ  ១៥​ម៉ឺន​ដុល្លារ រថយន្ត​មួយ​គ្រឿង  ជូន​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​កោស ដើម្បី​សេចក្តីស្រឡាញ់​ស្វែងរក សំណាង​ក្នុង​ភាព​រីករាយ ។​

​ពិធី​សម្ពោធ​បាន​ប្រព្រឺត្តធ្វើ  ឡើង​នៅ​ពហុកីឡាដ្ឋាន​ជាតិ អូឡាំពិក​ដោយ​មាន​ការ​ចូលរួម ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ  សុខា អគ្គមេបញ្ជាការ​រង​ក​ង  យោធពលខេមរភូមិន្ទ និង​ជា  មេបញ្ជាការ​កងរាជអាវុធហត្ថ  លើ​ផ្ទៃ​ប្រទេស ឯកឧត្តម ឃួ​ង  ស្រេង អភិបាលរង​រាជធានី  ភ្នំពេញ និង​មន្ត្រី​កាកបាទ​ក្រហម កម្ពុជា អ្នកមុខអ្នកការ និង​ភ្ញៀវ កិត្តិយស​ជាតិ និង​អន្តរជាតិ​ជា ច្រើន​ទៀត ។​

​លោក Li Yu Bin អគ្គនាយក​ក្រុមហ៊ុន​ខ្មែរ​ទូល​វែល ហ៊ែរ​សឺ​វី​ស ខូ​អិល​ធី​ឌី បាន​ថ្លែង សន្ទរកថា​ស្វាគមន៍​គណអធិបតី  ដោយ​លោក​បាន​ឱ្យដឹងថា​ក្រុម ហ៊ុន​ខ្មែរ​ទូល​វែល​ហ៊ែរ​សឺវី​ស ខូ​អិល​ធី​ឌី បាន​ទទួល​សិទ្ធិ​លក់  ឆ្នោត​សុខុមាលភាព​ចិន​នៅ​ខេត្ត សំខាន់​ប្រទេស​ចិន​មាន​ដូចជា  ខេត្ត​ហឺ​ណាន ខេត្ត​ក្វាង​តុង និង ខេត្ត​ឡៅ​និន ចាប់តាំងពី​ឆ្នាំ ២០០២​មក​ហើយ​ទទួលបាន លទ្ធផល​ល្អ​ជា​យូរអង្វែង ។​

​លោក​អគ្គនាយក​ក្រុមហ៊ុន  បានឱ្យដឹងថា ដោយ​មាន​ការ  គាំទ្ររ​បស់ឆ្នោត​សុខុមាលភាព ប្រទេស​ចិន ក្រុមហ៊ុន​ខ្មែរ ទូល វែល​ហ៊ែរ​សឺវី​ស ខូ​អិល​ធី​ឌី ត្រូវ បាន​បង្កើតឡើង​នៅ​ឆ្នាំ​២០១៤  នៅ​កម្ពុជា​នា​ទីក្រុង​ភ្នំពេញ ដោយ​ផ្អែក​លើ​គោលការណ៍  “​សង្គ្រោះ​មហន្តរាយ​ភាពក្រីក្រ  និង​អាជីព​ផ្តល់​សេវា​សុខុមាល ភាព​ជូន​សង្គម​”​ដោយ​ក្រុមហ៊ុន បាន​ផ្តល់​ជំនួយ​ដើម្បី​ជនរងគ្រោះ មហន្តរាយ​ចាស់ជរា ជនពិការ  កុមារកំព្រា និង​គ្រួសារ ដែល មាន​ទុក្ខ​លំបាក​ខ្លាំង ។​

​ដើម្បី​ប្តេជ្ញាចិត្ត​ធ្វើឱ្យ​រីកចំរើន  ខាង​អាជីព​សុខុមាលភាព​នៃ អាជីវកម្ម​ឆ្នោត​ក្រុមហ៊ុន​កំពុងតែ បន្ថែម​ទុនវិនិយោគ​លើ​វិស័យ សុខុមាលភាព​សង្គម​កម្ពុជា​យក ការជួយ​សង្គ្រោះ​ក្នុង​ការជួប ប្រទះ​គ្រោះមហន្តរាយ​ជួយ​ភាព ទុរគត​ជា​ឆន្ទៈ​ចម្បង​របស់​ក្រុម ហ៊ុន​បម្រើ​ដល់​មនុស្ស​លោក​ផ្តល់ សុភមង្គល​ជូន​មហាជន​តបស្នង ដល់​សង្គម ។​

​ក្រុមហ៊ុន​នឹង​យក​រាជធានី  ភ្នំពេញ ធ្វើជា​មូលដ្ឋាន​ហើយ  មាន​គម្រោង​នឹង​បន្ត​ពង្រីក​វិស័យ  ឆ្នោត​សុខុមាលភាព​ជា​ទ្រង់ទ្រាយ ធំ​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន ដូចជា ខេត្ត​ព្រះសីហនុ ខេត្ត​បាត់ ដំបង និង​ខេត្ត​សៀមរាប និង​ធ្វើ  ឱ្យ​អាជ្ញាធរ​ដែនដី​ទទួលបាន​ប្រាក់ ចំណូល ចំណែក​ប្រជាពលរដ្ឋ  អាច​ស្វែងរក​សំណាង​ក្នុង​ភាព រីករាយ​ទៅលើ​ឆ្នោត​កោស​ផ្សង សំណាង​របស់​ក្រុមហ៊ុន​ខ្មែរ​ទូល វែល​ហ៊ែ​រ សឺ​វី​ស ខូ​អិល​ធី​ឌី ។​

​ទន្ទឹមនឹងនោះ​ដែរ ខ្មែរ​ទូល  វែល​ហ៊ែរ​សឺវី​ស ខូ​អិល​ធី​ឌី បាន  ផ្តល់ជំនួយ​អង្ករ​សប្បុរសធម៌ ចំនួន​២០​តោន ជូន​ដល់​កាកបាទ  ក្រហម​កម្ពុជា​ដែលមាន​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌតិ ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​កាកបាទ​ក្រហម កម្ពុជា​ដើម្បី​យក​ទៅ​ចែកជូន ប្រជាពលរដ្ឋ​ដែល​ជួប​ទុក្ខលំបាក​។​

​ក្រុមហ៊ុនុ​ខ្មែ​រទូល​វែល​ហ៊ែ​រ  សឺ​វី​ស ខូ​អិល​ធី​ឌី បានចាប់ផ្តើម  លក់​ឆ្នោត​កោស​ផ្សងសំណាង ជំហាន​ដំបូង​នៅ​ពហុកីឡាដ្ឋាន អូឡាំពិក ពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី​១៥  ខែ​មករា ឆ្នាំ​២០១៥ វេលា​ម៉ោង  ១០​ព្រឹក ដល់​ម៉ោង ៩​យប់ ជា រៀងរាល់ថ្ងៃ ហើយ​នៅ​ថ្ងៃ​សម្ពោធ  និង​ថ្ងៃ​បន្តបន្ទាប់​គេ​ឃើញ​មាន ភ្ញៀវ​និង​ប្រជាពលរដ្ឋ​ចូលរួម ទិញ​ឆ្នោត​កោស​ផ្សងសំណាង យ៉ាងច្រើន​កុះករ​ដើម្បី​ចូលរួម ការអភិវឌ្ឍ​សង្គមជាតិ ៕

2015_01_07c 2015_01_07c (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.