ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ស​ម្តេចតេជោ​​ ​​​ហ៊ុ​​ន​​​ សែ​​​ន​ ​​ទ​ទួល​យ​ក ​​ការ​អ​ញ្ជើ​ញ​​រប​ស់ លោ​​ក​ ​ដូ​​​​​ណា​​​​ ល់​​​​ត្រាំ ចូល​រួ​​ម​​​កិច្ចប្រ​ជុំ​​កំ​ពូ​ល​​ពិ​សេ​ស ​អា​ស៊ាន​​​-​​អា​មេ​រិ​ក​​

រា​ជ​ធានី​​ភ្នំ​ពេ​ញ ​៖ ​ស​ម្តេច​ ​ហ៊ុ​ន​ សែ​ន​ ​នាយ​ក​រដ្ឋ​មន្ត្រី​​​កម្ពុ​ជា​ នៅ​​ថ្ងៃ​ទី​​២​៦ ​ខែ​វិ​ច្ឆិកា​ ឆ្នាំ​​​២០​១៩​​ ​បាន​​ផ្ញើ​លិ​ខិត​​​ឆ្លើ​យត​ប​​មួ​យ​ច្បា​ប់​​ទៅ​​លោ​ក​ ដូ​​​ណា​​ល់​​ត្រាំ ​ប្រ​ធា​នាធិ​ប​តី​​ស​ហ​រដ្ឋ​អា​មេ​រិក​ ​បន្ទា​ប់​ពី​​ប្រ​ធានា​ធិ​បតី​​ប្រ​ទេ​ស​​ម​ហាអំ​ណា​ច​​មួ​យ​​​នេះ ​បា​ន​​ផ្ញើ​លិខិ​ត​​ចំ​នួ​ន​​២​​ច្បា​ប់​​ជូ​ន​ ស​ម្តេ​ច ​ហ៊ុ​ន​ សែ​ន​ ​ដែល​​ខ្លឹ​ម​សារ​​​ក្នុ​ង​​លិខិ​ត​​​នោះ ​ដោយ​​ស​ហរ​ដ្ឋ​អាមេ​រិ​ក​​ប​​ញ្ជា​​​ក់​​ជំ​ហរ​​​ចង់​​​ប​ង្កើត​​​ទំនា​ក់​ទំ​ន​ង​​ចំ​ណ​ងមិ​ត្ត​ភា​ព​​ទ្វេ​ភា​គី​​ឲ្យ​​​កាន់​តែ​​ប្រ​សើ​រ​​ថែ​ម​ទៀត​ ​។ ​ទ​ន្ទឹម​​​នោះ​​ស​ហ​រដ្ឋ​អា​មេរិ​ក​​ស​ន្យា​ គោ​រ​ព​​អ​ធិប​តេ​យ្យភា​ព​​​រប​ស់​​ក​​​ម្ពុ​​ជា​ ហើ​យ​​​មិន​​​គាំទ្រ​​​ចំពោះ​​​កា​រផ្លា​ស់​ប្តូរ​​រ​បប​​​នោះឡើ​យ​ ។​​
​ ​
​ចំណែក​លិខិត​របស់​សម្តេច ហ៊ុន សែន ផ្ញើជូន​លោក ដូ​ណា​ល់​ត្រាំ ក៏​បង្ហាញ​ផងដែរ​នូវ ការកោតសរសើរ​ចំពោះ​សារ​ដ៏​ច្បាស់លាស់​របស់លោក ត្រាំ ស្តីពី​ការប្តេជ្ញាចិត្ត​របស់​សហ​រដ្ឋ អាមេរិក ចំពោះ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​អាមេរិក​និង​តួនាទី​ស្នូល​របស់​អាស៊ាន ។ សម្តេច​បន្តថា ដោយហេតុ​ផល​នេះ ខ្ញុំ​មានបំណង​ដ៏​ជ្រាលជ្រៅ​ក្នុងការ​ជំរុញ​ទំនាក់ទំនង​នេះ បន្ថែមទៀត​និង​សូម​ទទួលយក​ការអញ្ជើញ​របស់​ឯកឧត្តម ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស អាស៊ាន​-​អាមេរិក​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ​២០២០ នៅ​សហរដ្ឋអាមេរិក​។​
​ ​
​សម្តេច​លើកឡើងថា អំពី​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំងពីរ ខ្ញុំ​សូម​ឯកភាព​ជាមួយ ឯកឧត្តម​ដែលថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​បាន​ឆ្លងកាត់​នូវ​ដំណាក់កាល​តឹងតែង​និង ធូ​ស្រាល​ជា​បន្តបន្ទាប់ ។ ទោះយ៉ាងណា​ក៏ដោយ​ខ្ញុំ​យល់ថា យើង​មិនត្រូវ​ឲ្យ​ខ្លួន​យើង​ក្លាយជា ចំណាប់ខ្មាំង​នៃ​ទំព័រ​ខ្មៅ​ងងឹត​ខ្លះ​នៃ​ប្រវត្តិសាស្ត្រ​របស់​យើង​នោះទេ ។ មាន​ដំណាក់កាល​ដ៏ ស្រស់បំព្រង​ជាច្រើន​ផ្សេងទៀត ដែលមាន​សារៈប្រយោជន៍​ក្នុងការ​បំពាក់បំប៉ន​ពូន​ជ្រុំ​សំរាប់ធ្វើ ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​និង​ប្រជាជន​យើង​ទាំងពីរ​កាន់តែ​មានការ​រីកលូតលាស់​ថែមទៀត​។
​ ​
​សម្តេច​បញ្ជាក់​បន្ថែមថា នៅពេល​បច្ចុប្បន្ននេះ​មួយផ្នែក​នៃ​វិបុលភាព​របស់​ប្រជាជន កម្ពុជា​គឺ​ពិតជា​បានមកពី​លទ្ធផល​នៃ​ការចូលរួម​វិភាគទាន​របស់​ប្រជាជន និង​រដ្ឋាភិបាល​សហ រដ្ឋ​អាមេរិក ដោយ​ចាប់ផ្តើម​ពី​ការធ្វើ​ប្រជាធិបតេយ្យ​នូ​ប​នីយកម្ម​ដោយ​សន្តិវិធី​ដល់​ការកសាង ប្រទេសជាតិ អភិបាលកិច្ច​សង្គម​និង​ការទទួលបាន​ការចូល​ទីផ្សារ​ដ៏​ទូលំទូលាយ​របស់​សហរ​ដ្ឋ អា​មេ​រិក ។ ខ្ញុំ​សូម​ថ្លែង​អំណរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កាយវិការ​ដ៏​សប្បុរសធម៌​នេះ ។ សំខាន់បំផុត​ខ្ញុំ​ទទួលបាន​នូវ​ការធានា​តាមរយៈ​ការអះអាង​ដ៏​ជាក់លាក់​របស់​ឯកឧត្តម​ក្នុងការ ស្វែងរក​ការចូលរួម​ដ៏​ពិតប្រាកដ​មួយ​ក្នុងការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ សេរីភាព​បុគ្គល​និង នីតិរដ្ឋ​ជាជាង​ការផ្លាស់ប្តូរ​របប ។

​សម្តេច​លើកឡើងថា ជា​ប្រទេសមួយ​ដែលមាន​លទ្ធិប្រជាធិបតេយ្យ​ដ៏​ក្មេងខ្ចី ឯកឧត្តម​ប្រហែលជា​អាច​ទទួលស្គាល់​ការតស៊ូ​របស់​យើងខ្ញុំ​ក្នុងការ​ស្វែងរក សន្តិភាព​ពេញលេញ​មួយ​ដែលជា​លក្ខខណ្ឌ​មិនអាច​ខ្វះ​បាន មុន​ពេលដែល​យើងខ្ញុំ​អាច កសាង​ប្រទេស​ឡើងវិញ ដោយ​ប្រកាន់ខ្ជាប់​នូវ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពហុបក្ស ។ ខ្ញុំ​សូម​ថ្លែង អំណរគុណ​ចំពោះ​ការយោគយល់​និង​ការអត់ធ្មត់​របស់​ឯក​ឧ​ត្ត​ម​ចំពោះ​បញ្ហា​អស់ទាំង​នេះ ហើយ​ខ្ញុំ​មាន​សេចក្តី​រីករាយ​ឲ្យ​ក្រុមការងារ​កិច្ចការបរទេស​របស់​យើងខ្ញុំ​ធ្វើការ​ជាមួយ​ក្រុម​ការ ងារ​កិច្ចការបរទេស​របស់​ឯកឧត្តម ដើម្បី​ស្តារ​ទំនុកចិត្ត​និង​ភាពជឿជាក់​ឡើងវិញ​នឹង​កសាង ឡើងវិញ​នូវ​ចំណងមិត្តភាព​រវាង​ប្រទេស​និង​ប្រជាជន​យើង​ទាំងពីរ​ដូចដែល​ឯកឧត្តម​បាន បញ្ជាក់​នៅក្នុង​លិខិត​របស់​ឯកឧត្តម ៕

​សូម​អាន​ខ្លឹមសារ​ទាំងស្រុង​នៃ​សារលិខិត​របស់​សម្តេច ហ៊ុន សែន ធ្វើ​ជូន​លោក ដូ​ណា​ល់​ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក ៖

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2026 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.