ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​បទល្មើស​នេសាទ​គ្រប់​ប្រភេទ​កើត​មាន​ដូច​ភ្លៀងរលឹម​ក្នុង​ឆ្នាំ​២០១៤​នៅ​ឃុំ​កំពង់​ឃ្លាំង​

ខេត្តសៀមរាប​ ៖ សកម្មភាព​បទល្មើស​នេសាទ  ជាច្រើន​ប្រភេទ​មានដូចជា​អ៊ុយ​, ឆ្នុក​, រុញ​ស៊ី​ប​, អូស​អួន​, អូស លៀស្ប​ស្បៃ​មុង​ជាដើម កំពុង   កើតមាន​នៅក្នុង​ភូមិសាស្ត្រ​ឃុំ កំពង់​ឃ្លាំង​ជា​យូរយា​ណាស់​មក ហើយ​ដោយ​ប្រជាពលរដ្ឋ​ដាក់ ការសង្ស័យ​ថា​មាន​ការឃុបឃិត គ្នា​ជា​ប្រព័ន្ធ​ពី​ថ្នាក់​ក្រោម​រហូត  ដល់​ថ្នាក់លើ​នៅក្រោម​ការដឹក នាំ​ផ្ទាល់​របស់​លោក ព្រិ​ន្ទ សាវិន  នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត សៀមរាប​បាន​ធ្វើឱ្យ​បទល្មើស កើតឡើង​ដូច​ភ្លៀងរលឹម​ដោយ ពុំមាន​ចំណាត់ការ​ណា​មួយ​ថ្មី ទៀត​របស់​អាជ្ញាធរ​ជុំវិញ​ខេត្ត នេះ​ដើម្បី​ឱ្យ​បទល្មើស​នេសាទ ថមថយ​ចុះ​នោះ​ឡើយ ។​

​ប្រជា​នេសាទ​បាន​ឱ្យដឹងថា  ឧបករណ៍​នេសាទ​ល្មើសច្បាប់ មានដូចជា ឆ្នុក​, ប័រ​,​សាច់​សៃ​,  ម៉ុង​ក្រឡា​ញឹក​ជាដើម​កំពុង​កើត មាន​ដូច​ភ្លៀងរលឹម​នៅ​តាម​មាត់ ព្រែក​នានា​ក្នុង​ភូមិសាស្ត្រ​ឃុំ កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដោយ​សមត្ថកិច្ច  ជំនាញ​មួយ​ចំនួន​បាន​រង​ការ​ចោទ ប្រកាន់​ថា​ទ​ទូល​សំណូក​ឬ​ក៏​ដាក់ ខែ​ពី​អ្នកប្រព្រឹត្តិ​បទល្មើស​នេសាទ គ្រប់​ប្រភេទ​ទាំងនោះ​ជា​ច្រើន ឆ្នាំ​មកហើយ ទើប​គេ​សង្កេត  ឃើញថា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ  ផល​ត្រី​កាន់តែ​ថយចុះ​ជា​លំដាប់ ដែល​បណ្តែតបណ្តោយ​ឱ្យ​ពល រដ្ឋ​មួយ​ចំនួន​បង្ខំចិត្ត​ទទួលទាន​ត្រី ចិញ្ចឹម​ដែល​គេ​យកមក​លក់​នៅ តាម​ទីផ្សារ​ទៅវិញ ព្រោះ​ត្រី  ធម្មជាតិ​ត្រូវបាន​ហិនហោច​ស្ទើរ ទាំងស្រុង​ទៅ​ហើយ ។​

​ប្រភព​បាន​បន្ត​ឱ្យដឹងថា បទ  ល្មើស​ប្រភេទ​ឆ្នុក​ដែល​កើតមាន ច្រើនជាងគេ​គឺ​នៅក្នុង​ភូមិសាស្ត្រ ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម  ក្រោម​ការគ្រប់គ្រង​ដោយ​សមត្ថ កិច្ច​ចម្រុះ​ជា​ពិសេស​ខាង​ជំនាញ រដ្ឋបាល​ជលផល​ដែល​មាន​លោក  ហោ ឡា ជា​នាយ​សង្កាត់រដ្ឋបាល   ជលផល​កំពង់​ឃ្លាំង និង​លោក  រឹ​ម សំ​អ៊ុន ជា​នាយ​ផ្នែក​រដ្ឋបាល  ជលផល​សូទ្រនិគម ។ ហើយ  ក្រុម​អ្នកនេសាទ​នៅ​តំបន់​នោះ តែងតែ​មិន​ហ៊ាន​មើល​រំលង សមត្ថកិច្ច​ខាងលើនេះ​ទេ បើ​មិន ដូច្នេះ​គេ​នឹង​មាន​វិធានការ​បង្ក្រាប យក​ស្នាដៃ​ជូន​ថ្នាក់លើ​មើល លេង​ជាក់​ជាមិនខាន ។​

​ប្រភព​បាន​បន្តទៀតថា ក្នុង  ឆ្នុក​មួយ​កន្លែង​ត្រូវ​បង់​ឱ្យ​សម​ត្ថ កិច្ច​ចម្រុះ​សម្រាប់​ចែកចាយ​គ្នា ចំនួន ១​លាន​រៀល ទៅ ១​លាន  កន្លះ ក្នុង​មួយ​រដូវ​កាល ហើយ  ប​ច្ច​ប្បន្ន​នៅ​ភូមិសាស្ត្រ​ខាងលើ ត្រូវ​គេ​ប្រមូល​បាន​ចំនួន​៨០% នៃ ចំនួន​សរុប​ទាំងអស់ ។ ប្រភព បាន​បញ្ជាក់​ទៀត​ថា​នៅ​ឃុំ​កំពង់ ឃ្លាំង មាន​បទល្មើស​ជា​ច្រើន  ប្រភេទ​ដែល​មាន​ឈ្មួញ​ជនជាតិ វៀតណាម​ជា​អ្នកកាង​នៅ​ពី  ខាងក្រោយ​ខ្លង​រងចាំ​បង់លុយ  ជូន​សមត្ថកិច្ច​ជា​ថ្នូរ​នឹង​ការមិន ការចុះ​បង្ក្រាប ។​

​ទាក់ទិន​នឹង​ការលើកឡើង  ខាងលើ​នេះ​ដែរ លោក ព្រិ​ន្ទ  សាវិន នាយ​ខណ្ឌ​រដ្ឋបាល​ជល   ផល​ខេត្តសៀមរាប​មិនអាច​សុំ ការពន្យល់​ពី​លោក​បាន​ទេ​ជុំវិញ បញ្ហា​បទល្មើស​នេសាទ​ដែល កើត​មាន​ពេញ​ផ្ទៃ​បឹង​ទន្លេសាប នៃ​ខេត្ត​សៀមរាប ។ ចំណែក លោក ហោ ឡា នាយ​សង្កាត់  រដ្ឋបាល​ជលផល​កំពង់​ឃ្លាំង​ក៏ មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន ដែរ​ពី​ករណីនេះ​។​ជាមួយគ្នា​នោះ ដែរ លោក រឹ​ម សំ​អ៊ុន នាយ  ផ្នែក​រដ្ឋបាល​ជលផល​គ្រប់គ្រង ពីរ​ស្រុក​ខាងលើ​ក៏​មិន​អាច​ទំនាក់ ទំនង​បានដែរ តែ​ទៅះ​បីយ៉ាង ណា​អ្នកសារព័ត៌មាន​នឹង​ព្យាយាម​ទាក់ទង​សុំ​ការបំភ្លឺ​នៅ ពេល​ក្រោយ ។​

​គេ​នៅ​ទន្ទឹង​រងចាំ​មើលថា  តើ​ឯកឧត្តម ឃឹម ប៊ុន​សុង ឯកឧត្តម ណៅ ធួ​ក ប្រធាន រដ្ឋបាល​ជលផល​នឹងមាន​ចំណាត់ ការ ព្រមទាំង​ធ្វើការ​ដុស​ក្អែល  មន្ត្រីក្រោមឱវាទ​មួយចំនួន​ដែល ប្រព្រឹត្តិ​អំពើ​ពុករលួយ​ធ្វើ​យ៉ាង ណា​ដើម្បី​ឱ្យ​ផល​ត្រី​កើនឡើង វិញ ៕

2015_01_07c (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.