ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជា​ព​លរ​ដ្ឋ ជា​ង​៥០​០គ្រួ​សារ​ ​ទ​ទួល​បា​ន កា​រផ្ត​ល់​​គ្រា​ប់​ពូជ​សណ្តែ​ក​បាយ​ និ​ង​កូ​នស្វា​យច​ន្ទី ​

ខេត្ត​កំព​ង់​ធំ ៖ ​នៅ​ថ្ងៃទី​២១​ ​ខែវិ​ច្ឆិ​កា ​ឆ្នាំ​២០​១៩​ ​ឯក​ឧ​ត្ត​ម ​សុខ​ ​លូ ​អភិ​បា​លនៃ​គ​ណៈអ​ភិ​បាល​ខេ​ត្តកំ​ព​ង់ធំ​ អ​ញ្ជើ​ញ​ជាអិ​បតី​ក្នុ​ងក​ម្ម​វិធី​ចែក​គ្រា​ប់ពូ​ជ ​សណ្ដែ​ក​បាយ​១១​.០​៥០​គី​ឡូក្រា​ម ​និង​ពូ​ជកូ​ន​ស្វាយ​ចន្ទី​ ​៨​៩.​៧០​០ដើ​ម ​ដល់​សប្ប​ទា​និក​ចំនួ​ន​៥៥​៩​គ្រួសា​រ​ ដែ​ល​រស់​នៅលើ​ដី​សង្គ​ម​កិច្ច​ ​និង​ការ​អ​ភិវ​ឌ្ឍ សេ​ដ្ឋ​កិច្ច​ជំ​ហាន​២​ (​L​A​SE​D ​II​) នៅឃុំដូង ស្រុ​ក​ប្រា​​សាទ​ប​ល្ល័ង្ក​ ខេ​ត្ត​កំព​ង់ធំ​ ​។

ក្នុងឱកាសនោះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា គ្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍ សេដ្ឋកិច្ចជំហាន២ (LASED II) ផ្តល់ជូនប្រជាពលរដ្ឋ ដែលខ្វះខាតដីលំនៅឋាន និងដីកសិកម្ម។ ដែលក្នុងនោះ គម្រោងបាន ផ្តល់ដីលំនៅឋានទំហំ ៣០ម៉ែត្រx៤០ម៉ែត្រ និងដីកសិកម្មចំនួន ២ហិកតា ក្នុងមួយគ្រួសារ។ ហើយចែកជូនសម្ភារៈកសិកម្ម កូនឈើហូបផ្លែ និងសម្ភារៈសម្រាប់ធ្វើលំនៅឋាន ជាច្រើនរួមមក ហើយដែរ។ លោកនេះ គឺ គម្រោងបានផ្តល់គ្រាប់ពូជកសិកម្មសម្រាប់យកទៅបង្កបង្កើនផល បន្ថែមទៀត ជូនដល់កសិករ ដែលជាសប្បទានិក ដើម្បីលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាតទាំង៥៥៩បន្តទៀត។ ឯកឧត្តម បញ្ជាក់ថា ដីសម្បទានសង្គមកិច្ចដែលគម្រោង LASED II ចែកជូនបងប្អូននៅពេលនេះ គឺជាដីរបស់រដ្ឋ មិនមែនជាដីកម្មសិទ្ធរបស់បុគ្គលណាម្នាក់ នោះទេ។ ហើយដីនេះគឺជាកម្មសិទ្ធិរបស់បងប្អូនស្របច្បាប់ ដូច្នេះសូមបងប្អូនខិតខំយកគ្រាប់ពូជ និងកូនឈើដែលទទួលបានក្នុងពេលនេះ និងលើកមុនៗយកទៅដាំដុះថែទាំឲ្យបានល្អ។ សូមកុំលក់ដីនេះ ទុកជាកេរ្ដិ៍សម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត៕

លោក យ៉ូវ សេងគុណ នាយកគ្រប់គ្រងគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) បញ្ជាក់ដែរថា គម្រោងបានផ្តល់ជូនជាបន្តបន្ទាប់ ដែលរួមមានដីឡូតិ៍លំនៅឋាន ទំហំ ៣០ម៉ែត្រx៤០ម៉ែត្រ ដីកសិកម្មទំហំ ២ហិកតា សម្ភារៈកសិកម្ម ៨មុខមាន កូនឈើហូបផ្លែចំនួន៥មុខ សម្ភារៈសម្រាប់សាងសង់លំនៅឋានមួយចំនួនរួចមហើយ។ លើកនេះផ្តល់ជូនគ្រាប់ជូនពូជកសិកម្ម ដែលមានគ្រាប់សណ្តែកបាយ ១១.០៥០គីឡូក្រាម និងកូនស្វាយចន្ទីរ ចំនួន ៨៩.៧០០ដើម ដល់សប្បាទានិកចំនួ៥៥៩គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន គ្រប់សណ្តែកចំនួន ១៧ គីឡូក្រាម និងកូនស្វាយចន្ទីរចំនួន ចំនួន១៣៨ដើម ស្មើរគ្នា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.