ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រាក់បៀវត្ស​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​នឹង​ចាប់ផ្តើម ឡើង​ជា​បន្តបន្ទាប់​ជា​លក្ខណៈ​កាំជណ្តើរ​ទៅតាម​លទ្ធភាព​របស់​កម្ពុជា​

​ខេត្ត​ត្បូងឃ្មុំ​ ៖ នៅក្នុង​កម្មវិធី​បើក​ការដ្ឋាន សាងសង់​អគារ​រដ្ឋបាល​សាលា ខេត្ត​ត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃទី​០៥ ខែ  មករា ឆ្នាំ​២០១៥ សម្តេច​អ​គ្ក  មហា​សេនាបតី​តេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា បាន​មានប្រសាសន៍ ថា ២៥ ថ្ងៃ​ទៀត មន្ត្រីរាជការ  នឹង​កងកម្លាំងប្រដាប់អាវុធ​របស់ កម្ពុជា នឹង​ទទួលបាន​ប្រាក់ខែ​ថ្មី  កើនឡើង​ខ្ពស់​ជាង​មុន​ដែល ជា​លទ្ធភាព​អាចទៅរួច​របស់ កម្ពុជា ។​

​មន្ត្រីរាជការ​កងកម្លាំង​ប្រ  ដាប់​អាវុធ​ទាំងអស់​បាន​ស្វាគមន៍  និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ ចំណាត់ការ​តម្លើង​ប្រាក់បៀវត្សរ៍ ជូន​ពួកគាត់ ដើម្បី​លើក​តម្កើង  ជីវភាព​រស់នៅ និង​គ្រួសារ ព្រម  ទាំង​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ   សម្តេច​តេជោ​ដែល​តែងតែ​គិត ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី  បាន​មានប្រសាសន៍​បន្ត​ទៀត​ថា  ចាប់ពី​ខែ​មករា ឆ្នាំ​២០១៥ នេះ តទៅ ប្រាក់ខែ​មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ​នឹង​ចាប់  ផ្តើមឡើង​ជា​បន្តបន្ទាប់​ជា លក្ខណៈ​កាំជណ្តើរ​ទៅតាម​លទ្ធ  ភាព​របស់​កម្ពុជា ។​

​សម្តេច​តេជោ​បាន​បន្តទៀត  ថា សម្តេចខ្លួនួ​ឯង​ផ្ទាល់​ចង់ឱ្យ  ប្រាក់ខែ​មន្ត្រីរាជការ​ឡើង​រហូត ដល់ ១​ពាន់​ដុល្លារ​ឯណោះ ប៉ុន្តែ  លទ្ធភាព​របស់​កម្ពុជា​ពេលនេះ ទៅ​មិនទាន់រួច​ទេ ប៉ុន្តែ​ទៅ​ជា  យ៉ាង​ណា​រាជរដ្ឋាភិបាល​នឹង​ខិត ខំ​ឡើង​ជា​បន្តបន្ទាប់​ទៀត យើង  មាន​កម្មវិធី​ឡើង​ប្រាក់ខែ​តាម លក្ខណៈ​កាំជណ្តើរ​យើង​មិន​អាច ហោះ​តាម​ឧទ្ធម្ភាគចក្រ​បានទេ​។​

​សូមបញ្ជាក់​ថា ខេត្ត​ត្បូងឃ្មុំ  ដែល​ទើប​បង្កើត​ថ្មី​នេះ ជា​ខេត្ត  ដែល​កាត់​ចេញពី​ខេត្ត​កំពង់ចាម  មាន​ផ្ទៃក្រឡា​ជិត ៥​ពាន់​គីឡូ  ម៉ែត្រការ៉េ មាន​ក្រុង​ចំនួន​មួយ  ស្រុក​ចំនួន​ប្រាំមួយ ឃុំ​-​សង្កាត់ ចំនួន​៦៤ មាន​ប្រជាពលរដ្ឋ​ជាង  ៧៥​ម៉ឺន​នាក់ ហើយ​បាន​ប្រារឰ  ពិធី​បើក​ការដ្ឋាន​សាងសង់​អគារ រដ្ឋបាល​សាលាខេត្ត​ស្ថិត​នៅ​ព្រៃ ម៉ៃ​សាក់ ដងទង់ ក្នុង​ឃុំ​ស្រឡប់  ស្រុក​ត្បូងឃ្មុំ ៕

2015_01_07c (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.