ព័ត៌មាន​ថ្មី
សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​ | សម្តេចធិ​ប​តី​ ​នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី​ ​ផ្ញើ​សា​រ​លិ​ខិ​ត​ជូ​ន​ព​រ​ ​ស​​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​​ក​ម្ពុ​ជា​ ​ក្នុ​ង​ឱ​កា​ស​ពិ​​ធី​ច​ម្រើ​ន​ជ​ន្មា​យុ​គម្រ​ប់​៧​​៣​ឆ្នាំ​ ​ឈា​ន​ចូ​ល​៧​៤​​ឆ្នាំ | ឯកឧត្តម​ឧ​ប​​នា​យ​ក​រ​ដ្ឋ​ម​​ន្ត្រី ​​ប្រា​ក់​​ ​សុ​ខុ​ន​ ​​ប្រ​មុ​ខ​កា​រ​ទូតកម្ពុជា រួ​ម​ជា​មួ​យ​​ប​ណ្តា​អ​ង្គ​ទូ​ត​ប​រ​ទេ​ស​ប្រ​ចាំ​នៅ​ក​ម្ពុ​ជា​ ​អ​ញ្ជើ​ញ​ទៅ​ពិ​និ​ត្យ​​មើ​ល កា​រ​​ខូ​ច​ខា​ត នៅ​ស្រុ​ក​ប​ន្ទា​យ​​អំ​ពិ​ល​ ​ខេ​ត្ត​​ឧ​ត្ត​រ​មា​ន​ជ័​យ​ | សមាជិ​ក​​​គ​ណ​ប​ក្ស​​អ​​តី​ត​មេ​ដឹ​ក​នាំ​ប៉ាគី​​ស្ថា​ន​ ​ជា​ង ​​១​០០​នា​​ក់​​​ ត្រូ​វ​បា​ន​ចា​ប់​ខ្លួ​ន​​​ដា​​ក់​ព​ន្ធ​​នា​គា​រ​ | មេទ័ពក​​ម្ពុ​ជា ប្រា​​ប់​អ​នុ​ព័​ន្ធ​យោ​ធា​ និ​​ង​ទូ​ត​នា​នា​១​៣​ប្រ​ទេ​ស​ថា​ ថៃ​ចា​​ប់​ទា​ហា​ន​ក​ម្ពុ​ជា​២​០​នា​ក់​ ​​(​រ​ត់​រួ​ច​ម្នា​ក់​ ​ស​ង្ស័​​យ​ស្លា​ប់​២​នា​ក់)​ ​​ក្រោ​យ​បទ​​ឈ​ប់​បា​ញ់ ​ចូ​ល​ជា​ធ​រ​មា​ន ដោ​យ​​ទា​ហា​ន​ថៃ​ ធ្វើ​ជា​ម​ក​ចា​ប់​ដៃ​ ​​ជា​មួ​យ​ទា​ហា​ន​ក​​ម្ពុ​ជា នៅ​​ស​ម​រ​ភូ​មិ​ជាំ​តែ​​ ​រួ​ច​ហើ​យ​ភ្ជ​ង់​ចា​ប់​ខ្លួ​ន​តែ​ម្ត​ង​ ​ម​ក​ទ​ល់​​ពេ​លនេះ​ ​មិ​ន​ទា​ន់​ដោះ​លែ​ង​ | ដល់ម៉ោ​ងប​ទ​ឈ​​ប់​បា​ញ់ ​នៅ​ស​ម​រ​ភូ​មិ​ជួ​រ​មុ​​ខ​ ​ស្ងា​ត់​កា​រ​ប្រ​យុ​ទ្ធគ្នា​ ​គិ​ត​ត្រឹម​ម៉ោ​ង​០​០​៖៣​០​​នា​ទី | សម្តេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​​ន ប្រ​​ធា​ន​ព្រឹ​ទ្ធ​ស​ភា​នៃ​ក​ម្ពុ​ជា​ ៖​ ​«​ស​មិ​​ទ្ធិ​ផ​ល​នៃ​គំ​និ​​ត​ផ្តួ​ច​ផ្តើ​ម​​ដ៏​ប្រ​ពៃ​រ​ប​​ស់​​ ​ឯ​ក​ឧ​ត្ត​​ម​ ​ដូ​ណា​ល់​ ​ត្រាំ​ ​ ​បា​ន​ស​ង្រ្គោះ​ជី​វិ​ត​ម​នុស្ស​ ​រា​ប់​ពា​ន់​ម៉ឺ​ន​នា​ក់​ពី ​ស​ង្រ្គា​ម​ក​ម្ពុ​ជា​និ​ង​ថៃ​»​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប៉ូ​លី​សស្រុ​ក​ស្ទោង ក្រ​បួ​ចបា​ន ស្រ្តី​ជើង​ល្អដៃឆើ​ត​ ដែ​ល​ចាប់​ព​ង្រ​ត់ ក្មេ​ង​យ​កម​ក​លក់ ដូ​ច​លក់​នំ​ចំណី

ខេត្ត​កំ​ពង់ធំ​ ៖​ ​ហេ​តុ​កា​រ​ដែ​លប​ណ្តា​លឲ្យ​មា​ន​ការ​ភ្ញា​ក់ផ្អើ​ល​មួ​យ ​បា​ន​កើ​តឡើ​ង​នៅ​ក្នុ​ងផ្សា​រ​ស្រុក​ស្ទោ​ង ​ខេត្ត​កំព​ង់ធំ​ដែល​ប​ណ្តាល​ម​កពីមា​ន​ស្រ្តី​ម្នាក់​បា​ន​ចាប់​ក្មេ​ង​ស្រីតូ​ច​ពីភ្នំ​ពេ​​ញ ​ហើ​យយ​ក​ទៅល​ក់​នៅខេត្តកំពត​ និ​ងត្រូ​វ​បាន​ស​មត្ថ​នៃ​អធិ​កា​រស្រុ​ក​ស្ទោង​ ខេត្តកំពង់ធំ ​​ចាប់​ឃាត់​ខ្លួ​នស្រ្តី​រូ​បនោះ​ ​ដោ​យស​ង្ស័​យ​ថា ​ជាអំ​ពើ​ល្មើស​ច្បា​ប់​ពាក់​ព័ន្ឋ​និ​ងកា​រ​ជួញ​ដូ​រ​មនុ​ស្ស។​

ក្មេងស្រីរងគ្រោះអាយុជាង១ ខួប ត្រូវបានសមត្ថកិច្ចជួយរំដោះ ឲ្យបានរួចផុតពីក្រញ៉ាំដៃរបស់ ស្រ្តីជើងល្អ ម្នាក់ដែលបានចាប់នាងមកលក់នៅក្នុងទីផ្សារ ដូចជាលក់នំចំនី ក្នុងនោះសមត្ថកិច្ចក៏បានឃាត់ខ្លួនស្រ្តីដែល ជាជនសង្ស័យបានហើយ តាមពិតស្រ្តីជនសង្ស័យនេះ គឺត្រូវបានឳពុកម្តាយ ក្មេងស្រីរងគ្រោះ ជួលមកធ្វើការ ផ្ទះជាមេដោះមើលថែរក្មេងស្រី លុះមានឳកាសស្រ្តីរូបនេះ បានយកក្មេងនេះទៅលក់នៅទីផ្សារ។

យោងតាមលោកវរៈសេនីយ៍ឯក យ៉ង សំ អធិការស្រុកស្ទោង បានឲ្យដឹងថា ក្នុងករណីជួញដូរមនុស្សនេះ គឺ លន ប៉ិក អាយុ៣៣ ឆ្នាំ ជាឳពុកម្តាយក្មេងស្រីរងគ្រោះ មានមុខរបរកាត់ដេរ បានជួលស្រ្តីដែលជាជនសង្ស័យ ឈ្មោះធុន ថុនា អាយុ ២៩ ឆ្នាំ ឲ្យមើលក្មេងស្នាក់នៅបន្ទប់ជួល ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល ធានី ភ្នំពេញ ក្រោយមក ស្រ្តីជនសង្ស័យ បានយកក្មេងនោះទៅលក់នៅខេត្តកំពត ក្នុងតំម្លៃ២០០ដុល្លា ហើយបានគេចខ្លួនមកខេត្តកំពង់ធំ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។

លោកវរៈសេនីយ៍ឯក យ៉ង សំ បានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងរបស់លោកបានប្រទះ ឃើញស្រ្តីដែលជាជនសង្ស័យ នៅដើរក្នុងផ្សារស្ទោង ស្ថិតក្នុងភូមិកំពង់ចិនត្បូង ឃុំកំពង់ចិនត្បូង ស្រុក ស្ទោង ខេត្តកំពង់ធំ ក៏បានរាយការណ៍ ជូនដល់ឧត្តមសេនីយ៍ទោ លោក អ៊ុក កុសល់ ស្នងការនគរបាល ខេត្តកំពង់ធំ ដើម្បីសុំវិធានការ ក្រោយមកក៏ទទួលបានបញ្ជាឲ្យ ឃាត់ខ្លួនស្រ្តីករណីលួចយកចេញពីផ្ទះកាលពីថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០១៩ ហើយសត្ថកិច្ចចាប់បាន នៅល្ងាចថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៩ ចំណុចផ្សារស្ទោង ។

លោកវរៈសេនីយ៍ឯក យ៉ង សំ បានបញ្ជាក់ក្រោយពីបាន ឃាត់ខ្លួនស្រ្តីសង្ស័យនេះបានមក ក៏បានឲ្យនាំទៅខេត្តកំពត ដើម្បីទៅរកទីតាំង ដែលបានលក់ក្មេង លុះទៅដល់សមត្ថកិច្ចក៏បានយកក្មេងនោះបានមកវិញ ប្រគល់ឲ្យឳពុកម្តាយ លុះព្រឹកថ្ងៃទី ១៧វិច្ឆិកា កម្លាំងការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ បានបញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ទៅក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធីនៃច្បាប់ ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 1845 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.