ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បទល្មើស​គ្រឿងញៀន នៅតាម​តំបន់​មួយចំនួន មាន​ការថយចុះ ក្រោយ សមត្ថកិច្ច​បង្ក្រាប និង​ចាប់​ជនល្មើស ជា​បន្តបន្ទាប់​

​បន្ទាយមានជ័យ​៖ នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន នៃ​ស្នង ការដ្ឋាន​នគរបាល ខេត្ត​បន្ទាយមានជ័យ បាន​បន្ត​ធ្វើការ ស្រាវជ្រាវ​រហូត តាម​ចាប់ ជនសង្ស័យ​ម្នាក់​ទៀត ដែល​ជាប់​ពាក់ព័ន្ធ សកម្មភាព ប្រើប្រាស់ និង​ចែកចាយ គ្រឿងញៀន នៅ​ក្រុង​សិរីសោភ័ណ កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៤​។​

​ក្រោយ​ប្រតិបត្តិការ ចាប់ខ្លួន​ជនសង្ស័យ​រូបនេះ កម្លាំង​សមត្ថកិច្ច បាន​ដកហូត​ថ្នាំញៀន មួយចំនួន និង​វត្ថុតាង ផ្សេង​ទៀត​ផង​ដែរ​។​

​មន្ត្រីនគរបាល​ការិយាល័យ ប្រឆាំង​បទល្មើស គ្រឿងញៀន ខេត្ត បន្ទាយមានជ័យ បាន​ថ្លែង​បញ្ជាក់ថា ក្រោយពី​ចាប់​មុខសញ្ញា ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​ម្នាក់ នៅ​ក្រុង​ប៉ោយប៉ែ​ត​រួចមក កម្លាំង​នគរបាល បាន​បន្ត​ធ្វើការ ស្រាវជ្រាវ រហូត​តាម​ចាប់ ជនសង្ស័យ​ម្នាក់​ទៀត នៅ​ក្រុង សិរីសោភ័ណ ព្រមទាំង​ដកហូត វត្ថុតាង​ជា​គ្រឿងញៀន និង​សម្ភា​រះ មួយចំនួន​ផង​ដែរ​។​

​មន្ត្រីនគរបាល​រូបនេះ បាន​បន្តទៀតថា ក្រោយ​ក្តាប់​មុខ សញ្ញា បាន​ហើយ ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ អាត់ ខែម បាន​បញ្ជា​មក ការិយាល័យ​ដឹកនាំ​ដោយ លោក ធិន ស៊ិន​ដេត ចុះ​ទៅ​ស៊ើបអង្កេត និង​ប្រើ​វិធានការណ៍ របស់ខ្លួន រហូត​តាម​ចាប់ ជនសង្ស័យ រូប​នេះ​តែម្តង​។​

​បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​បន្ត​សួរនាំ និង​ឃុំខ្លួន ជា​បណ្តោះអាសន្ន នៅ​ការិយាល័យ ប្រឆាំង​បទល្មើស​គ្រឿងញៀន ដើម្បី​កសាង សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាម​ផ្លូវច្បាប់​។​

​ជុំវិញ​ប្រតិបត្តិការ លើ​ការបង្ក្រាប បទល្មើស​គ្រឿងញៀន នៅក្នុង​ខេត្ត បន្ទាយមានជ័យ លោក​ឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាក់​ថា នេះ ជា​កិច្ចការងារ មួយ​ដែល​យើង​ខិតខំ ប្រឹងប្រែង​បន្តទៀត ដើម្បី​ធ្វើ​ការស្រាវជ្រាវ ស៊ើបអង្កេត ធ្វើយ៉ាងណា រកឲ្យឃើញ ពី​មុខសញ្ញា ដែល​ចែកចាយ ជួញដូរ គ្រឿងញៀន​។ យើង​ត្រូវ​បន្ត​ការចាប់ ទាំង​អ្នក​ប្រើប្រាស់ និង​ចែកចាយ ជួញដូរ គ្រឿងញៀន ដែល​ខុសច្បាប់​។​

​លោក​ឧត្តមសេនីយ៍​ស្នងការ បាន​បន្តទៀតថា ជនសង្ស័យ​ទាំង​នេះ បន្តសកម្មភាព​ប្រើប្រាស់​ផង ជួញដូរ ផងដែរ ដូច្នេះ​ទេ យើង​នឹង​បន្ត​ការធ្វើ​ដូច​ភ្លៀងរលឹម និង​ធ្វើ​ដល់ តំបន់ មួយចំនួន ដែល​យើង​គិតថា មានការ​ស្មុគស្មាញ ទាក់ទង​នឹង​គ្រឿងញៀន តែ​ស្ថានការណ៍​ទូទៅ យើង​ឃើញថា មាន​ការថយចុះ​ច្រើន ដោយ​យើង បាន​បង្ក្រាប​ច្រើន និង​រៀបចំ​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ដើម្បី​បន្ត​ចាត់ការ​តាម នីតិវិធី​តាម​ផ្លូវច្បាប់ ៕
​ដោយ​ចិន្តា​

2015_01_08 (1) 2015_01_08

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.