ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវៀង​សាកលវិទ្យាល័យ​សៅស៍​អ៊ីស​ ថ៌​អេយ​សៀ ជា​មួយ​សាកលវិទ្យាល័​យ​ចៅ​ផា​យា​(Chaopraya)

ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវៀង​សាកលវិទ្យាល័យ​សៅស៍​អ៊ីស​ ថ៌​អេយ​សៀ ជា​មួយ​សាកលវិទ្យាល័​យ​ចៅ​ផា​យា​(Chaopraya)

សៀមរាប​៖   លោករ​ស់ ប៊ុន​ធី សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​សៅស៍​អ៊ីស​ថ៌​អេយ​សៀបាន​រៀបចំ​កម្មវិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​សាកលវិទ្យាល័យ​ចៅ​ផាយា​នៅក្នុង​បរិវេណ​សាកលវិទ្យាល័យ​សៅស៍​អ៊ីស​ថ៌​អេយ​សៀនៅ​ព្រឹក​ថ្ងៃ​ទី​២៩​ខែ​មេសា​ឆ្នាំ​២០១៤​ដែល​មាន​និសិត្ស​និង​ព្រះសង្ស​ចូលរួម​សរុប​ជាង​១០០​នាក់​ផង​ដែរ​។​

​លោក រស់ ប៊ុន​ធី ជំនួស​មុខ​ឲ្យ​លោក​សៀន សុ​វណ្ណា សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​សៅស៍​អ៊ីស​ថ៌​អេយ​សៀមាន​អារម្ម​រំភើប​រីករាយ​ដែលបាន​ ​សាកលវិទ្យាល័យ​ចៅ​ផាយា​នៃ​ព្រះរាជាណាចក្រ​ថៃ​ធ្វើ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​សាកលវិទ្យាល័យ​សៅស៍​អ៊ីស​ថ៌​អេយ​សៀ​ក្នុងពេលនេះ​ ។ ​លោក​បន្ត​ទៀត​ថា​សាកលវិទ្យាល័យ​សៅស៍​អ៊ីស​ថ៌​អេយ​សៀ​បង្កើតឡើង​នៅ​ ​ថ្ងៃទិ​០៧ ​ខែកក្កដា ​ឆ្នាំ​២០០៦​តាម​អនុក្រិត្យ​លេខ​៦៣ អនក្រ​.​បក ស្តី​ពី​ការទទួល​ ​ស្គាល់​សាកលវិទ្យាល័យ​សៅស៍​អ៊ីស​ថ៌​អេយ​សៀ​។​សាកលវិទ្យាល័យ​សៅស៍​អ៊ីស​ថ៌​អេយ​សៀមាន​ការទទួលស្គាល់​ដូចខាងក្រោម​៖

-​ក្រសួង​អប់រំ យុវជន និង​កីឡា តាម​ប្រកាស​លេខ ៨៨២ អយ​ក​.​ប្រក​ស្តីពី​ការ​ ​ទទួលស្គាល់ ដេ​ប៉ាតឺ​ម៉ង់​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​នៅ​សាកលវិទ្យា​ល័យ​សៅស៍​អ៊ី​ស​ថ៌​អេយ​សៀ​ចុះ​ថ្ងៃ​ទី​០៩​ខែកក្កដា​ឆ្នាំ​២០០៧​។​

-​គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា​(​គ​.​ទ​.​ក​) ផ្តល់ជូន​វិញ្ញា​ ​បន​ត្រ​ទទួលស្គាល់​គុណភាព​អប់រំ​ពេញ​សិទ្ធ​លេខ គ​.​ទ​.​ក​. ០១៥៤១០៤៩​ចុះ​ថ្ងៃ​ទី​១០​ខែ​កញ្ញា​ឆ្នាំ​២០១០​។​

-​គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា​(​គ​.​ទ​.​ក​) ផ្តល់ជូន​វិញ្ញាបនត្រ​ទទួលស្គាល់​គុណភាព​អប់រំ​ពេញសិទ្ធ​លេខ គ​.​ទ​.​ក​.​ប​.​ស​.០១០០១១៣៩០០១​ចុះ​ថ្ងៃ​ទី​០៩​ខែ​សីហា​ឆ្នាំ​២០១៣​។​

-​មាន​ការទទួលស្គាល់​ពី​បណ្តាល​ទីផ្សារការងារ​ដូចជា​៖​ស្ថាប័នរដ្ឋ​,​ឯកជន​ និង​អង្គការក្រៅរដ្ឋាភិបាលរ​ហូត​ដល់ពេលនេះ សាកលវិទ្យាល័យ​បាន​បណ្តុះ​ ​បណ្តាល​និស្សិត​ចំនួន​៨​ជំនាន់​ដែល​បានបញ្ចប់​ការសិក្សា​របស់​និស្សិត​ថ្នាក់​បរិ​ ​ញ្ញាប​ត្រ​រង​ចំនួន​៤​ជំនាន់​,​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៤​ជំនាន់​,​និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន​២​ជំនាន់​ដោយ​ជោងជ័យ​ ​សាកលវិទ្យាល័យ មាន​ការបណ្តុះបណ្តាល​ ​លើ​ឯកទេស​សំខាន់ៗ ដូចជាៈ គ្រប់គ្រង​គណនេយ្យ​,​ទីផ្សារ​,​ហិរញ្ញវត្ថុ​និង​ធនធាន សេដ្ឋកិច្ច​,​ការអប់រំ​ភាសា​អង់គ្លេស​,​ព័ត៌មានវិទ្យា​និង​និតិ​សាស្ត្រ​ ។ ​លោក​បន្ត​ថា​ ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​សាកល​វិទ្យា​(Chaopraya)​ជា​មួ​
​យ​សាកលវិទ្យាល័យ សៅស៍​អ៊ីស​ថ៌​អេយ​សៀ ផ្តោត​លើ​ចំណុច​សំខាន់ៗ​ដូចខាងក្រោម​៖ -​ធ្វើ​សហប្រតិបត្តិការ​ដើម្បី​កសាង​កម្មវិធី​បន្តុះបណ្តាល​ប្រកប​ដោយ​ទំនុកចិត្ត​ក្នុង​មហា​អនុ​តំបន់​ទន្លេមេគង្គ​។​

-​ផ្លាស់ប្តូរ​បទពិសោធ​បុគ្គលិក​សិក្សា​និស្សិត​អ្នក​ស្រាវជ្រាវ​និង​បុគ្គលិក​រដ្ឋបាល​
-​ផ្លាស់ប្តូរ​ព័ត៌មាន​សិក្សាធិការ​នៃ​ការបោះបុម្ពផ្សាយ​ការស្រាវជ្រាវ​
-​ស្រាវជ្រាវ និង បណ្តុះបណ្តាល​រួមគ្នា​
-​បង្រៀន រៀបចំ​សិក្ខាសាលា វគ្គ​បណ្តុះបណ្តាល និង សន្និសីទ​រួម​គ្នា​
-​ផ្លាស់ប្តូរ​សម្ភារៈ​ព័ត៌មាន​សិក្សាធិការ ធ្វើ​សហប្រតិបត្តិការ​ផ្នែក​បណ្ណាល័យ
-​ជំរុញ​សហប្រតិបត្តិការ​ផ្នែក​សិក្សាធិការ​ដែល​មាន​ការ​ឯកភាព​ពី​សាកល​វិទ្យា​
​ល័យ​ទាំងពីរ​។​និង​បង្កើត​មជ្ឈមណ្ឌល​សិក្សា​ខ្មែរ​,​ថៃ​ក្នុង​សាកល​វិទ្យា​ទាំងពីរ​។​

​លោកស្រី Darat Vibhatakalasa សាកលវិទ្យាល័យ Chaopraya​ក៏បាន​ ​រៀបរាប់​អំពី​ប្រវត្តិ​របស់​សាកល​វិទ្យា​Chaopraya​កម្រិត​សិក្សា​និង​មហាវិទ្យាល័យ ដែល​កំពុង​ដំណើរការ​នៅក្នុង​សាកល​វិទ្យា​។ លើសពីនេះទៅទៀត​លោក​
​ស្រី​បាន​សង្កត់ធ្ងន់​ទៅលើ​ចំនុច​ខ្លាំង​របស់​សាកលវិទ្យាល័យ​និង​ការខុសត្រូវ​ទៅលើ​និស្សិត​យ៉ាង​ហ្មត់ចត់​។​លោកស្រី​បាន​បន្ថែមទៀតថា​សាកលវិទ្យាល័យ​ ​សៅស៍​អ៊ីស​ថ៌​អេយ​សៀ​ជា​សាកលវិទ្យាទី​១​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដែល​បាន​ចុះ​អនុស្សរណៈ​យោគយល់​ជាមួយ​សាកលវិទ្យាល័យ​របស់​លោក​ស្រី​ហេតុដូចនេះ​អនុស្សរណៈ​ជា​ចំណង​មួយ​ដ៏​ស្អិតរ​មួ​ត​ផងដែរ ៕

​ដោយ​ច័ន្ទ​រស្មី​

2014_05_002 2014_05_002 (1) 2014_05_002 (2) 2014_05_002 (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.