ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ក្រុម​ហ៊ុន​ហ្កាយ​យ៉ា​ប្រមូលដឹក​សម្រាម​ធ្វើឱ្យ​ពលរដ្ឋ​ក្តៅក្រហាយ​អាជ្ញាធរ​ស្ងាត់ឈឹង​

ខេត្តសៀមរាប​ ៖ ពលរដ្ឋ​ច្រើន​គ្រួសារ​រស់នៅ  ភូមិ​អន្លង់ ២ ឃុំ​ត្រពាំង​ធំ ស្រុក ប្រាសាទបាគង ខេត្តសៀមរាប  ច្រើន​រយ​គ្រួសារ​មិន​ពេញចិត្ត​និង ក្រុមហ៊ុនហ្កាយ​យ៉ាង​មាន​ចេតនា  ឱ្យ​ក្លិនស្អុយ​អា​សោច​ន៍​ចេញពី ក្នុង​សំរាម​ច្រើន​រយ​ម៉ែត្រ ប៉ះ ពាល់​យ៉ាងធ្ងន់ធ្ងរ និង​ដំណាំ​ស្រូវ  ពួកគាត់​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញា ធរ​រហូតដល់​អ្នក​តំណាង​រាស្ត្រ ច្រើនដង​ច្រេ​និ​ខែ​មក​ហើយ តែ  មកដល់ពេលនេះ នៅ​ស្ងាត់ឈឹង  បណ្តោយ​ឱ្យ​ក្រុមហ៊ុន​ធ្វើ​តាមតែ អំពើ​ចិត្ត ។

​ក្រុមហ៊ុនហ្កាយ​យ៉ា បាន  ដំណើរការ​តាំងពី​ឆ្នាំ​២០០៨  មក​មាន​ផ្ទៃដី ៨​ហិកតា តែ​ជីកដី ធ្វើ​រណ្តៅ​ចាក់សំរាម​មួយចំនួន ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​សំរាម​ហៀ រណ្តៅ​ធ្វើឱ្យ​សំរាម​រាយប៉ាយ​ធំ ក្លិន​អា​សោច​ន៍​បរិស្ថាន​អាប់អួរ   ប្រឆាំង​នឹង​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​។

​ពលរដ្ឋ​ទាមទារ​សុំ​ឱ្យ​ក្រុម  ហ៊ុន​លុបរណ្តៅ​សំរាម​និង​ទៅរក ទីតាំង​ថ្មី​ទៅ បើ​មិន​ដូច្នេះ​ទេ  ពួកគាត់​មិន​សុខចិត្ត​ឡើយ ។

​សារព័ត៌មាន​សុំ​សម្ភាសន៍  លោក ផល្លី តំណាង​ក្រុមហ៊ុន  ពេល​សួរថា ហេតុអ្វី​បានជា ​សំរាម​ហៀរ​ណ្តៅ​ក្លិនស្អុយ​ដល់ អ្នកស្រុក លោក​ឆ្លើយ​ថា​ទឹក​មិន  ទាន់​ស្រក​អស់​ឥឡូវ​ក្រុមហ៊ុន​ជី រណ្តៅ​ថ្មី​ហើយ លោក ផល្លី អួត បន្តិច​ថា​ក្រុមហ៊ុន​បាន​អនុគ្រោះ ឱ្យ​អ្នកស្រុក ២០​គ្រួសារ​រស់នៅ  ជាប្រចាំ​រើស​កាក​សំណល់​ពី  សំរាម​លក់​បាន​ប្រាក់​ចិញ្ចឹម​ខ្លួន  និង​អ្នក​នៅ​ឆ្ងាយ​រាប់រយ​អ្នក​មក រើស​អេតចាយ បាយ​សម្ល​ទៅឱ្យ ជ្រូក​ស៊ី ។ លោក​បន្តថា​អ្នក​ដែល  ប្រឆាំង​នោះ​មួយ​ចំនួន​តិច​ទេ​អ្នក បាន​ផល​ពី​សំរាម​ច្រើន ។​

​លោក ផូ សំអាត អភិបាល ស្រុក​ប្រាសាទបាគង​ឱ្យដឹង​តាម ទូរស័ព្ទ​ថា លោក​បាន​ដឹង​តាម  វេទិកា​សាធារណៈ​លោក​បាន  ដឹង​អំពី​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ ហើយ​តែ​អាជ្ញាធរ​ស្រុក​មិនមាន អំណាច​គ្រប់គ្រាន់​និយាយ​ជា មួយ​ក្រុមហ៊ុន​ឡើយ ។

​ពលរដ្ឋ​បាន​ប្តឹង​ទៅ​ដល់​អ្នក  តំណាងរាស្ត្រ និង​ខេត្តហើយ  លោក ផូ សំអាត បន្ត​ថា​ពលរដ្ឋ  ប្តឹង​មិន​បាន​តាមរយៈ​អាជ្ញាធរ ភូមិ​-​ឃុំ​ទេ បើ​ឱ្យ​ភូមិ ឃុំ​ស្រុក  ស៊ីញ៉េ​លើ​ក្រដាស់​ពាក្យបណ្តឹង នោះ​វា​មាន​ទម្ងន់​ជាង ។

​លោក នូ ពុទ្ធិ ប្រធាន​សមា គ​មន៍​លីកាដូ​ខេត្ត​សៀមរាប​ឱ្យ ដឹង​តាម​ទូរស័ព្ទ​ថា មនុស្ស​អ្នក បង្កឡើង ដូច្នេះ​យើង​ទាំងអស់ គ្នា រួមគ្នា​ដោះស្រាយ​លោក គាំទ្រ​ដោះស្រាយ​តាម​អហិង្សា ប្រើ​អំពើហិង្សា​លោក​មិន​គាំទ្រ  លោក​បន្តថា ពលរដ្ឋ​មាន​សុខ  ភាព​ល្អ​វា​ចំណេញ​ច្រើន​មិន​ចំណាយ​ប្រាក់​មើលជំងឺ​មិន​អំពល់ ដល់​ពេទ្យ​មិន​លំបាក​ដល់​អង្គការ សង្គម​ស៊ីវិល​ជីវភាព​ពួកគាត់​ធូរ ធា​រួមចំណែក​កសាង​ប្រទេស ។​

​សារព័ត៌មាន​សុំ​សម្ភាសន៍  អ្នក​រើស​អេតចាយ​ច្រើន​អ្នក  ឆ្លើយ​មិន​ខុស​គ្នា​ទេ ពួក​គាត់​ខំ  កកាយ​គំនរ​សំរាម​មួយថ្ងៃ លក់  បាន​ប្រាក់​មិន​ដល់ ២​ម៉ឺន​រៀល  ហេតុតែ​អត់​ចេះ​សុខចិត្ត​រស់ ដោយ​លំបាក​បែបនេះ​មានកូនៗ មួយចំនួន​មិន​បាន​ចូលរៀន​ទេ  ពួកគាត់​អាណិត​ដែរ តែ​មិន​ដឹង  ធ្វើ​យ៉ាងម៉េច​ឈ្មួញ​ទិញ​អេត ចាយ​ឱ្យ​ដឹងថា​គាត់​ទិញ​ថង់​ខ្មៅ​-​ស មួយ​គីឡូ ៨០​រៀល ដឹក ដល់ វៀតណាម លក់​បាន​អា​ខ្មៅ  ២៨០ សិប​រៀល អា​ស បាន  ៤០០​រៀល ។​

​ពលរដ្ឋ​ឃុំ​ត្រពាំង​ធំ​អំពា​វ  នាវ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់  និង​អង្គការ​សង្គម​ស៊ីវិល​ទាំង អស់​ឱ្យ​ក្រុមហ៊ុន​នេះ​ដកចេញ​ពី​ទី នេះ​ទៅ ៕
​ដោយ​ ៖ ស៊ីម ហៀ​ម​

2014_12_30 (5)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.