រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ទី៣១ ខែតុលា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយ ប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃនាយកដ្ឋានច្រកទ្វារទី១ ធ្វើការបណ្តេញចេញជនជាតិចិនចំនួន ១១នាក់ ពាក់ព័ន្ធនឹងបទល្មើសក្លែងបន្លំឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ( VOIP ) ចេញពីកម្ពុជា។
លោកឧត្តមសេនីយ៍ទោ វឌ្ឍន: មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជនជាតិចិនទាំង ១១នាក់ ស្រី ០១នាក់ ត្រូវបានបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា យោងតាមប្រកាសបណ្តេញ ចេញក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ និងហាមចូលព្រះរាជាណាចក្រ កម្ពុជារយ:ពេល ០៣ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើស ក្លែងបន្លំឆបោកតាមប្រពន្ធ័ទូរ គមនាគមន៍ (VOIP)។
កិច្ចប្រតិបត្តិការនេះ ក៏មានការចូលរួមពីកងកម្លាំងសមត្ថកិច្ច របស់ក្រសួងសន្តិសុខ សាធារណ: នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីយកទៅអនុវត្តតាមច្បាប់ នៅប្រទេសចិន៕