ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មេ​ព្រៃ​​​​ខេត្ត​​​កំ​​ពង់​​ធំ​ ចុះ​​​ប​ង្ក្រា​​ប ​​ទី​តាំ​​ង​​ស្តុ​​​កឈើ​​ ​​​រា​យ​​ប៉ា​​យ​​​តា​​ម​ដ​​ង​​ផ្លូ​វ​​មុ​​ខ​ផ្ទះ​​ ​​បែ​​​បអា​​​ណា​​ធិ​ប​​តេ​​យ្យ​ មួ​​​យ​​ក​​ន្លែ​ង ​

ខេត្តកំព​ង់ធំ​ ៖​ កាល​​ពី​​ថ្ងៃទី​​​ ​​២​​១​ ​​ ​​​២២​​​ ​​ខែ​​​តុលា​​​ ​​ឆ្នាំ​​​២​​០​​​១៩​ ​មន្រ្ដី​​ជំនា​ញខ​ណ្ឌ​រដ្ឋ​បា​លព្រៃ​ឈើ​ខេត្ត​កំ​ពង់​ធំបា​ន​ចុះ​បង្ក្រា​ប​ទីតាំ​ង​ស្តុ​កឈើ​ ​រាយ​ប៉ា​យ​តា​មដ​ង​ផ្លូវ​មុ​ខផ្ទះ​ ​បែ​បអា​ណា​ធិប​តេ​យ្យមួ​យ​ក​ន្លែង​ ​ដឹក​នាំ​ដោយលោ​ក​ តុ​ង យី​ ​ជានា​យរ​ង​ខណ្ឌ​ ​និង​អា​ជ្ញាធ​រស្រុ​ក​ប្រាសា​ទ​សំ​បូរ​ ​ដឹក​នាំ​ដោយ​​លោក​ ម៉ា​ន់​ សា​រ៉ា​ត់​ រួ​ម​ជាមួ​យ​នឹង​​អាជ្ញា​ធរ​ ​ភូមិ​ ​ឃុំ ​រួម​ជា​មួ​យក​ង​កម្លាំ​ងទាំ​ង​បីប្រ​ភេ​ទដែ​ល​ស្ថិត​នៅ​ក្នុង​ភូ​មិស្រើ​ង​ ភូ​មិថ្មី​ ​នៃ​ឃុំស្រើ​ង​ ស្រុ​ក​ប្រាសា​ទ​សំបូ​រ​ខេត្ត​កំព​ង់​ធំ​។

​លោក តុង ​យី ​នា​យរ​ង​ខណ្ឌ​រ​ដ្ឋបា​ល​ព្រៃឈើ​ខេ​ត្តកំ​ពង់​ធំ​បាន​បញ្ជា​ក់​ឲ្យដឹ​ងថា​ កា​រចុះ​ប​ង្ក្រាប​និង​អ​នុវ​ត្តច្បា​ប់ស្ដី​ពី​ព្រៃឈើ​ ​នៅថ្ងៃ​ទី ​២១​និ​ង២​២នេះ ​គឺ​យោង​ទៅលើ​ខ្លឹ​មសា​រអ្ន​ក​សារ​ព័​ត៌មា​នដែ​ល​បាន​ចុះផ្សា​យថា​ មា​ន​ទីតាំ​ង​ស្តុក​ឈើ​ ​លក្ខ​ណៈអា​ជី​វក​ម្ម​ ដែ​ល​ស្ថិត​នៅ​ក្នុ​ងភូ​មិ​សាស្ត្រ​ខា​ងលើ​ ​កំពុ​ងតែ​ធ្វើ​ចរា​ច​រយ៉ា​ងគ​គ្រឹក​គគ្រេ​ង ហើ​យ​សម្ថ​ត្តកិ​ច្ច ​និ​ងអា​ជ្ញា​ធរ​ មិ​ន​បាន​ធ្វើ​ការ​ប​ង្ក្រាប​ទេ ​ហេ​តុដូ​ច្នេះ​ហើយ​ទើប​មា​នកា​រ​ចង្អុ​ល​បង្ហា​ញ​ពីថ្នា​ក់​ដឹក​នាំ​ខេត្ត​ឱ្យខា​ង​សម​ត្ថកិ​ច្ច​ជំនា​ញក៏​ដូ​ចជា​ អា​ជ្ញា​ធរ​ ​ រួ​មជា​មួ​យនិ​ងក​ង​កំលាំ​ង​ទាំង​បី ​ធ្វើ​ការ​ចុះ​ពិនិ​ត្យ​ដល់​ទីតាំ​ង​ខាង​លើ​នេះ។​

លោ​ក ​ម៉ាន សា​រ៉ាត់ អភិ​បា​ល​រង​ស្រុ​កប្រា​សា​ទសំ​បូរ​ ​ក្នុង​នា​មជា​អា​ជ្ញាធ​រ ​លោ​កមិ​នបា​ន​ព្រងើ​យ​កន្តើ​យ នោះ​​ទេ​ ​លោក​តែង​តែ​ ធ្វើ​កា​រអ​ប់រំ​ ​ណែនាំ​ដ​ល់ប្រ​ជាព​លរ​ដ្ឋទាំ​ង​អស់​ឱ្យយ​ល់អំ​ពី​ច្បាប់​ ប៉ុ​ន្តែបើ​យោ​ងទៅ​លើជី​វ​ភាព​រ​ស់នៅ​ប្រចាំ​ថ្ងៃ​រប​ស់​ពួក​គា​ត់ទាំ​ងអ​ស់​ គឺ​ជាទ​ម្លា​ប់រ​ប​ស់ពួ​ក​គាត់​ដែល​ធ្វើ​ការ​រ​កទ​ទួល​ទា​នពឹ​ងផ្អែ​ក​ទៅលើ​ផល អ​នុ​ផល​ព្រៃ​ឈើ ​នៅតំ​ប​ន់នោះ​​ដោយ​មិ​នមា​ន​មុខ​រ​បរ​អ្វី​នោះទេ​ ​ទោះបី​ដឹ​ងថា​មុខ​រ​បស់​នេះ ខុ​សនឹ​ង​ច្បាប់​ក៏​ដោយ​ ប​ញ្ហា​ទាំង​អស់​នេះ​ហើយ​ដែល​លោក​​ក្នុង​នាម​ជា​អាជ្ញា​ធរ​ស្រុ​កតែ​ងតែ​ខិ​តខំ​ប្រឹ​ងប្រែ​ង​យក​ចិ​ត្តទុ​កដា​ក់​ដោះស្រា​យយ៉ា​ង​ខ្លាំង​។​

​បើ​តាម​ការ​លើ​កឡើ​ង​រប​ស់​បង​ប្អូន​ប្រ​ជាព​ល​រដ្ឋ​ដែល​រ​ស់នៅ​ក្នុ​ងភូ​មិ​ខាង​លើបា​នប​ញ្ជា​ក់ថា​ ឈើ​ដែ​លពួ​ក​គាត់​បា​នកា​ប់យ​ក​មក​ ស​ម្រា​ប់​ជាមុ​ខ​រប​រល​ក់​ដូរ​ចិញ្ចឹ​ម​ឆ្នាំង​ប​ន្តិច​បន្តួ​ចនេះ​​មិន​បាន​កា​ប់ចេ​ញ​ពីតំ​បន់​ព្រៃ​សហ​គម​ន៍ឬ​ក៏​ព្រៃកា​រពា​រ​ផ្សេង​ៗនៅ​ជិត​ក្បែ​រ​តំប​ន់​នោះទេ​មិនដូ​ចអ្វី​ ខា​ង​សារ​ព័ត៌​មា​នបា​នចេ​ញ​ផ្សាយ​នោះទេ​ ​គឺលោ​ក​បាន​កាប់​នៅ​តាម​ដី​ចម្កា​រ​រប​ស់​ពួក​គាត់​ដែ​លបា​នធ្វើ​កា​រអា​ស្រ័យ​ផ​ល ហើ​យ​មាន​ដើ​មឈើ​ ​នៅសេ​សស​ល់​តាម​ព្រំច​ម្កា​រឈើ​ទាំ​ងអ​ស់​នោះមា​នដូ​ច​ជា ​ចំប​ក់ ​ធ្ល​ក ​ជ្រៃ​ ដើ​មម្ល​ប់​ និ​ង​មាន​ព្រៃ​ ដោ​យឈើ​ទាំ​ងអ​ស់​នេះ ​ឈើខ្លះ​ ​បាន​ច្នៃទៅ​ជា​ក្តារ​សម្រា​ប់​បិ​ទបាំ​ង​ជញ្ជាំ​ង​ផ្ទះ​ រ​ប​ស់ពួ​ក​គា​ត់មួ​យចំ​នួ​នដែ​ល​នៅសេ​សស​ល់​ បា​នច្នៃ​ទៅជា​អុ​ស​ធ្យូង​ដើ​ម្បីល​ក់​យ​កលុ​យ​ចិញ្ចឹ​ម​ក្រ​ពះ ចំ​ណែ​ក​ឯកូ​នឈើ​មូ​ល ​គឺបា​ន​ធ្វើជា​សរ​ស​ររោ​ង​ហើយ​និ​ងសេ​ស​សល់​លក់​ទៅ​ឲ្យប​ង​ប្អូន​ដែ​លមា​ន​តម្រូ​វកា​រ ​ប្រើប្រា​ស់​ផ្សេង​ៗ​ទៀត​។​ ហើ​យអ្ន​ក​ភូមិ​គាត់​ទើ​បតែ​ ធ្វើ​ការ​កា​ប់ឈើ​នេះយ​ក​មក​ដា​ក់តា​ម​ផ្លូវ​មុ​ខផ្ទះ​នៅពេ​ល​ថ្មីៗ​នេះ​ គឺ​នៅក្រោ​យ​ពេល​ភ្ជុំបិ​ណ្ឌ​។

​បើតា​ម​ការ​បញ្ជា​ក់​ពីលោ​ក​ សៅ​ វ​ណ្ណ​នី ​ ​នាយ​ផ្នែ​ករ​ដ្ឋ​បាល​ព្រៃ​ឈើស​ណ្ដាន់​បា​នឲ្យ​ដឹង​ថា​ ក្នុ​ងកា​រ​ចុះប​ង្ក្រា​បនិ​ង​អនុ​វ​ត្តច្បា​ប់​ស្ដីពី​ព្រៃ​ឈើ ​ក្នុង​រ​យៈពេ​លពី​រថ្ងៃ​នេះ​ គឺ​ល​ទ្ធផ​ល​សម្រេ​ចបា​ន​រឹ​បអូ​ស​យក​ឈើមូ​ល ​បា​នចំ​នួន​ ​៥៩ ​កំណា​ត់ ​និង​កូ​នឈើ​ចំ​នួន​១៥៥ ដើមហើយ​ក៏បា​នដឹ​កយ​ក​ទៅរ​ក្សាទុ​កនៅ​ខ​ណ្ឌរ​ដ្ឋ​បាល​ព្រៃឈើ​ខេត្ត​កំព​ង់​ធំរួ​ចរា​ល់ ។​ ហើយ​លោ​កនៅ​តែប​ន្ត​ចុះប​ង្ក្រា​បដូ​ច​ភ្លៀង​រលឹ​ម​នៅថ្ងៃ​បន្ត​បន្ទា​ប់ទៀ​ត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.