ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេចតេជោ ​ហ៊ុ​ន ​សែ​ន ​៖ ​គ្មា​ន​​ប្រ​ទេ​ស​​ណា​មួយ​​នៅ​​​អឺរ៉ុ​ប​ ​​ដែ​ល​​គ្មា​ន​​ទំនា​ក់ទំ​ន​ង​ល្អ ​​ជាមួ​យ​​ក​ម្ពុ​ជា​នោះ​ទេ​ ​ហើ​​យ​​​​គេ​​​​កំ​​ពុង​​​ធ្វើ​​កា​​​រ​​​ជា​​មួ​យ ​​​​​រា​ជ​​រ​​​ដ្ឋាភិ​​បា​​​ល​​ក​​ម្ពុ​​ជា​​ ​​ដែ​​ល​​​មា​ន​​​​​នា​យ​​ក​​រ​ដ្ឋ​​ម​​ន្ត្រី​ ​​ឈ្មោះ​​​ ហ៊ុ​​ន​​​ សែ​​​ន​​

រាជ​ធា​នី​​ភ្នំ​ពេញ​ ​៖ ​ថ្លែ​ង​​ជា​​សា​ធា​រ​ណ​​ន ស​ម្តេ​ចនា​យ​ក​​រ​ដ្ឋម​ន្ត្រី ​ហ៊ុ​ន ​សែ​ន ​បា​ន​​បញ្ជា​ក់​ថា ​ប្រ​ទេស​​​នៅ​​អឺ​រ៉ុប​​​គឺ​​គ្មា​ន​​ប្រ​ទេស​​​ណាមួ​យ​​ដែ​ល​​គ្មា​ន​​ទំ​នា​ក់ទំ​ន​ង​​ល្អ​ជា​​​មួយ​ក​ម្ពុជា​​​នោះ​ទេ ​ហើ​យ​​គេ​​កំ​ពុង​ធ្វើ​កា​រ​​ជា​មួយ​​​រាជ​រ​ដ្ឋាភិ​បា​ល​ក​ម្ពុ​ជា​​ដែ​ល​មាន​​​នាយ​ក​រដ្ឋ​ម​ន្ត្រី ​ឈ្មោះ​ ហ៊ុ​ន​ សែ​ន​​។​​ កា​រ​​ថ្លែ​ង​​រ​បស់​​ស​ម្តេ​ច​​ធ្វើ​ឡើង​​​ក្នុង​ឱ​កាស​​​សម្តេ​ច​​អ​ញ្ជើញ​​​ចូល​រួ​ម​​ក្នុ​ង​​ពិ​ធី​​ចែ​ក​​ស​ញ្ញាប័​ត្រ​ នៅ​​សា​ក​លវិ​ទ្យា​ល័យ​​បៀ​​​ល​​ប្រាយ ​​នា​​ព្រឹ​ក​​ថ្ងៃ​ទី​​២​២​ ខែ​តុលា​ ​ឆ្នាំ​​២​០១​៩ ​​នៅ​​កោះ​​​ពេជ្រ​ ។

សម្តេច​នា​យ​ក​​រដ្ឋ​ម​ន្ត្រី ​ហ៊ុន​ ​សែន​ ក៏​បាន​ប្រកា​ស​​ដ​កហូ​ត​​ក្រុ​មហ៊ុ​ន​ ​ស៊ិន​​ទ្រី​ ​ដែលជា​​​ក្រុម​ហ៊ុ​ន​​ប្រមូ​ល​​ស​ម្រាម​​​ដ៏​​ធំ​​នៅ​​ក​ម្ពុជា​ ​ដើ​ម្បី​​យក​ម​ក​​ឲ្យ​​រ​ដ្ឋ​​គ្រ​ប់​គ្រង​​​បណ្តោះ​អាស​ន្ន​​វិ​ញ​ ​ដោយ​សា​រតែ​​ក​ន្ល​ងម​ក ​​ក្រុ​មហ៊ុ​ន​​មួ​យ​​នេះ​​បា​ន​​រ​ង​​នូ​វ​​កា​ររិះ​គ​ន់​​យ៉ា​ងខ្លាំ​ង​​ពី​​ប្រ​ជា​​ព​លរ​ដ្ឋ​ ។​​
​​តា​ម​​ស​ម្តេច​ ​ហ៊ុ​ន ​សែន​ ​បញ្ជា​ក់​ថា ​នឹង​មា​ន​​ការ​រៀ​បចំ​​​ឲ្យ​​មា​ន​​ជា​​តំ​បន់​ ​សម្រា​ប់​​ប្រ​មូ​លសម្រាម​ ​ហើយ​​ប្រ​កា​ស​​ដេ​ញថ្លៃ​​ដែ​ល​​ធ្វើ​​យ៉ា​ង​នេះ​ យើ​ង​​នឹ​ង​​អាច​មា​ន​​ល​ទ្ធភា​ព​​ក្នុ​ងកា​រ​​ប្រ​មូល​ស​ម្រាប​ ​ខណ​ដែ​ល​​ប​ញ្ហា​​ស​ម្រាម​​កា​ន់​តែ​​ច្រើ​ន​ឡើង​ៗ ​នា​ពេ​ល​​ប​ច្ចុប្ប​ន្ននេះ​។

សម្តេចក៏​​​បា​ន​​អះ​អាង​ថា​ ប្រា​ក់​ខែ​​នឹង​​​បន្ត​​​កើ​ន​​ឡើ​ងជា​​រៀ​ង​រាល់​ឆ្នាំ​​ក្នុ​ង​​វិ​ស័យ​​អ​ប់​រំ ​សុ​ខាភិ​បា​ល ​គ្រូប​ង្រៀ​ន​ គ្រូ​ពេ​ទ្យ ​ម​ន្ត្រីរា​ជ​ការ​​​ស៊ី​វិល​ និ​ង​​ក​ង​កម្លាំ​ងប្រ​ដា​ប់អា​វុ​ធ​​គ្រប់​​​ប្រភេ​ទ​​។​

ទន្ទឹមនោះ ​​ស​ម្តេច​​តេ​​ជោ ​ហ៊ុន​ សែ​ន​ បា​នប​ញ្ជាក់​​​នៅលើ​ប​ណ្តា​ញស​ង្គម​ថា ​៖​ «​​ដោ​យ​​ក្តា​ប់បា​ន​​នូ​វ​​កា​រ​លំបា​ក​​រ​បស់​​ប​ង​ប្អូន​​​ប្រជា​ពល​រ​ដ្ឋ​​នៅ​​រា​ជធា​នី​​ភ្នំ​ពេញ​ ​​អំពី​​​កា​រដា​ក់​​ថ្លៃ​​​សេវា​​ប្រ​មូ​ល​​សំ​រាម​​ក្រុម​ហ៊ុ​ន ​ស៊ិន​​​ទ្រី ក្នុ​ង​​វិក្ក​យប​ត្រ​​រ​បស់​​អ​គ្គិស​នី​​ក​ម្ពុជា​ ល្ងា​ច​​ថ្ងៃ​នេះ ​ខ្ញុំ​​បាន​ស​ម្រេ​ច​​តាម​​​សំណើ​​រ​បស់​​​អគ្គិ​សនី​​ក​ម្ពុជា​​ ដោ​យ​​ដ​ក​​ថ្លៃ​សេវា​​​ប្រមូ​ល​​សំ​រាម​​​ចេញ​ពី​​វិ​ក្ក​យប​ត្រ​​ថ្មី​​រ​ប​ស់​​អ​គ្គិស​នី​​ក​ម្ពុជា​​ចា​ប់​ពី​​ថ្ងៃទី​​​០១​ ​ខែម​ករា​ ​ឆ្នាំ​​២​០២​០ ​តទៅ​​​»​​។ ​​​​សម្តេ​ច​​បា​ន​​ប​ន្តថា​ «​​​យ​ន្ត​​កា​រ​យក​ថ្លៃ​​​សេវា​​​ប្រមូ​ល​​សំ​រា​ម​​ទៅ​​ថ្ងៃ​មុខ​​​នឹង​ត្រូវ​​​ប្រើ​​យន្តការ​​ផ្សេ​ង​​ជំ​នួស​​វិ​ញ ​ដែ​ល​​កិច្ច​កា​រ​​នេះ​ ខ្ញុំ​​​បាន​ប្រ​គល់​​ភា​រ​កិច្ច​​ជូ​នឯ​ក​ឧត្ត​ម ​អូ​ន ​ព័​ន្ធមុ​នី​រ័ត្ន​ ​ឧ​បនា​យ​ករ​ដ្ឋ​មន្ត្រី​ ​រដ្ឋ​ម​ន្ត្រី​ក្រសួ​ង​​សេ​ដ្ឋកិ​ច្ច​ និ​ង​​ហិ​រ​ញ្ញវ​ត្ថុ​ ធ្វើ​ការ​​​ប្រជុំ​ ​និ​ង​​ដោះ​ស្រាយ​​​។ ​សូ​ម​​ប​ងប្អូ​ន​​ប្រ​ជាព​ល​រដ្ឋ​​​ជាទី​​​ស្រឡា​ញ់​​មេ​ត្តា​​ជ្រា​ប​​ជា​​ព័​ត៌​មាន​​​»​​។​​

​​ក្រុ​ម​ហ៊ុន​​​ស៊ី​ន​​ទ្រី​​បា​ន​​​ចុះ​​​កិច្ច​ព្រម​ព្រៀ​ង​​ជា​មួ​យ​​រ​ដ្ឋាភិ​បា​ល​​នៅ​​អំ​ឡុង​​ឆ្នាំ​១​៩​៩៦​​ឬ​​​១៩​៩​៧ ​ដែ​ល​​មក​ទ​ល់ពេ​ល​នេះ ​គឺ​​ជា​ង​​២​០​​ឆ្នាំ​​​ហើយ​​។​ ពេ​ល​នោះ ​ផ្ទៃ​ដី​​ទី​ក្រុង​​​ភ្នំពេ​ញ​​មា​ន​​ទំហំ​​​តែ ​៣០​០​​គ​ម​​ក្រ​ឡា ​តែ​​ពេ​ល​នេះ​​ផ្ទៃ​ដី​​ក្រុ​ង​​បា​ន​​កើន​ឡើង​​​រហូ​តដ​ល់​ ៦​០០​​​គម​​ក្រ​ឡា​ ដែ​ល​​បា​នធ្វើ​អោ​យ​​ក្រុ​មហ៊ុ​ន​​​សំរា​ម​​ស៊ី​ន​​ទ្រី​​​គ្មា​ន​​ស​មត្ថ​ភា​ព​​ធ្វើ​ ​បាន​​​ទុក​​សំ​រា​ម​​គ​រ​​ចោ​ល​​ដែ​ល​​ធ្វើ​អោយ​ប៉ះ​ពាល់​​​ដល់​​​បរិ​ស្ថា​ន​​និង​​​អ​នាម័​យ ​សោ​ភ័ណ​ភា​ព​​ទី​ក្រុង​​​។

រ​ដ្ឋ​​នឹ​ង​​កំ​ណ​ត់​​បែ​ង​​ចែក​ជា៤​​​តំប​ន់​ អោ​យ​​ក្រុ​ម​ហ៊ុ​ន​​នី​មួយ​ៗ​​​គ្រប់​គ្រ​ង​​ទៅ​តាម​​​តំប​ន់​​រ​ប​ស់​ខ្លួន​​​។ ​ទន្ទឹ​ម​​នឹង​នេះ ​ក៏​​ហា​ម​​មិ​ន​អោយ​​​បញ្ចូ​ល​​គ្នា​​ជា​​​សម្ព័​ន្ធ​​បា​ន​ឡើយ​​​។ ​ក្រោ​យពី​​​ការ​ប្រ​មូល​​​និង​​​គ្រប់​គ្រ​ង​​សំ​រា​ម​​បាន​​​ហើយ​ ​សម្តេ​ច​​តេ​​​ជោ​​ក៏​មាន​​គ​ម្រោ​ង​​ដើ​ម្បី​​កែ​ច្នៃ​​សំ​រា​ម​​នេះ​​អោ​យ​ទៅជា​​អ​គ្គី​សនី​​​សម្រា​ប់​​យ​ក​មក​ប្រើ​​ប្រា​ស់​​ក្នុ​ង​​រា​ជ​ធានី​​ភ្នំ​ពេ​ញ ​ទោះ​បី​​ត្រូវ​​​ចំណា​យ​​ខ្ព​ស់​​ប​ន្តិ​ច​​ក្តី​ គឺ​​​រាជ​រ​ដ្ឋាភិ​បា​ល​​សុខ​ចិ​ត្ត​​ចូ​លរួ​ម​​ជា​មួយ​​​ក្រុ​មហ៊ុ​ន​​អ​គ្គីស​នី​​នេះ​​ផ​ង​ដែរ​​។​​​

​​ស​​​ម្តេច​​​ក៏បា​ន​​ប​ញ្ជា​​ឲ្យ​​​ភាគី​​​ពាក់​ព័ន្ធ​​​ជាពិ​សេ​ស​​រ​ដ្ឋបា​ល​​រា​ជ​ធានី​​ភ្នំ​ពេ​ញ​ ពិ​ភា​ក្សា​​ប​ង្កើត​​​ចំ​ណត​រ​ថយ​ន្ត​​ក្រោ​ម​​ដី​ តា​ម​រយៈ​​​ក្រុម​ហ៊ុ​ន​​ឯ​កជ​ន​​មួ​យ​ចំនួ​ន​ ដើ​ម្បី​​កា​ត់​បន្ថ​យ​​ការក​ក់​​ស្ទះច​រា​ចរ​ណ៍ ​។​​ ​“​​ឥឡូ​វ​​កំ​ពុ​ង​​ឲ្យ​​សិ​ក្សា​​សួ​នច្បា​រ​​មួ​យ​ ចំ​នួ​ន​​ដែ​ល​​អា​ច​​ធ្វើ​បាន​ ប្រ​គ​ល់​​ឲ្យ​​វិ​ស័យ​​​ឯក​ជ​ន ​ជី​ក​​រុ​ង​​ក្រោ​ម​​ដី​​ធ្វើ​​​៣ ​ឬ​​៤​ជា​ន់​​ទៅ​​​ក្រោម​​ដី​ ​ហើយ​​​នាំ​គ្នា​​ធ្វើ​​ក​ន្លែ​ង​​ដា​ក់​​ឡា​ន​​”​ ។​​​ ចំ​ពោះ​​កា​រសា​ង​សង់​​វិ​ញ​ ត្រូ​វ​ធ្វើ​​ប្រ​កប​ដោយ​​​គុ​ណភា​ព ​និ​ង​​ប​ច្ចេក​ទេ​ស​​ខ្ព​ស់ ​ជាមួ​យ​​កា​រ​ទទួ​លខុ​ស​ត្រូវ​ ​លើ​​សុវ​ត្ថិ​​ភា​ពជា​​​ចម្ប​ង​ ព្រោះ​​​ចំណ​តរ​ថ​យន្ត​​ក្រោ​ម​​ដី​ ​មិន​​ត្រឹ​ម​តែ​​ជួ​យ​​ស​ម្រួល​​​ដល់​​ស​ណ្តា​ប់ធ្នា​ប់​​ចរា​ច​រណ៍​​ទេ​ ​ប៉ុន្តែ​​នឹ​ង​​ជួ​យ​លើ​ក​​សោ​ភ័​ណភា​ព​​ក្រុ​ង ​ឲ្យ​​​កា​ន់តែ​​ស្រ​ស់​ស្អាត​ មួ​យ​កម្រិ​ត​​ថែ​ម​ទៀត​​​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.