ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ព្រះ​មហា​ក្ស​ត្រ​​ថៃ ​​ដ​កហូ​ត​​តំ​ណែ​ង ​​អ្ន​ក​​ម្នាង​​​សម្រា​ប់​ ភា​ពមិ​ន​ស្មោះ​ត្រង់​ ​និង​​ម​ហិ​ច្ឆ​តា ​ក្នុ​​ង​កា​​រ​​​​​ដ​​ណ្តើម​​​​​​តំណែ​​ង​ ​​​​រ​​ប​​ស់​​​​​ព្រះម​​ហា​​​ក្សត្រី​​​​យា​​​​​​នី​​

អន្តរជាតិ ​៖ ​ព្រះ​មហា​ក្សត្រ​​ថៃ​ M​ah​a​ V​aj​ir​a​lo​ng​k​or​n ​បា​ន​​ដ​កហូ​ត​​តំ​ណែង​​ទាំ​ង​​អ​ស់​ពី​​អ្នក​​​ម្នា​ង​​រ​បស់​​ទ្រ​ង់​​ព្រះ​ជន្ម​​​៣៤​​វ​ស្សា​​សម្រា​ប់​ “​​​ភាព​មិ​នស្មោះ​ត្រ​ង់​​” ​និ​ង ​“​​មហិ​ច្ឆតា​​”​​ ក្នុ​ងកា​រ​​ដ​ណ្តើម​​​តំណែ​ង​​រ​ប​ស់​​ព្រះម​ហា​ក្សត្រី​​យា​​​នី​​។​​

​​អ​តីត​​​អង្គ​រ​ក្ស​​ឈ្មោះ​ ​Sineenat Wongvajirapakdi ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ហៅ​ក្រៅ​ថា “Koi” ត្រូវបាន​ប្រគល់​ងារ​នេះ​នៅ​ថ្ងៃ​បុណ្យចម្រើនព្រះជន្ម​គម្រប់​៦៧​ព្រះវស្សា​កាលពី​ថ្ងៃទី​២៨​ខែកក្កដា​។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ព្រះបរមរាជវាំង​បាន​បញ្ចេញ​រូបភាព​របស់​ព្រះ​នាង Sineenat កាត់សក់​ខ្លី​ក្នុង​ឈុត​ប្រយុទ្ធ​ដោយ​បាញ់កាំភ្លើង បើក​យន្តហោះ​ចម្បាំង​និង​ត្រៀម​លោតឆ័ត្រ​យោង​ចេញពី​យន្តហោះ​ព្រមទាំង​កាន់​ព្រះហស្ត​របស់​ព្រះមហាក្សត្រ​ផងដែរ​។​

​វា​គឺជា​ការបង្ហាញ​យ៉ាង​កម្រ​អំពី​ជីវិត​ឯកជន​របស់​ស្តេច​ដែលមាន​អំណាច​និង​មានទ្រព្យ​ស្តុកស្តម្ភ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា រ៉ា​ម៉ា​ទី​១០​នៃ​រាជវង្ស​ចក្រី​។ ប៉ុន្តែ​កាលពី​ថ្ងៃ​ចន្ទ ការផ្លាស់ប្តូរ​យ៉ាង​លឿន​និង​រឿងរ៉ាវ​ជា​សាធារណៈ​របស់​ព្រះ​នាង Sineenat ត្រូវបាន​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​។​

​ព្រះ​នាង​ត្រូវបាន​បញ្ចប់​ឋានៈ​គោ​រម្យ​ងារ​ជា “​ចៅពញា​ឃុន​” ដោយសារ​ភាពមិនស្មោះត្រង់​នឹង​ព្រះរាជា​ព្រមទាំង​ធ្វើ​សកម្មភាព​ប្រឆាំងនឹង​ការតែងតាំង​ព្រះមហាក្សត្រី​យា​នី Suthida សម្រាប់​មហិច្ឆតា​ផ្ទាល់ខ្លួន​ផងដែរ​។ ព្រះ​នាង Suthida ដែលជា​អតីត​អនុប្រធាន​កង​អង្គរក្ស​រាជវង្ស​ត្រូវបានតែងតាំង​ជា​ព្រះមហាក្សត្រី​យា​នី​ក្នុង​ខែឧសភា​ដោយបាន​ក្លាយជា​មហេសី​ទី​បួន​របស់​ព្រះអង្គម្ចាស់ Vajiralongkorn​។​

​គួរ​បញ្ជាក់ថា របបរាជានិយម​ថៃ​ត្រូវបាន​ការពារ​ដោយ​ច្បាប់​បរិហារកេរ្តិ៍​ដ៏​តឹងរ៉ឹង​ដែល​ធ្វើ​ឲ្យ​ការពិភាក្សា​ដោយ​បើកចំហ​លើ​ស្ថាប័ន​នេះ​សម្រាប់​សាធារណជន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​គឺ​មិនអាច​ទៅរួច​ទេ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.