ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ឈើ​ប្រភេទ​លេខ​២​មាន​ហាងឆេង​ដឹក​ជញ្ចូន​តាម រថយន្ត​ធុន​តូច​និង​រ៉ឺម៉ក​ចែកចាយ​តាម​ដេប៉ូ​ក្រុង​សៀមរាប​

ខេត្តសៀមរាប​ ៖ សកម្មភាព​ដឹក​ជញ្ជួន​ឈើ  ប្រភេទ​លេខ​២ កំពុងតែ​មាន ហាងឆេង​ឡើងវិញ​ដោយ​ឈ្មួញ ប្រមូល​ទិញ​បាន​ដឹក​ជញ្ជួន​គគ្រឹក  គគ្រេង​ទាំងថ្ងៃទាំងយប់​ពុំមាន អាជ្ញាធរ​ជំនាញ​មួយ​ណា​យក  ភ្នែក​មើល​នោះឡើយ ដោយ​ប្រើ  ប្រាស់​រថយន្ត​ធុន​តូច និង​រ៉ឺម៉ក  ដើម្បី​ជា​មធ្យោបាយ​ក្នុង​ការដឹក យកទៅ​ចែកចាយ​នៅ​តាម​ដេប៉ូ ស្តុក​នៅ​ជន្លង់​ក្រុង​វប្បធម៌​ប្រវត្តិសាស្ត្រ​អង្គរ​-​សៀមរាប​។

​ចំពោះ​ការដឹក​ជញ្ជួន​ឈើ  ខាងលើនេះ​បើ​ពិនិត្យ​មើល​ទៅ ជា​លក្ខណៈ​តូចតាច​របស់​ឈ្មួញ រកស៊ី​ឈើ ក៏​ប៉ុន្តែ​ចំពោះ​ការ  បំផ្លាញ​ធនធានធម្មជាតិ​ព្រៃឈើ  វិញ​មាន​ទ្រង់ទ្រាយ​ធំ ។​

​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹងថា  សកម្មភាព​ដឹកឈើ​ប្រភេទ​លេខ ២​កំពុងតែ​កក្រើក​ឡើងវិញ ហើយ​មាន​ហាងឆេង​ទៀតផង   ដោយ​ដឹក​ចេញពី​ស្រ​យ៉ង់​កោះ កេរ្តិ៍​នៃ​ខេត្តព្រះវិហារ​ព្រំប្រទល់ ជាប់​ជាមួយ​ខេត្ត​សៀមរាប​នៅ ក្នុង​ដែន​អភិរក្ស​បរិស្ថាន​ដែលជា តំបន់​ឈរជើង​សុទ្ធសឹង​ជា​សមត្ថ កិច្ច ។​

​ជាក់ស្តែង នៅ​ចំណុច​ផ្លូវ  សម្តេច ជាស៊ីម ឆ្ពោះទៅ ជន្ល​ង់  ចូល​ក្រុង​សៀមរាប មាន រ៉ឺម៉ក  មួយ​គ្រឿង​ដឹក​ឈើ​ប្រភេទ​លេខ ២​ពេញ​ជា​ច្រើន​សន្លឹក​វា​ជា  ប្រភេទ​ឈើ​ល្អៗ​ក្នុងនោះ​មាន មនុស្ស​២​នាក់​រួម​ទាំង​អ្នកបើក បរ រ៉ឺម៉ក​ផងដែរ ។

​តាម​ការបញ្ជាក់​ពី​អ្នកបើក  ប​ររឺម៉ក​បានឱ្យដឹង​ថា​ឈើ​ទាំង នេះ​ពុំមែន​ជា​របស់​គាត់​នោះ​ទេ  ម្ចាស់​គេ​ឈ្មោះ ណាក់ ចំពោះ ការដឹក​ជញ្ជួន​ខាងលើ​ម្ចាស់​ឈើ បាន​រត់​ការបង់ប្រាក់​អោយ​មន្ត្រី ជំនាញ​តាម​ផ្លូវ​គ្រប់​ស្ថាប័ន​ពាក់ ព័ន្ធ​ទាំងអស់ ។

​ឈ្មួញ​រកស៊ី​ឈើ​ឈ្មោះ  ណាក់ បានបញ្ជាក់​ថា​វា​ជា​ឈើ  របស់​គាត់​ពិតមែន​ចំពោះ​ការដឹក ជញ្ជួន​របស់​គាត់​មាន​រថយន្ត សាំ​យ៉ុង និង រឺ​ម៉ក ទៀតផង ។​

​លោក ណាក់ បានបញ្ជាក់ ថា ឈើ​ទាំង​នោះ​យក​ទៅ​ស្តុក  ទុក​នៅ​ដេប៉ូ​ជន្លង់​និង​ក្រវ៉ាត់​ក្រុង សៀមរាប ។ ពាក់ព័ន្ធ​ករណី ខាងលើ អ្នក​ព័ត៌មាន​បាន​សុំ​បំភ្លឺ  នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​បាគង ក្រុង​សៀមរាប បានឱ្យដឹង ថា ចំពោះ​ការបង្ក្រាប​មិនមែន  តួនាទី​របស់​លោក​នោះឡើយ  ហើយ​លោក​បាន​បញ្ជាក់ថា​ការ បង្ក្រាប​បទល្មើស​ព្រៃឈើ​ជា តួនាទី​របស់​លោកនាយ​ផ្នែក បង្ក្រាប​ព្រៃឈើ​សៀមរាប ។

​ភ្លាម​នោះ​អ្នកព័ត៌មាន​សុំ  ការបំភ្លឺ​របស់​លោកនាយ​ផ្នែក​រដ្ឋ បាល​ព្រៃឈើ​សៀមរាប​បាន​ឱ្យ ដឹងថា ចំពោះ​ការដឹក​ជញ្ជួន​ឈើ  របស់​ឈ្មួញ លោក និង​ធ្វើការ  បង្ក្រាប​បើ​ន​សិន​ជា​ឈើ​ទាំង នោះ​ខុស​ច្បាប់ ។​

​ប្រភព​ព័ត៌មាន​បាន​បញ្ជាក់  ថា ចំពោះ​ការដឹក​ជញ្ជួន​ឈើ  ស្ទើរ​ខ្ទេច​ផ្លូវ​នោះ​ពុំ​មាន​អជ្ញាធរ ជំនាញ​មួយ​ណា​ចេញមុខ​បង្ក្រាប ម្តងណា​ឡើយ​ដោយ​ឈ្មួញ​ដឹក   ឈើ​ទាំង​នោះ​យកប្រាក់​បិទមាត់  សមត្ថកិច្ច​ជំនាញ​អស់ហើយ  មើលទៅ បានជា​លោក​ជំនាញ  រដ្ឋបាល​ប្រៃ​ឈើ​មិន​ធ្វើការ​បង្ក្រាប​នោះ ៕
​ដោយ​ ៖ សាត ស៊ីន​

2014_12_30 (20)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.