ខេត្តកំពង់ធំ ៖ ខ្យល់កន្ត្រាក់បានបង្ករអោយពលរដ្ឋមានការភិតភ័យយ៉ាងខ្លាំង និងបានបោកបក់ផ្ទះប្រជាពលរដ្ឋចំនួនផ្ទះ ១៥ ខ្នង បណ្តាលអោយបាក់រាបដល់ទឹក ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃ ១៥ កើត ខែ អស្សុច ឆ្នាំ កុរ ឯកស័ក្ក ព.ស ២៥៦៣ នៅវេលាម៉ោង ១២ និង៥០ នាទី រំលងអាធ្រាតឆ្លងចូលថ្ងៃ ១៣ ខែតុលា ឆ្នាំ ២០១៩ នៅចំណុចភូមិ បាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។
យោងតាមរបាយការណ៍បឋមពីកន្លែងកើតហេតុបានអោយដឹងថា ផ្ទះប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ÷ ទី១.លោក ប៉េ វណ្ណា មានការខូចខាត សាឡង់ផែ , បែ ០៥ ផ្ទះ០១ខ្នង កាណូត០៥គ្រឿង លុយដុល្លារចំនួន ៧០០០$ មាស ១ដំឡឹងកន្លះ លុយខ្មែរ ២៥០០០០០ រៀល, កាណូតសាំង ១៣០ ចំនួន ០៣ គ្រឿង សំបក ០២។
ទី២ . លោក ប៉េ ចាន់រស់ ខូចខាត អស់ម៉ាស៊ីនកាណូត ០១ គ្រឿង។ ទី៣ លោក គង់ ពន្លឺ ខូចខាត អស់ផ្ទះ ០១ ខ្នង សំភារះបាត់អស់។ ទី ៤ លោក គង់ សំអៀន ខូចខាត អស់ផ្ទះ ០១ ខ្នង កាណូត ០១ គ្រឿង សូឡា ០១ ផ្ទាំង ។ ទី ៥.លោក យ៉ែម យឿន លិចបាត់ផ្ទះ ០១ខ្នង បាត់សំភារៈ និងកាណូត ០២ គ្រឿង សូឡា ០២ ផ្ទាំង លុយខ្មែរ៣៥០០០០០ រៀល ទូរស័ព្ទ ០២គ្រឿង។ ទី៦ លោក ឌិត ហ្សូឌី លិចផ្ទះ ០១ ខ្នង បាតសំភារៈទាំងអស់ មានដូចជា កាណូត ០១ គ្រឿង ទូរស័ព្ទ ០៤ គ្រឿង សូឡា ០២ ផ្ទាំង នឹងរងរបួសទាំង ប្តីប្រពន្ធនិង កូន។ ទី៧ លោក ខ្លូត គង់ លិចផ្ទះ ០១ ខ្នង សំភារៈទាំងអស់។ទី៨ លោក ជួន ផាត បាត់កាណូត ០១ គ្រឿង។ទី៩ លោក សុខ ណៃ ខូចខាតផ្ទះទាំងស្រុង កាណូត ០១ បាឡាឈេី ០១ សូឡា ០២ ផ្ទាំង។ ទី១០. លោក ហួរ គី អស់ផ្ទះ ០១ ខ្នង។ ទី១១ លោក ហូយ ឌី អស់ផ្ទះ ០១ ខ្នង ។ ទី១២ លោក ផាន់ ជា អស់ផ្ទះ ០១ ខ្នង កាណូត ០២ គ្រឿង ។ ទី១៣លោក ផាន់ ធា អស់កាណូត ០៣ គ្រឿង សូលឡា ០១ ផ្ទាំង។ ទី១៤.លោក ហេង កាណូត ០២ គ្រឿង ទូរស័ព្ទ ០២គ្រឿង។ ទី១៥.លោក ផាន់ សុផុន មន្រ្តីបរិស្ថានបាឡតខូចខាតសំភារះមានដូចជា: ផែសំរាប់ដាក់សំភារះលិចបាត់; ស្នាក់ការសំរាប់ធ្វើការខូចខាតទាំងស្រុង; កាណូតចំនួន ០២ គ្រឿងលិចបាត់ ទូរស័ព្ទ ០៣ គ្រឿង អាយកូម ០២ គ្រឿង។






