ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​មនុស្ស​ស្លាប់​៥​នាក់​និង​របួស​៨​នាក់​ដោយ​ភ្លៀង​ព្យុះ​ផ្គរ​រន្ទះ​ស្រុក​ឯក​ភ្នំ​និង​ក្រុង​បាត់ដំបង​

​មនុស្ស​ស្លាប់​៥​នាក់​និង​របួស​៨​នាក់​ដោយ​ភ្លៀង​ព្យុះ​ផ្គរ​រន្ទះ​ស្រុក​ឯក​ភ្នំ​និង​ក្រុង​បាត់ដំបង​

បាត់ដំបង ៖ យ៉ាងហោចណាស់ មាន​មនុស្ស​ស្លាប់ ៥ នាក់​និង​របួស​៨​នាក់​និង​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន​ដោយ​ភ្លៀង​ព្យុះ​ផ្គរ​រន្ទះ​នៅ​ស្រុក​ឯក​ភ្នំ​និង​ក្រុង​បាត់ដំបង​កាលពី​វេលា​ម៉ោង ៤​និង​៣០​នាទី​រសៀល ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៤​។​

​លោក យៀម ប៊ុនលឿប អធិការ​ស្រុក​ឯក​ភ្នំ បានអោយដឹង​ថា​មាន​ភ្លៀង​មួយ​មេ​យ៉ាង​ធំ ព្រមទាំង​មាន​ផ្គ​រន្ទះ និង​ខ្យល់​កន្ត្រាក់​បាន​វាយ​ដើមឈើ​មក​លើ​ការិយាល័យ​ព្រហ្មទ័ណ្ឌ​ខ្លួន បណ្តាលអោយ​ខូចខាត​ទាំងស្រុង​ហើយ​ទឹកភ្លៀង​បាន​បំផ្លាញ​ឯកសារ​ទាំងស្រុង និង​បណ្តាល​មនុស្ស​២​នាក់​របួសធ្ងន់​ទី​១​ឈ្មោះ ខៀវ មនោ​រម្យ ជា​មន្ត្រី​នគរបាល របួស​បែកក្បាល និង​ទី​២ ឈ្មោះ ថា ជា​ប្រជាពលរដ្ឋ របួស​បាក់​ឆ្អឹងខ្នង និង​ចង្កេះ ពេល​កំពុង​បំពេញ​ការងារ​ក្នុង​ការិយាល័យ ។​

​មាន​ករណី​រន្ទះបាញ់​ស្លាប់​មនុស្ស ចំនួន ២ នាក់​ក្នុង​ពេល​តែ ១ នៅ​ចំណុច​ផ្សេងគ្នា ទី​១ ឈ្មោះ រឹត ចាន់ណា ភេទ​ប្រុស​អាយុ ២៥ ឆ្នាំ​ពេល​ដើរ​ទៅ​មើល​ស្រះ​ចិញ្ចឹម​ត្រី​របស់ខ្លួន នៅ​ចំណុច​ទួល​តា​អូក ភូមិ​អូរ​កំបុត ឃុំ​ព្រែក​ខ្ពប និង​មាន​ទីលំនៅ​ភូមិ​-​ឃុំ​ព្រែក​ខ្ពប​ស្រុក​ឯក​ភ្នំ ។ ទី​២ ឈ្មោះ រ៉ាត់ ដា​រ៉ូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រន្ទះបាញ់​ស្លាប់ ពេល​កំពុង​ភ្ជួរស្រែ​នៅ​ចំណុច​បឹង​ច្រាំង ភូមិ​អូរ​កំបុត ជាមួយ​ប្អូនប្រុស​ឈ្មោះ រ៉ាត់ រើ​ន អាយុ ១៨ ឆ្នាំ ។​

​ឈ្មោះ រ៉ាត់ រើ​ន បានអោយដឹងថា ពេល​កំពង់​ភ្ជួរស្រែ​ខ្លួន និង​បងប្រុស​ឈរ​ក្បែរ​គ្នា ប្រហែល​៣​ម៉ែត្រ​ពេល​នោះ នឹកស្មាន​ភ្លៀង​ធ្លាក់​តិច ទើប​មិន​ឈប់​ភ្ជួរ ។ ក្នុងស្រុក​ឯ​ភ្នំ មាន​ខ្យល់​វាយ​ប៉ើង​ដំបូលផ្ទះ នៅ​ឃុំ​ព្រែក​ហ្លួង ២ ខ្នង និង​ឃុំ​ព្រែក​នរិន្ទ ចំនួន ១០ ខ្នង ។

​លោក ស៊ន កុសស នាយ​ផ្នែក​នគរបាល ក្រុង​បាត់ដំបង បានឲ្យដឹងថា ជនរងគ្រោះ ដែល​ស្លាប់ ដោយសារ​ការភ័យស្លុត ខ្យល់ព្យុះ​វាយ​ដំបូលផ្ទះ និង​សម្លេង​ផ្គរ​រន្ទះ ទី​១​មានឈ្មោះ វ៉ាន់ លឿម ភេទ​ប្រុស​អាយុ ៥៣ ឆ្នាំ​កំពង់​ដេក​នៅ​ក្នុងផ្ទះ ឋិត​ភូមិ​រំចេក ៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។ ទី ២ ឈ្មោះ សៀង សាវឿត ភេទ​ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ​លក់​ទឹកអំពៅ ខ្យល់គរ ដួល​ផ្កាប់មុខ​ស្លាប់​នៅ​កន្លែង​លក់​ទឹក​អំពៅ ផ្សារ​១៣​មករា សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង និង​មាន​ទីលំនៅ ភូមិ​ឡឥដ្ឋ សង្កាត់​ព្រែក​ព្រះ ស្តេច ក្រុង​បាត់ដំបង​។ ទី​៣​ឈ្មោះ រ៉ែ​ន រ៉ានី ភេទ​ស្រី អាយុ​៣០​ឆ្នាំ ស្លាប់​ដោយសារ​ដើមត្នោត បាក់​សង្កត់ លើ​រោង ហូបចុក នៅ​ហាង​ផឹកស៊ី យីហោ ចាន់ណា​ស្រែ​១០០ ស្ថិតក្នុង​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង និង​សាច់ញាតិ​របួស​៦​នាក់​មាន​ប្រុស​៤​នាក់​ស្រី​២​នាក់ ទាំង​៦​នាក់​ស្នាក់ នៅ​ភូមិ​ព្រែក​តា​តន់​សង្កាត់​ព្រែក​ព្រះស្តេច​ក្រុង​បាត់ដំបង​។​ដើមឈើ​តូច​ធំ​តាម​ដងផ្លូវ​២០​ដើម​ដំបូលផ្ទះ​៦​ខ្នង​សាលារៀន​១​ខ្នង​រោង​លក់​បង្អែម​មាត់​ស្ទឹង​សួន​នាគ​បាញ់​ទឹក​និង​បាណូ​មួយចំនួនទៀត​ខូចខាត​ទាំងស្រុង និង​ព្រមទាំង​មាន​ការលិចលង់ ដងផ្លូវ​ក្នុង​ក្រុង​ផង​ដែរ ។​

​នៅ​ឆ្នាំ​២០១៤ ភ្លៀង​មាន​ការធ្លាក់​យឺតយ៉ាវ ជាង​រាល់​ឆ្នាំ ដោយ​ឆ្នាំមុនៗ​ភ្លៀង​បាន​ធ្លាក់​តាំងពី​ចុង​ខែ​មីនា​ម្ល៉េះ ឆ្នាំ​នេះ​ទើបតែ​មាន​ភ្លៀង​កក់ខែ​ដំបូង ព្រមទាំង​មាន​ផ្គរ​រន្ទះ និង​ខ្យល់ព្យុះ បណ្តាលឲ្យ​មនុស្ស​ស្លាប់ និង​របួស​យ៉ាងច្រើន​នាក់​និង​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​ជាច្រើន​កន្លែង​ទៀត ៕

2014_05_001 (1) 2014_05_001 (2) 2014_05_001 (3) 2014_05_001

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.