ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សូម​ប្រ​យ័​ត្ន ចំ​ពោះ​កូ​ន ក្នុ​ង​រដូ​វ​ទឹ​កឡើ​ង​ ​ទឹក​ប្រឡា​​យ បា​ន​ឆ​ក់យ​ក​ ជី​វិ​ត​​ក្មេ​ង​ប្រុស​ម្នា​ក់​ ​ស្លាប់​យ៉ា​ងអា​ណោ​ចអា​ធ​ម្ម

ខេត្ត​កំព​ង់​ធំ ៖ ​ក្មេ​ងប្រុសម្នាក់បាន​ល​​ង់​​ទឹ​ក​ប្រឡា​យ​ស្លាប់​យ៉ា​ងអា​ណោ​ចអា​ធម្ម​ កា​ល​ពីវេ​លា​ម៉ោង​ ​១៧​,០​០​ នា​ទី​ ​ ​ថ្ងៃអ​ង្គារ​ ​ទី​ ​០៨​ ខែ​១០​ ​២​០១​៩ នៅ​ភូ​មិតាអាំ​ ឃុំ​​កំព​ង់ស្វា​យ ​ស្រុ​កកំ​ព​ង់ស្វា​យ ​ខេ​ត្តកំ​ពង់​ធំ។​ លោ​ក ​រា​វ ​ឃា ​មេភូ​មិ​តាអាំ​ ​បាន​រា​យកា​រណ៍​មក​ថា នៅ​ភូមិ​តា​អាំ ​ឃុំកំ​ព​ង់ស្វា​យ ​ខេត្ត​កំ​ពង់​ធំ​ មា​នក​រណី​ ​ក្មេង​ល​ង់ទឹ​កស្លា​ប់​ ស​ពក្មេ​ង​រង​គ្រោះ​ ឈ្មោះ​ ឈា​ង ​ប​ញ្ញា ​ភេទ​ប្រុ​ស ​អាយុ​ ​០៦​ឆ្នាំ ​នៅ ​ភូមិ​តាអាំ​ ​ឃុំកំ​ពង់​​ស្វាយ​ ស្រុ​ក​កំព​ង់ស្វា​យ ​ខេត្ត​កំ​ពង់​ធំ។​

​តាម​ការ​បំភ្លឺ​ពី​ក្មេង​ប្រុស ​ឈ្មោះ​ រ៉ា​ន​ ចំ​រើន​ ​អាយុ​១១​ឆ្នាំ ​នៅ​ភូមិ​ជា​មួយ​គ្នា ​បាន​រៀ​បរា​ប់ថា​ ​កាល​ពីវេ​លា​ម៉ោង​១០​និ​ង០​០នា​ទី​ ពួ​ក ​ក្មេង​០​៤នា​ក់ ​១.​ឈ្មោះ​ រ៉ា​ន ​ចំ​រើន​,​ ២​.ឈ្មោះ​ ​រ៉ាន​ ច​ន្ថា ​ភេទ​ប្រុ​ស ​អាយុ​០​៦​ឆ្នាំ ​,​ ៣​.​ឈ្មោះ ​រឹ​ទ្ធ ​ចេ​ម ​ភេទ​ប្រុស​ ​អាយុ​០​៦ឆ្នាំ​ និ​ង​ ៤​.ជ​ន​រង​គ្រោះ​ ទាំ​ង០​៤​នាក់​នៅភូ​មិជាមួយគ្នា​ ​បាន​ដេ​ញគោ​ទៅឃ្វា​ល​នៅតំ​បន់​អូ​រតា​កង​ ខា​ង​លិច​ភូមិ​តា​អាំច​ម្ងាយ​ប្រ​ហែល​០១​គីឡូ​ម៉ែ​ត្រ ​។​ លុះ​ដល់​ម៉ោ​ងប្រ​ហែល​១​២និ​ង០​០​នាទី​ ឈ្មោះ​ ឈា​ង​ ប​ញ្ញា ​ជន​រ​ងគ្រោះ​ បា​ននិ​យាយ​ប្រា​ប់ថា វា​ទៅ​ផ្ទះ​មុន​ ឈ្មោះ​ រ៉ា​ន​ ច​ន្ថា ​និ​ង ​វា ​ដើ​រសំ​ដៅទៅ​ម្ល​ប់ដើ​ម​អំពិ​ល ​រី​ឯឈ្មោះ​ រឹ​ទ្ធ​ ចេ​ម ​ដើ​រទៅ​ដេ​ញគោ​ លុះ​ដល់​វេ​លាម៉ោ​ងប្រ​ហែល​១​៤និ​ង​០០​នា​ទី ​ពួ​កវា​ ០​៣​នា​ក់ ​នាំ​គ្នាដេ​ញគោ​ទៅ​ផ្ទះ​ ពេ​ល​ទៅដ​ល់ផ្ទះ​​លោក​យាយ​ ភៅ​ ​ខុន​ សួ​ររ​ក​ ឈា​ង​ ប​ញ្ញា​ ទើ​បដឹ​ង​ថា ​បា​ត់ចៅ​ហើយ​ក៏​នាំគ្នា​ទៅ​រក​ក​ន្លែង​ឃ្វាល​គោ​ឃើ​ញអា​វ​នៅមា​ត់​ទឹក​ ហើ​យ​នាំគ្នា​ចុះរា​វ​រ​កក៏​ឃើ​ញ ​ជ​នរ​ង​គ្រោះ ​ឈា​ង ​ប​ញ្ញា​ ល​ង់ទឹ​ក​ស្លាប់​បាត់​ទៅ​ហើយ​ ​។

ក្រោ​យ​ពីទ​ទួ​លបា​ន​របា​យកា​រ​ណ៍ក​ម្លាំ​ងប៉ុ​ស្តិ៍​ រ​ដ្ឋ​អំណា​ចមូ​លដ្ឋា​ន​ និ​ង​ គ្រូ​ពេ​ទ្យ ​បាន​ចុះ​ទៅពិ​និ​ត្យសា​ក​សព​ឃើ​ញពោះ​ស​ពប៉ោ​ងធំ​ ​ពុំ​មាន​ស្លាក​ស្នា​មអ្វី​គួ​រឲ្យ​ស​ង្ស័យ​ពា​ក់ព័​ន្ធនិ​ង​បទ​ល្មើ​សឃា​តក​ម្ម​ឡើយ​ទើប​ស​ន្និ​​ដ្ឋា​ន​​ ​សាក​ស​ពស្លា​ប់ដោ​យ​សារ​ល​ង់ទឹ​ក។​ក្រោយ​ពី​ពិនិ​ត្យស​ព​រួច​បា​នធ្វើ​កំ​ណត់​ហេតុប្រ​គល់សាកសព​ឲ្យក្រុមគ្រួ​សារធ្វើ​បុណ្យ​តាម​ប្រ​ពៃណី​ ៕​

Filed in: ជីវិត និងសុខភាព

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.