ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​លោក​ប៉ាន់​វឹត​ទាហាន​ស័ក្តិ​បួន​ជីក​ព្រែក​សាធារណៈ ធ្វើ​ស្រះ​ទឹក​ឯកជន​យក​អាចម៍ដី​លុប​ផ្លូវ​មិនឱ្យ​រាស្ត្រ​ដើរ​

​ស្រុក​ភ្នំ​ព្រឹក្ស​ ៖​ប្រជាពលរដ្ឋ​គ្រួសារ​មាន  សមាជិក ០៩​នាក់ ប្រឈម​នឹង  ដាច់​ពោះ​ស្លាប់ ដោយសារ​មិន មាន​ផ្លូវ​ចេញ​-​ចូល យក​ដំឡូង មក​លក់​ទិញ​អង្ករ​ហូប​រឿង​ដ៏  សោកសង្រេង​នេះ​កើតឡើង​នៅ ភូមិ​អូរ​តា​សុខ ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំ​ព្រឹក្ស ខេត្ត​បាត់ដំបង  លោក ធ​ធី អាយុ ៤៤​ឆ្នាំ ប្រពន្ធ  ឈ្មោះ សេង សុខ អាយុ ៤៤​ឆ្នាំ  បានឱ្យដឹងថា ឆ្នាំ​២០១៣​លោក  ប៉ាន់ វឹត បាន​ប្រមូល​ទិញ​ដី​ចូល គ្នា​ដោយហេតុថា គាត់​មិន​មាន  ប្រាក់​គ្រប់​ចំនួន​ដី​ដែល​ត្រូវ​ទិញ នោះ ២០​រ៉ៃ លោក វិត ចែក លក់​ឱ្យ ០៥ រ៉ៃ អស់ប្រាក់ ១០ ម៉ឺន​បាត ប្រាក់​ថៃ គឺ​មួយ​រ៉ៃ ២ ម៉ឺន​បាត តែ​លោក ប៉ាន់ វឹត មាន  គំនិត​មិន​ល្អ​ដាក់​ក្នុង​សំបុត្រ​តែ មួយ​រ៉ៃ មួយ​ម៉ឺន ប្រាំពីរ​ពាន់​បាត  ប្រាក់​ថៃ ពេល​ទិញ​ដី​នោះ​លោក  វឹត និង​លោក ស៊ី តា​រ៉េ ត្រូវជា ប្អូនថ្លៃ​លោក វឹត ឱ្យ​ផ្លូវ​ដើរ​ជុំគ្នា  ដោយ​មើល​ហេតុ​មិនសូវ​ស្រួល  ខ្ញុំ ធ​ធី សុខចិត្ត​ចែក​ទិញ​ដី​ផ្លូវ លោក ប៉ាន់ វឹត តែ​ទោះបី​ខ្ញុំ​សុំ អង្វរ​ចែក​ទិញ​យ៉ាងណាក៏ដោយ គេ​មិន​ព្រម​លក់​ឱ្យ​ដែរ​ក្រោយមក លោក វិត និយាយ​ទិញ​ដី​ខ្ញុំ​វិញ  ឱ្យ​មួយ​រ៉ៃ មួយ​ម៉ឺន ៧​ពាន់​បាត  មានន័យ​ថា ១០​រ៉ៃ វា​ខាត​អស់  ៣​ម៉ឺន​បាទ ប្រាក់​ថៃ ។​

​តាំងពី​ពេលនោះ​មក​លោក  ប៉ាន់ វឹត មានគំនិត​ព្យាបាទ ចង  អាឃាត​មកលើ​គ្រួសារ​ខ្ញុំ​មិន​ចេះ ចប់ ជាក់ស្តែង​ថ្ងៃទី ១០ ខែ​ធ្នូ  ឆ្នាំ​២០១៤ លោក វិត យក  គ្រឿងចក្រ​មក​ជីក​ព្រែក​សា​ធា រណៈ​របស់​រដ្ឋ ជីក​ធ្វើ​ស្រះ​ដ៏​ធំ  ហើយ​ជ្រៅ លោក ប៉ាន់ វឹត ប្រែ ក្លាយ​របស់​រដ្ឋ​ឱ្យទៅ​ជា​កម្មសិទ្ធិ របស់ខ្លួន មិនតែប៉ុណ្ណោះ​លោក  វិត យក​អាចម៍ដី​មក​ចាក់​លុប​ផ្លូវ  ដែល​ខ្ញុំ​ធ្លាប់​បើក​គោយន្ត​ចេញ  ចូល​រាល់ថ្ងៃ​ដើម្បី​ដឹក​ដំឡូង​ទៅ លក់​យក​ប្រាក់​ទិញ​អង្ករ​ដាំបាយ ហូប ។​

​ខ្ញុំ​សូម​ជម្រាប​អាជ្ញាធ​រពាក់  ព័ន្ធ​ទាំងអស់​ជ្រាប​ថា​តាំងពី​ដើម ខែ​ធ្នូ​មក​គ្រួសារ​ខ្ញុំ​ចេញចូល​មិន បានឡើយ ដី​ផ្ទះ​គោយន្ត ដំឡូង  ទុកចោល​មិនមាន​ផ្លូវចេញចូល  នេះ​មានន័យ​ថា លោក ប៉ាន់ វឹត  មាន​ចេតនា​សម្លាប់​សា​មាជិក គ្រួសារ​ខ្ញុំ ៩​នាក់ ឱ្យ​ដាច់​ពោះ ស្លាប់​ដោយ​ប្រយោល​សុំ​អំពា​វ នាវ​ដល់​លោក សួន គឿន អ​ភិ បាល​ស្រុក​ភ្នំ​ព្រឹក្ស ឯកឧត្តម ចាន់  សុផល អភិបាលខេត្ត​បាត់ ដំបង  មេត្តា​ធ្វើ​កិច្ច​អន្តរាគមន៍​ជាបន្ទាន់  និង​អង្គការ​សង្គម​ស៊ីវិល​ទាំង អស់​ជួយផ្តល់​យុត្តិធម៌​ដោយ​ក្តី អនុគ្រោះ ។​

​លោក ប៉ាន់ វឹត អាង​អំណាច​ខ្លួន​ជា​ទាហាន​ពាក់​ស័ក្តិ បួន យក​គ្រឿងចក្រ​ជីក​ព្រែក  សាធារណៈ​របស់​រដ្ឋ​ជីក​ធ្វើ​ស្រះ ឯកជន​ចំងាយ​ពី​ផ្លូវជាតិ​ប្រហែល  ៧​ម៉ែត្រ ធ្វើឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់  ធ្ង​រដល់ផ្លូវ​ជាតិដ​ល់​ពេល​ខែវស្សា  ទឹកជំនន់​ហូរ​បុក​ខ្លាំង​ដាច់​ដី​ដល់ ផ្លូវជាតិ​មិនខានឡើយ ។

​សុំ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង  អស់ ជា​ពិសេស​មន្ត្រី​សាធារណៈ  និង​ដឹកជញ្ជូន​មក​ពិនិត្យ​មើល ។​

​លោក ផាត ម៉ៅ មេឃុំ រំដួល លោក កង ផាន ជំទប់​ទី ២ ឱ្យ​ដឹង​មិន​ខុស​គ្នា​ទេ​ថា​លោក  ប៉ាន់ វឹត ជា​មនុស្ស​មិន​ល្អ​អាង  អំណាច​ធ្វើការ​អ្វី​មិន​គោរព​អាជ្ញា ធរ​ចង់​រស់​តែ​ម្នាក់ឯង​មិន​យោគ យល់​ដល់​អ្នកជិតខាង​មានរឿង ជាមួយ​អ្នកជិតខាង​មិនចេះ ចប់  ពេល​សួរថា លោក ប៉ាន់ វឹត ជីក​ស្រះ​ខុស​ច្បាប់​ដែរ​ឬ​អត់  លោក​ទាំង​ពីរ​ឆ្លើយថា​ពិតជា ខុស​លោក​និង​ទាមទារ​ឱ្យ​លោក  វិត កាយ​ដី​លុប​ស្រះ​វិញ ។​

​លោក ហែម ស៊ី​ណាក់ អ​ភិ បាល​រង​ស្រុក​ភ្នំ​ព្រឹក្ស ថ្ងៃទី ២៣  ខែ​ធ្នូ ដឹកនាំ​កម្លាំងចម្រុះ​ទៅ  ពិនិត្យិមើល​កន្លែងកើតហេតុ  រកឃើញថា លោក ប៉ាន់ វឹត  ពិតជា​បាន​ជីក​ស្រះ​លុប​ផ្លូវ​មិនឱ្យ ពលរដ្ឋ​ដើរលោ​ក​និង​រាយការ ណ៍​ជូន​លោក​អភិបាលស្រុក​និង ក្រុមការងារ​ជម្រុញ​ធ្វើយ៉ាងណា ឱ្យ​បាន​ផ្លូវ​ដើរ​ឆាប់ៗ​ខាងមុខនេះ  ពេល​សួរថា​លោក​មាន​ចំណាត់ ការ​យ៉ាងណា លោក​ឆ្លើយ ថា  ឱ្យ​មន្ត្រី​ជំនាញ​ទៅប្រាប់ លោក  ប៉ាន់ វឹត កាយ​ដី​លុប​ស្រះ​វិញ ហើយ​ឱ្យ​គ្រួសារ ធ​ធី ដើរ​វិញ  ឯកឧត្តម ឧត្តមសេនីយ៍ ជា ភួង  ភិរម្យ មេបញ្ជាការ​កង​ព​លលេ​ខ  ៥៣ ឱ្យដឹងថា តាម​ទូរស័ព្ទ​មិន ទាន់​មាន​អ្នកណា​រាយការណ៍​ឱ្យ គាត់​ដឹង​ទេ បើ​បិទផ្លូវ​មិន​ឱ្យ​គេ ដើរ​នោះ​វា​ខុស​ហើយ​ចាំ​ឯកឧត្តម  សួរ​មើល​សិន ។

​លោក ផាត ម៉ៅ មេឃុំ​ឱ្យ ដឹង​ថា​វា​ស់ដីពី​កណ្តាល​ទ្រូងផ្លូវ មក ២០​ម៉ែត្រ ទុក​ចំណី​ផ្លូវ​សល់ ប៉ុន្មាន​ជា​ដី​លោក ប៉ាន់ វឹត វាស់  ពី​បាត​ត្រពាំង​មក ១០​ម៉ែត្រ ជា សម្បត្តិ​រដ្ឋ​ហួស​ពី​ហ្នឹង​ជា​កម្មសិទ្ធិ ឯកជន តែ លោក ប៉ាន់ វឹត ជីក ស្រះ​ក្នុង​ព្រែក​សាធារណៈ​ជា ទង្វើ​ខុសច្បាប់​លោក វិត ទទួល ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ។​

​លោក ប៉ាន់ វឹត ថា ជីក  ស្រះ​យក​ទឹក​ប្រើ​មិន​ខុស​ទេ​ជីកដី របស់ខ្ញុំ បើ​ឈ្មោះ ធី ចង់​បាន​ផ្លូវ ដើរ​ទិញ​ដី​គាត់​ទៅ ៥០​ម៉ែត្រ  ការ៉េ ២​ម៉ឺន​បាត ប្រាក់​ថៃ​នេះ​ជា  តម្លៃ​ខ្ពស់កប់ពពក​ដោយ​មិន​ចង់ លក់ ៕
​ដោយ​ ៖ ស៊ីម ហៀ​ម​

2014_12_30 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.