ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី កម្លាំងអាវុហត្ថ ក្របួចបានសាំយ៉ុង១គ្រឿង លួចបង្កប់ឈើប្រណីតលោតឆត្រ័។
កម្លាំងអាវុធហត្ថក្រុងបានលុង៦នាក់ដឹកនាំដោយលោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការអាវុធហត្ថក្រុងបានលុង បានចុះបង្ក្រាបជាក់ស្តែងករណី ដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាតិ ក្នុងនោះកម្លាំងយើងបាន
ដកហូតឈើប្រភេទធ្នង់ ចំនួន៣៥០គីឡូក្រាម ស្មើនិង ០,២៥៩ម៉ែត្រត្រីគុណ និងរថយន្តសាំយ៉ុង១គ្រឿង ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2A-3505 ក្រោយពីការចុះបង្ក្រាប អ្នកបើកបររថយន្តបានរត់គេចខ្លួនស្រមោល កុំអីជាប់ខ្នោះមួយទៀតន។
បច្ចុប្បន្ន វត្ថុតាងខាងលើត្រូវបានកម្លាំងអាវុធហត្ថប្រគល់ជូនទៅកម្លាំងសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ សង្កាត់បានលុង ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕