ខេត្តកណ្តាល ៖ ដើម្បីត្រៀមចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ នាពេលខាងមុខ រដ្ឋបាលខេត្តកណ្តាល បានសម្រេចរៀបចំពិធីប្រណាំងទូកនៅដងទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១២ និងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ក្នុងរយៈពេលនៃពិធីនេះក៏មានការប្រគំតន្ត្រីរបស់សមាគមសិល្បករខ្មែរ និងមានការដាក់តាំងលក់ផលិតផលក្នុងស្រុករយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែតុលា ព្រមទាំងមានការបាញ់កាំជ្រួចនៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ផងដែរ៕