ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​លោក​ ផាន់​ ចាន់ណា​រ៉ា​ អធិការ​ស្រុក​កំរៀង​មិន បង្ក្រាប​បន​ស្ត្រី​ពេស្យាចារ​វៀតណាម​តាម​ការសន្យា​

​ខេត្ត​បាត់ដំបង​ ៖ ជាង ២​សប្តាហ៍​កន្លងមក  ហើយ​បន​ស្ត្រីបេស្យា​ចារ​វៀត  ណា​ម​ក្នុង​ភូមិ​ដូង ឃុំ​បឹងរាំង  ស្រុក​កំរៀង ដែល លោក ផាន់  ចាន់ណា​រ៉ា អធិការ​ស្រុក​កំរៀង  សន្យា​ចុះបង្ក្រាប កាលពី​ថ្ងៃ​ទី ១៧ ខែ​ធ្នូ ឆ្នាំ​២០១៤ តែ​រហូត មកដល់​ថ្ងៃនេះ​មិនទាន់​បាន​ចុះ បង្ក្រាប​នៅឡើយ ។​

​ប្រភព​ប្រជាពលរដ្ឋ​បានឱ្យ ដឹងថា ស្ត្រី​វៀតណាម​រកស៊ី​ផ្លូវ  ភេទ​ខុសច្បាប់​ពីមុន​មាន​គ្នា​ម្នាក់ ទៅ​២​នាក់​ប៉ុណ្ណោះ ក្នុង​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង​ពេល  លោក ផាន់ ចាន់ណា​រ៉ា អធិការ  ឡើងកាន់តំណែង​ថ្មី ស្រាប់តែ  មាន​កំណើន​ស្រី​វៀតណាម​រកស៊ី ភ្លូវ​ភេទ​ចូល​មក​កាន់តែ​ច្រើន​នាក់​។

​ដោយហេតុ​នេះ​ប្រជាពលរដ្ឋ  មាន​ការភិតភ័យ​ចំពោះ​ការបាត់ កិត្តិយស​កូន​ខ្មែរ​ដែល​រស់នៅ​ជិត នោះ​ហើយ​ខ្លាច​ប្តី​ឬ​កូន​ប្រុស​ឆ្លង រោគ​ផ្សេងៗ​ទៀតផង ។ ដូច្នេះ  សូម​អជ្ញាធរ​មាន​សមត្ថកិច្ច​ជួយ អន្តរាគមន៍​លុបបំបាត់​ការរកស៊ី​ផ្លូវ  ភេទ​នៅក្នុង​ភូមិ​យើងខ្ញុំ​ផង ។​

​ប្រជាពលរដ្ឋ​បញ្ជាក់ថា  កន្លែង​បន​ស្រីខូច​វៀតណាម​ខាង លើ​នេះ​បាន​អះអាង​ថា​បង់ប្រាក់ ជូន​លោក ផាន់ ចាន់ណា​រ៉ា អធិការ​ស្រុក​កំរៀង ក្នុង​១​ខែ ១ លាន​រៀល​ទើប​មិន​មក​បង្ក្រាប​។​

​លោក ផាន់ ចាន់ណា​រ៉ា  អធិការ​ស្រុក​បាន​ប្រាប់​អ្នកយក ព័ត៌មាន​ថា​មិន​បាន​ទទួល​ប្រាក់ ប្រចាំខែ​ពី​ម្ចាស់​បន​ស្រីខូច​នោះ ទេ ហើយ​លោក​នឹង​ចុះ​បង្ក្រាប  ការសន្យា​តាំងពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ  ឆ្នាំ​២០១៤ រហូតមក​ដល់​ចុង​ខែ  ធ្នូ​មិនទាន់​បង្ក្រាប​ឡើយ ។ ហើយ  ប្រជាពលរដ្ឋ​កំពុង​រង់ចាំ​មើល ស្នាដៃ​លោក​អធិការ​ថ្មី​ចុះបង្ក្រាប បន​ស្រីពេស្យា​ខាងលើ​នៅពេល ណា​ដោយ​ពួកគាត់ រំពឹងថា​នឹង ចុះបង្ក្រាប​ក្នុងពេល​ឆាប់ៗ​នេះ​កុំ សន្យា​ខ្យល់​នាំ​ឱ្យ​រាស្ត្រ​បាត់បង់ ជំនឿ​លើ​សមត្ថកិច្ច ៕
​ដោយ​ ៖ ឆាន សុខន​

2014_12_30

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.