ខេត្តសៀមរាប ៖ យោងតាមការថ្លែងបញ្ជាក់ពីលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា ក្នុងរយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី២៧-២៩ ខែកញ្ញា ឆ្នាំ២០១៩ នៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះ ភ្ញៀវទេសចរណ៍បានទៅសម្រាកកម្សាន្តនៅខេត្តសៀមរាបមានចំនួន ២៤៤,០៧៥នាក់ កើនឡើង ៥.០១% ក្នុងនោះភ្ញៀវទេសចរជាតិមានការកើនឡើង ប៉ុន្តែភ្ញៀវទេសចរអន្តរជាតិធ្លាក់ចុះប្រមាណ៣៧.២៣% បើធៀបនឹងរយៈពេលបីថ្ងៃដូចគ្នានៃពិធីបុណ្យភ្ជុំបិណ្ឌ នៅឆ្នាំ២០១៨ កន្លងទៅ ៕






