ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​មន្ត្រីជលផល​បណ្តែតបណ្តោយ​ឱ្យ​មាន​ទូក នេសាទ​ប្រើ​ឧបករណ៍​ទំនើប​បំផ្លាញ​មច្ឆជាតិ​

ខេត្ត​កំពង់ឆ្នាំង​ ៖ តាម​សេចក្តីរាយការណ៍​ពី  ប្រជា​នេសាទ​នៅ​ស្រុក​ជល​គី​រី  ខេត្ត​កំពង់ឆ្នាំង​បានឱ្យដឹង​ថា​នៅ តាម​ដង​ទន្លេ​នៅ​ឃុំ​ពាម​ឆ្កោក  ស្រុក​ជល​គី​រី មាន​សកម្មភាព​ទូក  នេសាទ​អូស​អួន​ក្រឡា​ញឹក​ប្រើ ដោយ​ម៉ាស៊ីន​ទំនើបៗ​យ៉ាង​គគ្រឹក គ​គ្រេង កំពុងតែ​បំផ្លិចបំផ្លាញ  មច្ឆជាតិ​យ៉ាងធ្ងន់ធ្ងរ ហើយ​ប្រជា  ពលរដ្ឋ​បាន​រិះគន់ថា ដោយសារ  មាន​ការធូររលុង​ពី​មន្ត្រី​ជំនាញ ពាក់ព័ន្ធ ជា​ពិសេស​មន្ត្រី​ជលផល  ទើប​បណ្តែតបណ្តោយ​ឱ្យមាន ការ​អូស​អួន​ដោយ​ប្រើ​ឧបករណ៍ ទំនើប​យ៉ាង​អនាធិបតេយ្យ​អាច សមត្ថកិច្ច​ជំនាញ​ទាំងនោះ ត្រូវ  បានទទួល​ការសម្របសម្រួល​ពី ក្រុម​នេសាទ​ល្មើស​ច្បាប់​ទើប បាន​ជា​មិន​អើពើ​បង្ក្រាប​នោះ  ឡើយ ។​

​សកម្មភាព​អូស​អួន​ដោយ  ប្រើ​ឧបករណ៍​ទំនើប ត្រូវបាន​គេ  រាយការណ៍​មក​ថា ចាប់ផ្តើម  លួច​ធ្វើ​សកម្មភាព​ចាប់​តាំងពី  ម៉ោង​បួន​ល្ងាច រហូតដល់​ម៉ោង  បួន​ភ្លឺ ទើប​គេ​បញ្ឈប់​សកម្មភាព  នេសាទ​ល្មើស​ច្បាប់​របស់​ពួកគេ  ហើយ​ទទួលបាន​ភាពសុខសាន្ត  និង​រលូន​ជា​រៀងរហូត ដោយ​ពុំ  មាន​សមត្ថកិច្ច​ណា​ចុះ​មក​រំខាន លោក​ម្ចាស់​អូស​អួន​ទាំងនោះ ឡើយ ។​

​ពាក់ព័ន្ធ​នឹង​បទល្មើស​នេសាទ​ខាងលើ​អ្នកយកព័ត៌មាន យើង​នៅ​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០ ១៤ បាន​ចុះ​ទៅ​យក​ព័ត៌មាន នៅ  តាម​ដង​ទន្លេ​ពាម​ឆ្កោក ស្រុក ជល​គី​រី​ក៏​ប្រទះ​ឃើញ​សកម្មភាព អួ​ស​អួន​ក្រឡា​ញឹក​មាន​ទូក​ពីរ បំពាក់​ដោយ​ម៉ាស៊ីន អម​សង  ខាង​កំពុង​អូស​អួន​តាម​ដង​ទន្លេ យ៉ាង​រំភើយ​ដោយ​គេ​ឃើញ​ពួក កម្មករ​លើ​ទូក​មាន​ពាក់​កែវ​ចង្កៀង បំភ្លឺ​នៅ​លើ​ក្បាល​សម្រាប់​ការ អូស​អួន​នៅពេល​យប់ ។​

​តាម​ប្រជា​នេសាទ​បាន​ឱ្យ  ដឹងថា ថៅកែ​ទួក​នេសាទ​ខាង  លើ​ដែល​ល្បី​ឈ្មោះ​ប្រព្រឹត្ត​បទ ល្មើស​នេសាទ ហើយក​ជា​មេ  ខ្លោង​ធំ​មានឈ្មោះ ចាំង យ៉ាង ឡាង ជនជាតិ​វៀតណាម និង ឈ្មោះ ស៊ីម ជនជាតិខ្មែរ បានរួម  ដៃ​គ្នា​ប្រព្រឹត្ត​បទល្មើស​នេសាទ  នៅត្រង់​ចំណុច​ព្រែក​សេះ តាម  ដង​ទន្លេ​ក្បាលកោះ​ពាម​ឆ្កោក  រហូត​ដល់​ក្បាលកោះ​ប្ញ​ស្សីតា​កួច  និង​ក្បាលកោះ​ច្រឡៃ ឃុំ​ពាម ឆ្កោក ស្រុក​ជល​គី​រី ខេត្ត​កំពង់ ឆ្នាំង ។​

​ក្រុម​មេខ្លោង​នេសាទ​ល្មើស  ច្បាប់​ខាងលើ​ដោយ​មាន​ការ ជួយ​សម្រួល​ពី​សមត្ថកិច្ច​ទើប​ពួក គេ​សម្រុក​អូស​ពុំ​ខ្លាចញញើត​អ្វី ឡើយ​សូម្បី​តែ​កៀ​ដាច់មង​សន្ទូច របស់​ប្រជា​នេសាទ​តាម​លក្ខណៈ គ្រួសារ ក៏​ពួកគេ​មិន​មាន​សំណង  និង​ធ្វើ​មិនដឹងមិនឮ ព្រោះ​អាង ខ្នងបង្អែក​ចំណែក​ប្រជា​នេសាទ ក្រីក្រ​បាន​ត្រឹមតែ​ម៉ា​ត្អូញត្អែរ ប៉ុណ្ណោះ ។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រជា  នេសាទ​ក្រីក្រ​ត្អូញត្អែរ​ថា​លោក អភិបាល​ស្រុក​ជល​គី​រី និង​លោក  សុង សារឿ​ន នាយ​សង្កាត់​ជល  ផល​ស្រុក​ជល​គី​រី មិន​ព្រម​ធ្វើ  សកម្មភាព​បង្ក្រាប​បទល្មើស នេសាទ​បណ្តែតបណ្តោយ​ឱ្យ​ពួក ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​នេសាទ ប៉ះពាល់​ដល់​ធនធាន​មច្ឆជាតិ​ប៉ះ ពាល់​ដល់​ប្រជា​នេសាទ​តូចតាច  ដោយ​ពួក​ឈ្មួញ​មិន​ខ្លាច​ពី​ច្បាប់ រដ្ឋ ដោយសារ តែ​អាង​មាន​ខ្នង  បង្អែក​ជួយ​សម្រួល​ឱ្យ​ពួកគេ​ប្រព្រឹត្ត​បាន​យ៉ាង​រលូន ។​

​ប្រជា​នេសាទ​ក៏​បាន​សំណូម  ពរ​ដល់​លោក ឈួ​រ ចាន់ឌឿ​ន  អភិបាលខេត្ត​កំពង់ឆ្នាំង ជួយ  មើល​សកម្មភាព​នេសាទ​ល្មើស  ច្បាប់​នៅ​តំបន់​ឃុំ​ពាម​ឆ្កោក​ផង  ព្រោះ​ថា​ពួក​ឈ្មួញ​កំពុងតែ​មាន សកម្មភាព​យ៉ាង​អនាធិបតេយ្យ ចំណែក​ប្រជា​នេសាទ​ក្រីក្រ​ពុំ អាច​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បាន​ឡើយ ។​

​មួយវិញទៀត លោក ណៅ ធួ​ក ប្រធាន​រដ្ឋបាល​ជលផល​ជួយ ពិនិត្យ​និង​អង្កេត​ទៅលើ​មន្ត្រី  ក្រោម​ឱវាទ នៅ​ខេត្ត​កំពង់ឆ្នាំង  ដែល​បណ្តែតបណ្តោយ​ឱ្យមាន សកម្មភាព​នេសាទ​ល្មើសច្បាប់ នៅ​ស្រុក​ជល​គី​រី​ផង ។​

​លេខ​ក្រោយ​សារព័ត៌មាន  យើង នឹង​ព្យាយាម​ស្រាវជ្រាវ  ព្រមទាំង​ខិតខំ​ធ្វើ​ព័ត៌មាន​ពីបទ ល្មើស​នេសាទ និង​ជន​រត់ការ​រួច  ដៃ​ជាមួយ​ឈ្មួញ​យក​មក​ផ្សាយ បន្តទៀត ៕  ចេង ប៉ែត​

2014_12_30 (13)

Filed in: ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.