រាជធានីភ្នំពេញ ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំប្រមុខរដ្ឋស្តីទី បញ្ចប់គោរម្យងារជាឧកញ៉ា នាយទាហាននៃកងយោធពលខេមរភូមិន្ទ ចំនួន៧៥រូប។ ការស្នើបញ្ចប់ងារជាឧកញ៉ា គឺយោងតាមសំណើរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩៕







