ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ផ្ទុះ​ការរិះគន់​រឿង​ធ្វើ​អាជីវកម្ម​ទីធ្លា​វត្ត ត្រពាំង​ប្រាសាទ​ក្នុង​ពិធី​បុណ្យ​បញ្ចុះសីមា​

​ខេត្ត​ឧត្តរមានជ័យ​ ៖ ទីធ្លា​វត្ត​បុរី​ប្រាសាទជ័យ  ហៅ​វត្ត​ត្រពាំង​ប្រាសាទ នៅ​ភូមិ  ត្រពាំង​ប្រាសាទ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត  ឧត្តរមានជ័យ ត្រូវបាន​ព្រះ​ចៅ  អធិការ​ឈ្លៀត​ឱកាស​យក​ទី​វត្ត អារាម​ធ្វើ​អាជីវកម្ម​បានដាក់  ដេញថ្លៃ​ឱ្យទៅ​ក្រុម​អាជីវកម្ម ល្បេង​កម្សាន្ត​ម្នាក់​ធ្វើ​ការគៀប សង្កត់​ទៅលើ​អ្នក​លក់ដូរ​និង​ក្រុម លេងល្បែង​កម្សាន្ត ។​

​ក្រុម​អាជីវករ​ប្រមាណ​ជា  ២០​នាក់ នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ ២០១៤ បាននាំគ្នា​ទៅ​ធ្វើការ  តវ៉ា​និង​សុំ​សម្រួល​ពី​លោកគ្រូ​ចៅ អធិការ​វត្ត ស៊ឹម ស៊ីថា និង​ជួប សុំ​សម្រួល​តំលៃ​ឈ្នួល​ពី​អ្នក​ម៉ៅ ការ​ទីធ្លា​វត្ត​ឱ្យ​នៅ​សល់​ត្រឹមតែ ៥០%​ចំពោះ​តំលៃ​កំណត់​នេះ​ខ្ពស់ ខ្លាំងពេក ដែល​ពួកគាត់​មិនដែល ជួបប្រទះ​សោះឡើយ ។​

​អាជីវករ​បាន​លើកឡើង​ថា  ពួកគាត់​ប្រកប​របរ​ដើរដាក់ ល្បែង​កម្សាន្ត​គប់​ប៉េង​ប៉ោង រទេះភ្លើង​កូនក្មេង​និង​សេះ​ហោះ ចល័ត​នៅ​តាម​កម្មវិធី​បុណ្យ​ធំៗ ទូទាំង​ខេត្ត​-​ក្រុង ពួក​គាត់​ទទួល បាន​ដំណឹង​កម្មវិធី​បុណ្យ​បញ្ចុះ សីមា​វត្ត​នៅក្នុង​ស្រុក​ត្រពាំង ប្រាសាទ បន្ទាប់ពី​ពួកគាត់​បាន មក​ដល់​ទីធ្លា​វត្ត ហើយ​បាន​សុំ​ពី លោកគ្រូ​ព្រះចៅអធិការ​ត្រូវបាន អ្នក​ទទួល​ម៉ៅការ​ទីធ្លា​វត្ត​ពី​ព្រះ គ្រូ​ចៅអធិការ​មក​ដាក់​តម្លៃ​សំរាប់​គប់​ប៉េងប៉ោង​មួយ​ម៉ែត្រ​ដី ៣ ម៉ឺន​រៀល រទេះភ្លើង​កូនក្មេង ១​វង្ស​តូច​តំលៃ​៨០​ម៉ឺន​រៀល និង សេះ​ហោះ​១​វង់​តំលៃ​៤០​ម៉ឺន រៀល ហើយ​សំរាប់តែ​១​ម្ចាស់ អស់​ទៅ​ដល់​៥០០​ទៅ​៦០០ ដុល្លា​ឯណោះ ដែល​តម្លៃ​ទាំង អស់​នេះ ពួកគាត់​មិន​ធ្លាប់​ជួប ប្រទះ​ជាទូទៅ​ពួក​គាត់​ធ្លាប់​ដាក់  លេង​ក្នុង​មួយ​ម្ចាស់​អស់​ទៅ ២០ ម៉ឺន ទៅ ៣០ ម៉ឺន​រៀល​តែ  ប៉ុណ្ណោះ ។​

​មិនតែប៉ុណ្ណោះ អ្នកម៉ៅការ ក៏​មិន​អនុញ្ញាត ចំពោះ​ឧបករណ៍  ល្បែង​កម្សាន្ត​ណា​ដូច​ទៅ​នឹងឧ​ប ក​រណ៍​ល្បែង​កម្សាន្ត​របស់ខ្លួន ឡើយ ។ ជុំវិញ​បញ្ហា​ខាងលើ  ត្រូវបាន​មតិ​សាធារណៈ​បាន​រិះ គន់​ថា ព្រះចៅអធិការ​ព្រះនាម  ស៊ឹម ស៊ីថា កំពុង​ឈ្លៀត​ឱកាស  យក​ទីធ្លា​វត្ត​អារាម​ធ្វើ​អាជីវកម្ម  បាន​ធ្វើឱ្យ​ប៉ះពាល់​ទៅ​វិស័យ​ព្រះ ពុទ្ធសាសនា​ហើយ​វត្ត​អារាម​ជា កន្លែង​សាធារណៈ​ដែល​មិន​ត្រូវ មាន​ការដាក់​ដេញថ្លៃ​ទៅឱ្យ បុគ្គល​ណា​ម្នាក់​គ្រប់គ្រង​បាន ឡើយ ប្រជាពលរដ្ឋ​សំណូមពរ ថា ចំពោះ​ទីធ្លា​វត្ត​អារាម​មិនគួរ  ប្រគល់​ឱ្យ​អ្នកដទៃ​គ្រប់គ្រង ដែល​ជា​ហេតុ​ធ្វើឱ្យប៉ះពាល់​ដល់ ប្រពៃណី​ប្រ​ព្រះពុទ្ធសាសនា ។​

​លោកគ្រូ​ចៅអធិការ​វត្ត​ព្រះ  នាម ស៊ឹម ស៊ីថា បានលើកឡើង ចំពោះ​មុខ​ក្រុម​អាជីវករ​ថា ព្រះ  អង្គ​បាន​ទទួល​បច្ច័យ​ពី​អ្នក​ម៉ៅ ការ​ចំនួន ៥​លាន​រៀល​ដើម្បី​យក  ទៅ​បង្គ្រប់​លុយ​ថ្លៃ​ជួល​ល្ខោន មក​ដាក់​ក្នុង​វត្ត ចំណែក​តំលៃ  ដែល​អ្នក​ម៉ៅ​ការដាក់​ថ្លៃ​ខ្ពស់​កប់ ពពក​ព្រះអង្គ​គ្មាន​ពាក្យ​អ្វី​នឹង  ដោះសារ​ជាមួយ​គេ​ទេ ព្រោះ ទទួល​លុយ​គេ​អស់​ហើយ ។​

​លោក ឆឹ​ម តឿ ប្រធាន មន្ទីរ​ធម្មការ និង​សាសនា ខេត្ត  ឧត្តរមានជ័យ បានឱ្យដឹង​ថា​ពាក់  ព័ន្ធ​នឹង​ព្រះគ្រូ​ចៅអធិកា​វត្ត​បុរី ប្រាសាទ​ជ័យ យក​បរិវេណ​វត្ត  ដាក់​ដេញថ្លៃ​ឱ្យ​បុគ្គល​ណា គឺ  លោក​មិន​បានដឹង​ទេ ក៏ប៉ុន្តែ  លោក​ដឹង​តាមរយ​អភិបាល​មក វិញ​ដែល​ចំពោះ​បញ្ហា​នេះ​លោក  ឆឹ​ម តឿ ក៏​គ្មាន​វិធានការ​ណា មួយ​ឡើយ  ។​

​រឿង​ផ្ទុះ​ការរិះគន់​រឿង​ធ្វើ អាជីវកម្ម​ថ្លៃ​កប់​ពពក​នៅ​ទីធ្លា វត្ត​ត្រពាំង​ប្រាសាទ​ក្នុង​ពិធីបុណ្យ បញ្ចុះសីមា​ដែល​ពុំ​មាន​អ្នកទទួល ខុស​ត្រូវ គួរតែ​មន្ទីរ​ធម្មការ​និង សាសនា​ខេត្ត​ស្វែងយល់​និង​ជួយ ទប់ស្កាត់​កុំឱ្យ​មាន​ព្រឹត្តិការណ៍ ដដែល​នេះ​កើតឡើង​នៅ​តាម​វត្ត ផ្សេងៗ​ទៀត ៕ ដោយៈ ប៉ែន​នួន​

2014_12_30 (2)

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.