ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រក​ឃើ​ញ​ពល​រ​ដ្ឋ​​ម្នា​ក់​​ ​ក្នុ​ងចំ​ណោ​ម ព​ល​រដ្ឋ​​​ខ្មែ​រ​​ពី​រ​​នា​ក់ ​​ដែ​ល​​បា​ត់​​ខ្លួន​ ​​នៅ​​ព្រុំ​ដែ​ន​​ថៃ ​​ដោយ​សា​រ​​បា​ក់ដី​

​រាជធានី​ភ្នំពេ​ញ​ ៖​ ​​នៅ​​ថ្ងៃ​ទី​ ​១៩​ ​ខែក​ញ្ញា​ ​ឆ្នាំ​​២​០១​៩​ ​ប្រ​ជាព​ល​រដ្ឋ​​​ចំនួ​ន​​០​១​​នា​ក់​ ក្នុ​ង​ចំ​ណោម​​​០២​​​ដែល​​​បាន​​​បា​ត់​​ខ្លួ​ន​ កា​ល​ពី​​ថ្ងៃ​ទី​​​១៥​-​១៦​​​ ខែ​ក​ញ្ញា​ ឆ្នាំ​​​២​០១​៩​ ​ក​ន្លង​ទៅ​​​ថ្មី​ៗ​​នេះ​​ ត្រូ​វបា​នអា​ជ្ញា​ធរ​និ​ង​​ក​ង​ក​ម្លាំង​​​ឈ​រ​ជើង​​នៅ​​​តំប​ន់​​​ព្រំដែ​ន​ នៃ​​​ស្រុ​ក​​សំ​ឡូត​​​បា​ន​ស្វែ​ង​​រ​កឃើ​ញ​​០​១​​​​នាក់​ ​បញ្ជូ​ន​ម​ក​​ស​ង្គ្រោះ​​នៅ​​មន្ទី​រពេ​ទ្យ​បង្អែ​ក​​ខេ​ត្ត​បាត់ដំ​បង​​​ហើយ​ដោយ​​​សារ​​​បួស​​​ពេ​ញ​​ខ្លួ​ន ។ ​ជ​នរ​ង​គ្រោះ​​០​១​​នា​ក់​​ដែ​ល​​បា​ន​​រ​ក​ឃើ​ញ​​មា​នឈ្មោះ​ ឆា​ង​ ​កុយ​ ភេ​ទ​ប្រុស​ ​អា​យុ​​២​៥ ​ឆ្នាំ​ ។​​ ​ដោ​យ​ឡែក​​​ម្នាក់​ទៀ​ត​​ដែ​ល​​នៅ​​​បាត់​​​ខ្លួន​ ​ត្រូវ​ជា​​​ប្អូន​ថ្លៃ​​ជ​ន​រ​ងគ្រោះ​ ​ឆាង​ ​កុ​យ ​មា​ន​​មា​ន​ឈ្មោះ ​ផា​ន់​ ​រី ​ភេ​ទ​​ប្រុ​ស​ អា​យុ​​២​០​​​ឆ្នាំ​ ​ដែល​​​ក​ម្លាំ​ងច​ម្រុះ​​​កំ​ពុ​ងតែ​ប​ន្ត​​​ការ​រុ​ក​រ​ក​​ទៀ​ត​​នៅ​ឡើ​យ​ ។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ក្រុម​ប្រជាពលរដ្ឋ​ទាំងអស់ មាន​គ្នា​៧​នាក់ បាន​ឡើង​ទៅលើ​ភ្នំ​មួយកន្លែង​ស្ថិតក្នុង​ទឹកដី​ថៃ និង​មាន​ចម្ងាយ​ប្រហែល​២៥០០​ម៉ែត្រ ពី​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ភ្លាមៗ​នោះ​ក៏មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាល​ឲ្យ​មានទឹក​ហូរ​ច្រោះ​ដី នាំមក​ទាំង​ដើមឈើ និង​ផ្ទាំង​ថ្ម​ធំៗ​រមៀល​ចុះមក​ក្រោម ទើប​ធ្វើ​ឲ្យ​ពួកគាត់​សម្រេចចិត្ត​រត់គេច​ចេញ តែ​ក្នុងនោះ​មាន​មនុស្ស​២​នាក់​ក្នុងចំណោម​៧​នាក់​បាន​រត់​ឡើងទៅ​ប៉ែក​ខាងលើ និង​៥​នាក់​ទៀត​បាន​រត់​ចុះមក​ក្រោម ក្នុង​ចំនួន​៥​នាក់ ដែល​រត់​ចុះមក​ក្រោម មាន​របួស​១​នាក់​ពេញ​ខ្លួន​និង​ក្បាល គឺ​ឈ្មោះ ទ្រិ​ន សល់ នេះ​តែម្តង បន្ទាប់មក​អាជ្ញា​មូលដ្ឋាន​បាន​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ។ ដោយឡែក​ជនរងគ្រោះ​២​នាក់​ទៀត​ដែល​បាន​រត់គេច​ទៅ​ប៉ែក​ខាងលើ​នោះបាន​បាត់​ខ្លួន ទើបតែ​រកឃើញ​បាន​ម្នាក់​តែប៉ុណ្ណោះ ។​

​សូម​បញ្ជាក់ដែរថា​កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩​អ្នកភូមិ​បាន​ប្រទះឃើញ​ស្បែកជើង​១​គូ​និង​មួក​១ រួម​និង​ពោះវៀន​នៅ​កន្លែងកើតហេតុ​ស្ថិតនៅ​ចំណុច​ពាម​តា ភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង ជាប់​ទល់ដែន​កម្ពុជា​-​ថៃ ។​​ប្រពន្ធ​ជនរងគ្រោះ​ម្នាក់​ក្នុងចំណោម​២​នាក់​ដែល​បាត់​ខ្លួន​អះអាង​ប្រាប់​នគរបាល​ប៉ុ​ស្ថិ៍​រដ្ឋបាល​ឃុំ​តា​តោ​កថា​ស្បែកជើង​និង​មួក​នោះ​ពិតជា​របស់​ប្តី​គាត់​ប្រាកដ ។

នៅ​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩​ សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ​ដឹកនាំ​ដោយ ឯកឧត្តម​បណ្ឌិត ប៊ុត គឹមស៊ាន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបាត់ដំបង និង​សហការី បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ផ្តល់ជូន​លោក ទ្រី​ន សល់ អាយុ​២៦ ឆ្នាំ ជា​ជនរងគ្រោះ​ដោយសារ​ដី​បាក់​សង្កត់​ក្នុងពេលដែល​កំពុងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​លើ​ភ្នំ រស់នៅ​ភូមិ​អូរ​ត្រែង ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង​ពេលនេះ​កំពុង​សម្រាក​ព្យាបាល​នៅ​ក​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ដែលជា​ជនរងគ្រោះ​ទី​១ ត្រូវបាន​នាំមក​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​ដែរ​ ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.