រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៨និង១៤នាទី ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៩ រថយន្តក្រឡុកស៊ីម៉ង់តិ៏ចុះពីស្ពានព្រែកព្នៅដាច់កាប៉ែន បើកគេចចេញពីផ្លូវធ្លាក់ចូលរណ្តៅលិចរថយន្ត រងការខូចខាត។ ហេតុការណ៍នេះបានកើតឡើង នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ចំណុចរណ្តៅក្បែរចិញ្ចើមផ្លូវមួយកន្លែង ក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើបានបើកពីលិចទៅកើតចុះពីលើស្ពានព្រែកព្នៅ ហើយរថយន្តដាច់កាប៉ែន ដោយសាតៃកុងខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃក៏បត់ចង្កូតគេចផ្លូវធ្លាក់រណ្តៅតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅដល់ ពិនិត្យមិនឃើញប៉ះពាល់សម្បត្តិរបស់រដ្ឋ ក៏អនុញាតិអោយភាគីរថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕